កីឡាករ សុះ សូហាណា បច្ចុប្បន្នកំពុងឈរជាកីឡាករបង្ហាញខ្លួនបានច្រើនជាងគេឲ្យជម្រើសជាតិកម្ពុជា ខណៈថ្ងៃនេះ (០៥ កញ្ញា) បកត្រលប់ទៅ ១០ឆ្នាំមុនជាថ្ងៃដែលរូបគេបានបង្ហាញខ្លួនជាលើកដំបូងឲ្យជម្រើសជាតិកម្ពុជា។
កីឡាករដែលមានរហ្សនាម ‘ផ្ការីកគ្រប់រដូវ’ រូបនេះ បានជាប់ជម្រើសជាតិកម្ពុជា នៅពាក់កណ្ដាលឆ្នាំ២០១១ ប៉ុន្តែរង់ចាំរហូតដល់ជិត១ឆ្នាំ ទើបមានឱកាសបង្ហាញខ្លួនលើកដំបូងឲ្យប្រទេសកំណើត គឺនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១២ ទល់នឹងជម្រើសជាតិហ្វីលីពីន ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ។
ក្នុងរយៈពេល ១០ឆ្នាំដែលមានការផ្លាស់ប្ដូរគ្រូបង្វឹកជម្រើសជាតិ ទាំងដឹកនាំអចិន្ត្រៃយ៍ និងបណ្ដោះអាសន្ន ចំនួន ៩ដង សមាជិករបស់ក្លិបណាហ្គាវើលដ៍បច្ចុប្បន្នរូបនេះ ត្រូវបានគ្រូបង្វឹកកោះហៅទាំង ៩ដង ពោលគឺក្រោមការដឹកនាំរបស់គ្រូបង្វឹកចំនួន ៧នាក់រួមមាន លោក Lee Tae-hoon, លោក ហុក សុចិត្រា, លោក ប្រាក់ សុវណ្ណារ៉ា, លោក Lee Tae-hoon ជាថ្មី, លោក Kazunori Ohara (បណ្ដោះអាសន្ន), លោក Leonardo Victorino, លោក ប្រាក់ សុវណ្ណារ៉ា (បណ្ដោះអាសន្ន), លោក Felix G.Dalmas និងបច្ចុប្បន្នលោក Ryu Hirose។
លើសពីនេះទៅទៀត បច្ចុប្បន្នខ្សែបម្រើកណ្ដាលរូបនេះ កំពុងក្លាយជាកីឡាករដែលបង្ហាញខ្លួនបានច្រើនជាងគេឱ្យជម្រើសជាតិកម្ពុជា ថែមទៀតផង ពោលគឺ ៦៨ប្រកួត (មាន ៣ប្រកួតជាប្រកួតដែលពុំត្រូវបានទទួលស្គាល់ដោយ FIFA) និងទាត់បញ្ចូលទីបាន ៣គ្រាប់។ តាមពីក្រោយដោយកីឡាកររាមច្បង គួច សុកុម្ភៈ (៦៥ ប្រកួត) និងខ្សែការពារកណ្ដាល សឿយ វិសាល (៦៤ ប្រកួត)។
ប្រកួតដែលគេបានបង្ហាញខ្លួនទាំង ៦៨ប្រកួត រួមមាន៖
- 05.09.2012៖ ប្រកួតជាមួយ ហ្វីលីពីន
- 05.10.2012៖ ប្រកួតជាមួយ ទីម័រខាងកើត
- 07.10.2012៖ ប្រកួតជាមួយ ឡាវ
- 09.10.2012៖ ប្រកួតជាមួយ ព្រុយណេ
- 11.10.2012៖ ប្រកួតជាមួយ មីយ៉ាន់ម៉ា
- 22.03.2013៖ ប្រកួតជាមួយ តួរមីនីស្ថាន
- 19.11.2013៖ ប្រកួតជាមួយ កោះហ្គាម
- 12.10.2014៖ ប្រកួតជាមួយ ឡាវ
- 16.10.2014៖ ប្រកួតជាមួយ ទីម័រខាងកើត
- 20.10.2014៖ ប្រកួតជាមួយ ព្រុយណេ
- 14.11.2014៖ ប្រកួតជាមួយ ហ្វីលីពីន
- 17.11.2014៖ ប្រកួតជាមួយ សិង្ហបុរី
- 12.03.2015៖ ប្រកួតជាមួយ កោះម៉ាកាវ
- 17.03.2015៖ ប្រកួតជាមួយ កោះម៉ាកាវ
- 20.08.2015៖ ប្រកួតជាមួយ ប៊ូតាន់
