សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី០៣ ខែសីហា បានកោះហៅកីឡាករយុវជនអាយុក្រោម២០ឆ្នាំ ដើម្បីចូលរួមការហ្វឹកហាត់ដំណាក់កាលទី១ ត្រៀមសម្រាបក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ ប្រកួតវគ្គជម្រុះពានយុវជនអាស៊ីអាយុក្រោម ២០ឆ្នាំ (AFC U-20 Asian Cup Qualification) នៅខែកញ្ញា ខាងមុខ។
យោងតាមបញ្ជីឈ្មោះកីឡាករដែលទទួលបានពីក្លិប យុវជនចំនួន ២៩នាក់នោះមានមកពីក្លិបចំនួន ១១ត្រូវបានកោះហៅចូល ទាំងក្លិបនៅលីគទី១ និងលីគទី២ កម្ពុជា។ រួមមាន៖
សាលាបាល់ទាត់ជាតិបាទី ៨នាក់: រ៉េត លីហេង, ម៉េង សុភា, ហួត វ៉ាន់ណេត, ចាន់ វិបុលដាវីឌ, អ៊ាវ សុវណ្ណារ៉ា, សោម បូរឹទ្ធ, អ៊ុក ដេវីន, ទាំ មការា។
ព្រៃវែង ៤នាក់: ស៊ិន សុវណ្ណាមករា, វឿន វ៉ា, គង់ លីហួរ, សឿន រិទ្ធវីរៈវឌ្ឍនា
សូលទីឡូអង្គរ ៣នាក់: អៀម រតនា, ណង វីលិក និង អ៊ី វ៉ាឃីម
គីរីវង់សុខសែនជ័យ ៣នាក់: ទូច ម៉ាណាន់, ជា សុខហ៊ាង
ភ្នំពេញក្រោន ២នាក់: កើត ពេជ្រ, សំអុល ទីណា
អាស៊ីអឺរ៉ុបយូណាយធីត ២នាក់: ឆាន់ ប៊ុនមី, ហាវ សុខនេត្រ
អគ្គរថាយហ្គឺរ ២នាក់: សុវណ្ណ ដូណា, ចិន ណារក្ស
វិសាខា ២នាក់: វីរៈ ដារ៉ា, ឡេង ណូរ៉ា
ក្រៅពីនេះកីឡាករម្នាក់មកពី ព្រះខ័នរាជស្វាយរៀង (ជូ ស៊ិនទី), ណាហ្គាវើលដ៍ (ផាត សុខា) និង វ៉ន ផល្លា (ទ័ព)។
បញ្ជាក់ថា ពានយុវជនអាស៊ីអាយុក្រោម ២០ឆ្នាំ (AFC U-20 Asian Cup) គ្រោងធ្វើពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ ស្ថិតនៅពូល I ជាមួយ តាជីគីស្ថាន, សិង្ហបុរី និងលីបង់។ ការប្រកួតធ្វើនៅទឹកដីកណ្ដាលប្រទេសតាជីគីស្ថាន៕