ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានត្រយង នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ បាន្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រមុខក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានសម្រេចផ្លាស់ប្តូរក្បាលម៉ាសុីនដឹកនាំនៃក្លិបបាល់ទាត់នគរបាលជាតិសម្រាប់រដូវកាល២០២៣នេះខណៈដែលថ្នាក់ដឹកនាំចាស់គឺឯកឧត្តម ជួន ណារិន្ទ មានភាពមមាញឹកក្នុងការដឹកនាំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដែលជាហេតុពុំមានពេលវេលាគ្រប់គ្រាន់លើការដឹកនាំក្លិបបាល់ទាត់មួយនេះឡើយ។
សម្តេចបានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣ថា ឆ្លងតាមការពិភាក្សាជាមួយថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានសម្រេចប្រគល់តួនាទីដឹកនាំក្លិបបាល់ទាត់នគរបាលជាតិជូនទៅឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ជាមួយនឹងក្តីរំពឹងថា នឹងទទួលបានការរីកចម្រើនថែមទៀតក្នុងការប្រកួតប្រជែងនានាជាមួយនឹងផែនការខិតខំឲ្យបានចូលទៅក្នុងក្រុមទាំង ៨នៃលីគកំពូលកម្ពុជាឬខេមបូឌានព្រីមីលីគដែលជាជំហានដំបូង ខណៈដែលឯកឧត្តម ឈន សារ៉ាណេ ក៏ជាបុគ្គលដែលមានចំណូលចិត្តក៏ដូចជាធ្លាប់ប្រលូកក្នុងកីឡាបាល់ទាត់ផងដែរនោះ។
សូមបញ្ជាក់ថា ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ជាមន្ត្រីជាន់ខ្ពស់មួយរូបដោយមានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ខណៈដែលភរិយារបស់លោក គឺលោកជំទាវ សែម សម្ភស្ស ជាសហគ្រិនស្រ្តីដ៏មានសក្ដានុពលមួយរូបក្នុងវិស័យអចលនទ្រព្យ និងសំណង់ដោយមានតំណែងជាអគ្គនាយិកាក្រុមហ៊ុន បុរី សម្បត្តិមានហេង ៣ និងជាសមាជិកានៃសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាដែលកំពុងធ្វើការអភិវឌ្ឍលំនៅដ្ឋានដែលមានតម្លៃសមរម្យ និងភាពច្នៃប្រឌិតមួយនៅក្នុងទីផ្សារប្រទេសកម្ពុជាដោយមានរាប់ពាន់ខ្នងផ្ទះនិងជាច្រើនទីតាំងស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
គួររំលឹកថា ក្លិបបាល់ទាត់នគរបាលជាតិបានបញ្ចប់ទៅជាមួយនឹងចំណាត់ថ្នាក់លេខ៣ នៃលីគទី២ កម្ពុជារដូវកាល២០២២ និងធ្លាប់មានប្រវត្តិឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៤ ផងដែរ៕
Trending
- ទម្រង់លេងរបស់ ពឿន គន្ធា បង្ហាញការចាប់ខ្លាំងដល់អ្នកគាំទ្រ
- រឿងរ៉ាវពិសេសៗក្នុងជំនួបទីម័រខាងកើត
- កីឡាករ ៣ រូបនេះកាត់ឈ្មោះចេញហើយ សម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំកម្ពុជា
- ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងជំនួបពិសេសៗ
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គីរីវង់សុខសែនជ័យ កង្វះកីឡាករសំខាន់ៗ
- យុវជនអាយុក្រោម ១៣ឆ្នាំ ក្រុមខេត្តកោះកុង ចូលរួមពានរង្វាន់មួយនៅប្រទេសថៃ
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាចដាក់កីឡាករបរទេសលេងបាន
- ដីចំនួន ៥ ហិចតានៅសៀមរាបជាទីតាំងថ្មីរបស់កីឡដ្ឋានក្លិបអង្គរថាយហ្គឺរ