- 29.08.2015៖ ប្រកួតជាមួយ ឡាវ
- 03.09..2015៖ ប្រកួតជាមួយ ជប៉ុន
- 08.09.2015៖ ប្រកួតជាមួយ ស៊ីរី
- 13.10.2015៖ ប្រកួតជាមួយ សិង្ហបុរី
- 03.11.2015៖ ប្រកួតជាមួយ ព្រុយណេ
- 17.11.2015៖ ប្រកួតជាមួយ ជប៉ុន
- 24.03.2016៖ ប្រកួតជាមួយ ស៊ីរី
- 02.06.2016៖ ប្រកួតជាមួយ ឆាយនីសតៃប៊ិ
- 28.07.2016៖ ប្រកួតជាមួយ សិង្ហបុរី
- 01.09.2016៖ ប្រកួតជាមួយ ហុងកុង
- 09.10.2016៖ ប្រកួតជាមួយ ស្រីលង្កា
- 15.10.2016៖ ប្រកួតជាមួយ ឡាវ
- 21.10.2016៖ ប្រកួតជាមួយ ទីម័រខាងកើត
- 13.11.2016៖ ប្រកួតជាមួយ សិង្ហបុរី
- 20.11.2016៖ ប្រកួតជាមួយ ម៉ាឡេស៊ី
- 23.11.2016៖ ប្រកួតជាមួយ មីយ៉ាន់ម៉ា
- 26.11.2016៖ ប្រកួតជាមួយ វៀតណាម
- 14.01.2017៖ ប្រកួតជាមួយ អារ៉ាប់ប៊ីតសាឌីត
- 22.03.2017៖ ប្រកួតជាមួយ ឥណ្ឌា
- 28.03.2017៖ ប្រកួតជាមួយ ហ៊្សកដានី
- 05.09.2017៖ ប្រកួតជាមួយ វៀតណាម
- 04.10.2017៖ ប្រកួតជាមួយ ឥណ្ឌូនេស៊ី
- 09.11.2017៖ ប្រកួតជាមួយ មីយ៉ាន់ម៉ា
- 14.11.2017៖ ប្រកួតជាមួយ ហ៊្សកដានី
- 21.03.2018៖ ប្រកួតជាមួយ ឡាវ
- 27.03.2018៖ ប្រកួតជាមួយ អាហ្វហ្គានីស្ថាន
- 10.09.2018៖ ប្រកួតជាមួយ ម៉ាឡេស៊ី
- 12.10.2018៖ ប្រកួតជាមួយ ទីម័រខាងកើត
- 16.10.2018៖ ប្រកួតជាមួយ សិង្ហបុរី
- 08.11.2018៖ ប្រកួតជាមួយ ម៉ាឡេស៊ី
- 12.11.2018៖ ប្រកួតជាមួយ មីយ៉ាន់ម៉ា
- 20.11.2018៖ ប្រកួតជាមួយ ឡាវ
- 24.11.2018៖ ប្រកួតជាមួយ វៀតណាម
- 06.06.2019៖ ប្រកួតជាមួយ ប៉ាគីស្ថាន
- 11.06.2019៖ ប្រកួតជាមួយ ប៉ាគីស្ថាន
- 05.09.2019៖ ប្រកួតជាមួយ ហុងកុង
- 10.09.2019៖ ប្រកួតជាមួយ បារ៉ែន
- 10.10.2019៖ ប្រកួតជាមួយ អ៊ីរ៉ង់
- 15.10.2019៖ ប្រកួតជាមួយ អ៊ីរ៉ាក់
- 19.11.2019៖ ប្រកួតជាមួយ ហុងកុង
- 03.06.2021៖ ប្រកួតជាមួយ បារ៉ែន
- 07.06.2021៖ ប្រកួតជាមួយ អ៊ីរ៉ាក់
- 11.06.2021៖ ប្រកួតជាមួយ អ៊ីរ៉ង់
- 09.10.2021៖ ប្រកួតជាមួយ កោះហ្គាម
- 12.10.2021៖ ប្រកួតជាមួយ កោះហ្គាម
- 06.12.2021៖ ប្រកួតជាមួយ ម៉ាឡេស៊ី
- 09.12.2021៖ ប្រកួតជាមួយ ឥណ្ឌូនេស៊ី
- 15.12.2021៖ ប្រកួតជាមួយ ឡាវ
- 02.06.2022៖ ប្រកួតជាមួយ ទីម័រខាងកើត
- 08.06.2022៖ ប្រកួតជាមួយ ឥណ្ឌា
- 11.06.2022៖ ប្រកួតជាមួយ ហុងកុង
- 14.06.2022៖ ប្រកួតជាមួយ អាហ្វហ្គានីស្ថាន
រូបភាព៖ ភ្នំពេញបុស្ត៍ – Phnom Penh Post