កីឡាករមួយចំនួនអាចនឹងត្រូវបានចូលរួមការប្រកួតពានរង្វាន់លីគខាប់បាន បន្ទាប់ពីមានការសម្របសម្រួលពីក្រុមហ៊ុនលីគ ។ ក្រោយពីសហព័ន្ធបាល់ទាត់កម្ពុជាបានប្រកាសអំពីការប្រមូលផ្តុំហ្វឹកហាត់កីឡាករអាយុក្រោម ២២ឆ្នាំ នៅប្រទេសថៃ កោះសាមុយ ដែលជាមូលហេតុធ្វើឲ្យក្រុមមួយចំនួនមិនមានកីឡាករគ្រប់ការកំនត់នៃការចុះបញ្ជី ទើបក្រុមហ៊ុនលីគបានសម្រេចឲ្យមានការចុះឈ្មោះកីឡាករកម្ពុជា ៦នាក់បន្ថែមទៀត ។
សម្រាប់កាលបរិច្ឆេទនៃការបើកទីផ្សារដោះដូរគឺចាប់ពីថ្ងៃនេះទៅរហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ក្រោយពីការប្រកាសបែបនេះយើងឃើញថាមានវត្តមានកីឡាករជាច្រើនអាចចូលលេងបានចាប់ពីសប្តាហ៍នេះតទៅ ជាក់ស្តែងដូចជា៖ Nick Taylor, ណុប ដេវីដ, Marques Marcio (របស់ណាហ្គាវើលដ៏), និងកីឡាករបរទេស ៤ រូបរបស់ក្រុមខេត្តព្រៃវែង ។
គួររំលឹកផងដែរថាបន្ទាប់ពីមានការសម្របសម្រួលនេះកើតមានឡើង យើងនឹងរំពឹងថាក្លិបមួយចំនួនអាចនឹងបន្ថែមកីឡាករដើម្បីពង្រឹងក្លិបបន្ថែមទៀតក្នុងរយៈពេល ៥ថ្ងៃនេះ ៕