ការប្រកួតប្រជែងលីគកាន់តែខ្ពស់ កីឡាករកាន់តែមានហាងឆេងសម្រាប់ការចូលរួមទាំងនៅក្នុងលីគកម្ពុជា និងក្រៅប្រទេសផងដែរ ។ បន្ទាប់ពីចប់រដូវកាលឆ្នាំ ២០២២ កន្លងទៅនេះ យើងឃើញថាកីឡាករបរទេសមួយចំនួន ដែលធ្លាប់ប្រកបអាជីពនៅលីគកំពូល ក៏ដូចជាលីគទី ២ កម្ពុជា បានចូលរួមជាមួយក្រុមខ្លាំងៗមួយចំនួននៅប្រទេសជិតខាងហើយ ដែលខុសប្លែកជាងការពីប៉ុន្មានឆ្នាំមុន ដោយពួកគេមិនសូវមានការចាប់អារម្មណ៍បែបនេះទេ ។
កីឡាករ OJ Porteria ដែលជាអតីតកីឡាកររបស់គីរីវង់សុខសែនជ័យ រូបគេក៏ជាជម្រើសជាតិហ្វីលីពីនផងដែរនោះ ពេលនេះបានចូលរួមជាមួយក្រុម Kelantan United លីគកំពូលម៉ាឡេសុី ។
ខ្សែការពារដែលធ្លាប់ប្រកបអាជីពយ៉ាងជោគជាំជាមួយលីគកំពូលកម្ពុជាគឺកីឡាករ Jonny Campbell បានចូលរួមជាមួយក្រុមនៅលីគកំពូលវៀតណាម Ho Chi Minh City FC ។
ខ្សែប្រយុទ្ធដ៏ឆ្នើមប្រចាំលីគកំពូលកម្ពុជា គឺកីឡាករ Paulo Victor បានចូលរួមជាមួយក្រុម Persebaya Surabaya លីគកំពូលឥណ្ឌូនេសុី បន្ទាប់ពីចាកចេញពីវិសាខា ។