ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល២០២២ បានបញ្ចប់ការប្រកួតវក្គ ១៦ក្រុមចុងក្រោយ និងបានរកឃើញក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយ (១/៤ផ្ដាច់ព្រ័ត្រ) ហើយ ដោយរួមមាន ព្រះខ័នរាជស្វាយរៀង, សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ, ភ្នំពេញក្រោន, វិសាខា, ណាហ្គាវើលដ៍, បឹងកេត, អគ្គិសនីកម្ពុជា និងកោះកុងអេហ្វស៊ី។
ក្នុងចំណោមក្រុមទាំង៨ បើក្រឡេកមកមើលសមិទ្ធផលល្អបំផុតក្នុងពានរង្វាន់នេះមានដូចខាងក្រោម ចាប់តាំងពីពានរង្វាន់បានបង្កើតឡើងនៅឆ្នាំ២០០៧៖
១. ព្រះខ័នរាជស្វាយរៀង :
- ឈ្នះជើងឯក ចំនួន ៤ដង (២០១១, ២០១២, ២០១៥, ២០១៧)
- រងជើងឯក ចំនួន ៤ដង (២០០៨, ២០១៦, ២០១៩, ២០២១)
- ចំណាត់ថ្នាក់លេខ៣ ចំនួន ២ដង (២០០៩, ២០១០)
- ចំណាត់ថ្នាក់លេខ៤ ចំនួន ០ដង
២. សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ :
- ឈ្នះជើងឯក ចំនួន ៣ដង (២០១០, ២០១៦, ២០១៨)
- រងជើងឯក ចំនួន ១ដង (២០១៣)
- ចំណាត់ថ្នាក់លេខ៣ ចំនួន ០ដង
- ចំណាត់ថ្នាក់លេខ៤ ចំនួន ១ដង (២០១១)
៣. ភ្នំពេញក្រោន :
- ឈ្នះជើងឯក ចំនួន ២ដង (២០០៨, ២០០៩)
- រងជើងឯក ចំនួន ១ដង (២០១០)
- ចំណាត់ថ្នាក់លេខ៣ ចំនួន ៤ដង (២០០៧, ២០១៣, ២០១៦, ២០១៩) *លេខ៣ស្ទួនឆ្នាំ២០១៩
- ចំណាត់ថ្នាក់លេខ៤ ចំនួន ២ដង (២០២០, ២០២១)
៤. វិសាខា :
- ឈ្នះជើងឯក ចំនួន ២ដង (២០២០, ២០២១)
- រងជើងឯក ចំនួន ០ដង
- ចំណាត់ថ្នាក់លេខ៣ ចំនួន ១ដង (២០១៩) *លេខ៣ស្ទួនឆ្នាំ២០១៩
- ចំណាត់ថ្នាក់លេខ៤ ចំនួន ០ដង
៥. ណាហ្គាវើលដ៍ :
- ឈ្នះជើងឯក ចំនួន ១ដង (២០១៣)
- រងជើងឯក ចំនួន ៧ដង (២០០៧, ២០០៩, ២០១២, ២០១៥, ២០១៧, ២០២០)
- ចំណាត់ថ្នាក់លេខ៣ ចំនួន ១ដង (២០១១)
- ចំណាត់ថ្នាក់លេខ៤ ចំនួន ២ដង (២០១០, ២០១៤)
៦. បឹងកេត :
- ឈ្នះជើងឯក ចំនួន ១ដង (២០១៩)
- រងជើងឯក ចំនួន ០ដង
- ចំណាត់ថ្នាក់លេខ៣ ចំនួន ២ដង (២០១៤, ២០២១)
- ចំណាត់ថ្នាក់លេខ៤ ចំនួន ១ដង (២០១៧)
៧. អគ្គិសនីកម្ពុជា :
- ឈ្នះជើងឯក ចំនួន ០ដង
- រងជើងឯក ចំនួន ០ដង
- ចំណាត់ថ្នាក់លេខ៣ ចំនួន ១ដង (២០១៧)
- ចំណាត់ថ្នាក់លេខ៤ ចំនួន ០ដង
៨. កោះកុងអេហ្វស៊ី :
ទើបតែជាលើកដំបូងរបស់ក្លិបដែលបានឡើងដល់វគ្គខ្ពស់បំផុតគឺ ៨ក្រុមចុងក្រោយ នៅឆ្នាំ២០២២ នេះផ្ទាល់តែម្ដង ខណៈកាលពីឆ្នាំទៅបានឡើងដល់វគ្គ ១៦ក្រុមចុងក្រោយថ្នាក់ជាតិ គ្រាដែលពេលនោះគេគឺជាក្រុមជើងឯកវគ្គថ្នាក់ខេត្ត៕