ប្រភេទកីឡាចំណាត់ថ្នាក់ទី១៖ ១. អត្តពលកម្ម (Track&Field និង ម៉ារ៉ាតុង), ២. កីឡាលើទឹក (ហែលទឹក, លោតទឹក និងបាល់ទឹក)
ប្រភេទកីឡាចំណាត់ថ្នាក់ទី២៖ ៣. វាយសី, ៤. បាល់បោះ (៥×៥ និង ៣×៣), ៥. ប៊ីយ៉ា ស្នូកឃ័រ, ៦. ប្រដាល់សកល, ៧. ប្រណាំងទូកប្រពៃណី, ៨. អុក (អុកចត្រង្គ និងអុកចិន), ៩. គ្រីឃីត, ១០. ទោចក្រយាន (កង់គួក និងកង់ភ្នំ), ១១. កីឡារាំ, ១២. បាល់ទាត់ (បុរស-នារី), ១៣. គុនដាវ, ១៤. ហែលទឹកជើងទា, ១៥. វាយកូនហ្គោល, ១៦. កាយសម្ព័ន្ធ (Aerobic and Artistic), ១៧. ហុកគី (រួមបញ្ចូលក្នុងសាល និងក្រៅសាល), ១៨. យូដូ, ១៩. ការ៉ាតេ, ២០. គុនខ្មែរ (មួយ), ២១. ប៉េតង់, ២២. ទូកក្ដោង, ២៣. សីដក់ (រួមបញ្ជូលសីឈិនឡូន), ២៤. បញ្ចសីលា, ២៥. សូហ្វតេន្នីស, ២៦. វាយកូនឃញលីលើតុ, ២៧. តេក្វាន់ដូ WT, ២៨. វាយកូនបាល់, ២៩. ទ្រីយ៉ាត្លុង (អាគ័រត្លុង និងឌូអាត្លុង), ៣០. បាល់ទះ (ក្នុងសាល និងលើឆ្នេរខ្សាច់), ៣១. លើកទម្ងន់, ៣២. ចំបាប់, ៣៣. វ៉ូស៊ូ។
ប្រភេទកីឡាចំណាត់ថ្នាក់ទី៣៖ ៣៤. កាយវប្បកម្ម, ៣៥. កីឡាអេឡិចត្រូនិក, ៣៦. កីឡា Floorball, ៣៧. ម៉ូតូទឹក, ៣៨. យុទ្ធគុនចម្រុះ (គុនល្បុក្កតោ, Arnis គុនដំបងរបស់ហ្វីលីពីន, ជឺជីតស៊ូ, ឃីកបុកសីង, យុទ្ធគុនចម្រុះកូរ៉េ ITF, វ៉ូវីណាម និង៣៩. កីឡាឧបសគ្គ។
ដោយឡែក កីឡាសម្ដែង (Demonstration Sport) ដែលមានជាលើកដំបូងនោះគឺកីឡា Teqball ជាកីឡាបាល់មួយដែលត្រូវបានលេងនៅលើតុកោង ដោយរួមបញ្ចូលគ្នានូវរបៀបលេងកីឡាបាល់ទាត់ និងវាយកូនឃ្លីលើតុ។