ក្រុមគោព្រៃកម្ពុជានឹងត្រូវប្រកួតវគ្គជម្រុះ AFC Asian Cup 2023 លើកទី២ របស់ខ្លួននៅប្រទេសឥណ្ឌាយប់នេះវេលាម៉ោង ៦:៣០ ដែលត្រូវប្រកួតជាមួយក្រុមជម្រើសជាតិហុងកុង។ ជុំវិញនឹងការប្រកួតនេះយើងមកស្តាប់ចំណាប់អារម្មណ៍របស់គ្រូបង្វឹកនៃក្រុមទាំង២ អំពីការរៀបចំក្រុមរៀងៗខ្លួន។
លោក RYU Hirose គ្រូបង្វឹកក្រុមកម្ពុជាបាននិយាយថា៖ «ដូចដែលអ្នកបានដឹងប្រកួតមុន យើងបានចាញ់ ប៉ុន្តែនៅថ្ងៃស្អែកក៏ជាការប្រកួតសំខាន់ ដូច្នេះយើងនឹងរៀបចំក្រុមឲ្យបានល្អ។ ហើយសម្រាប់គោលដៅនៃការប្រកួតមុនគឺពាក់ព័ន្ធជាមួយនឹងការការពារ សម្រាប់ប្រកួតនេះយើង ក៏រៀបចំដើម្បីតទល់ជាមួយគូប្រកួតរបស់យើងដូចគ្នា។»
លោក Jørn Andersen គ្រូបង្វឹករបស់ហុងកុងបាននិយាយថា៖ «កម្ពុជាគឺជាក្រុមដែលពិបាកយកឈ្នះ ដូចដែលបានឃើញពេលប្រកួតជាមួយឥណ្ឌា ឥណ្ឌាមានបញ្ហាក្នុងការរកគ្រាប់បាល់ ដូច្នេះយើងត្រូវតែផ្តោតលើយុទ្ធសាស្រ្តរបស់យើង និងឪកាសតាមដែលយើងអាចធ្វើបាន។»
គួររំលឹងផងដែរថាឆ្លងកាត់ការប្រកួត៤លើកចុងក្រោយនៃក្រុមទាំង ២គឺកម្ពុជាមិនដែលឈ្នះក្រុមហុងកុងទេ ដែលក្នុងនោះរួមមាន៖