© 2023 – 45Sports. Designed by 45Sports.
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Trending
- ទម្រង់លេងរបស់ ពឿន គន្ធា បង្ហាញការចាប់ខ្លាំងដល់អ្នកគាំទ្រ
- រឿងរ៉ាវពិសេសៗក្នុងជំនួបទីម័រខាងកើត
- កីឡាករ ៣ រូបនេះកាត់ឈ្មោះចេញហើយ សម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំកម្ពុជា
- ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងជំនួបពិសេសៗ
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គីរីវង់សុខសែនជ័យ កង្វះកីឡាករសំខាន់ៗ
- យុវជនអាយុក្រោម ១៣ឆ្នាំ ក្រុមខេត្តកោះកុង ចូលរួមពានរង្វាន់មួយនៅប្រទេសថៃ
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាចដាក់កីឡាករបរទេសលេងបាន
- ដីចំនួន ៥ ហិចតានៅសៀមរាបជាទីតាំងថ្មីរបស់កីឡដ្ឋានក្លិបអង្គរថាយហ្គឺរ
Author: Makara
ភ្នំពេញ៖ គ្រូបង្វឹករបស់ក្រសួងមហាផ្ទៃចំនួន១០នាក់ត្រូវបានសហព័ន្ធខ្មែរកីឡាហាប់គីដូបានប្រគល់វិញ្ញាបនបត្របន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលកម្រិតមធ្យមដោយប្រើពេលចំនួន៣ខែ រួចមក ខណៈដែលក្នុងពិធីប្រគល់វិញ្ញាបនបត្រនោះក៏មានការសម្ដែងស្នៀតផ្សេងៗពីសិស្សគុនផងដែរ។ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ និងជាគ្រូឧទ្ទេស លោក គង់ ចាន់ទីណា បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលកម្រិតមធ្យមនេះបានសិក្សារយៈពេល៣ខែចាប់តាំងពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ និងមានសិក្ខាកាមចូលរួមចំនួន១០នាក់ (ស្រី១នាក់) មកពីសាលាបណ្ឌិតសភានគរបាលកម្ពុជាហើយទើបតែធ្វើពិធីប្រគល់វិញ្ញាបនបត្រនាពេលនេះ។ សម្រាប់ពិធីប្រគល់វិញ្ញាបនបត្រដល់គ្រូបង្គោលទាំងនេះ ត្រូវបានធ្វើឡើងនៅទីលានហ្វឹកហាត់លើដំបូលអគារសូហ្វតិន្នីសក្នុងពហុកីឡដ្ឋានជាតិដោយមានការចូលរួមផ្ទាល់ពីលោក សៅ សេងហាក់ ជាប្រធានសហព័ន្ធ ព្រមទាំងថ្នាក់ដឹក គ្រូបង្វឹក និងក្រុមកីឡាករ កីឡាការិនីជាច្រើននាក់ទៀត ហើយក្នុងពិធីនោះ សិស្សគុនទាំងចាស់ និងយុវជនបានសម្ដែងស្នៀតពិសេសដូចជាមេគុន ស្នៀតកាច់ ស្នៀតការពារខ្លួន ១ទល់៣ និងបំបែកឥដ្ឋតាន់ជាដើម។ ជាមួយគ្នានេះដែរអនុប្រធានសហព័ន្ធ លោក គួច ហុងជៀក ក៏បានថ្លែងអំណរគុណសិក្ខាកាមដែលជាមន្ត្រីថ្នាក់ដឹកនាំនគរបាលចំណាយពេលមកហ្វឹកហាត់កីឡាហាប់គីដូដើម្បីសុខភាព និងពង្រឹងកាយសម្បទានៅវគ្គនេះ។ លោកជឿជាក់ថាសិក្ខាកាមនឹងចូលរួមជួយផ្សព្វផ្សាយ ឬបង្ហាត់បង្រៀនពង្រីកវិសាលភាពក្បាច់គុននេះដល់អ្នកដទៃផ្សេងទៀតដើម្បីជាប្រយោជន៍ដល់សុខភាពក៏ដូចជាសម្រាប់ការពារខ្លួនផងដែរ៕
(ភ្នំពេញ)៖ បន្ទាប់ពីគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម CAMSOC និងសភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តប្រមាណ៧ពាន់នាក់ចូលរួមបម្រើការងារកំឡុងពេលស៊ីហ្គេមដែលកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនោះ ក្រុមហ៊ុនលក់សំភារៈកីឡា Decathlon បានប្រកាសថាខ្លួននឹងចំណាយជាកាតាបដែលមានតំលៃសរុប៨ម៉ឺនដុល្លារជូនដល់អ្នកស្ម័គ្រចិត្ត ខណៈដែលព្រឹត្តិការណ៍នេះសល់តែ ៩១ថ្ងៃទៀតប៉ុណ្ណោះនឹងមកដល់។ លោក ចេប៊ី នាយកគ្រប់គ្រង Decathlon Cambodia ថ្លែងក្នុងបើកសាខាថ្មីរបស់ខ្លួននៅផ្សារទំនើបអ៊ីអន-មានជ័យដូចនេះថា៖ “យើងមានមហិច្ឆតាក្នុងការជួយប្រជាជនកម្ពុជាគ្រប់ៗគ្នាឲ្យរស់នៅប្រកបដោយសុខភាពល្អតាមរយៈការចូលរួមលេងកីឡាដែលពួកគេចូលចិត្ត។ យើងជឿជាក់ថា ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ2023 នឹងក្លាយជាការបំផុសគំនិតប្រជាជនកម្ពុជាក្នុងការសាកល្បងលេងកីឡាថ្មីដែលយើងមិនធ្លាប់បានស្គាល់ពីមុន។ ពួកយើង ប្តេជ្ញាចិត្តក្នុងចូលរួមជួយដល់ព្រឹត្តិការណ៍កីឡាសមាគមកីឡាសហព័ន្ធកីឡាអង្គការក្រៅរដ្ឋាភិបាលនានាហើយពួកយើងនឹងក៏នៅតែបន្តសកម្មភាពទាំងនាពេលអនាគតខាងមុខបន្តទៀត។” លោកក៏រីករាយក្នុងការចូលរួមគាំទ្រហើយលោកនឹងឧបត្ថម្ភសំភារៈជាកាតាបដល់អ្នកស្ម័គ្រចិត្តប្រមាណ ៧ពាន់នាក់ក្នុងតម្លៃជាង ៨ម៉ឺនដុល្លារ ដែលគណៈកម្មាធិការជាតិ CAMSOC បានប្រកាសជ្រើសរើសដើម្បីចូលរួមបម្រើការងារក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។ ជាមួយគ្នានេះដែរ លោក Arjun Deswal តំណាង Decathlon AEON III បានចាត់ទុកឆ្នាំ2023 គឺជាឆ្នាំពិសេសសម្រាប់ប្រទេសកម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ លោកបានសម្ដែងសេចក្ដីរីករាយជាមួយតួនាទីក្នុងការធ្វើឲ្យផលិតផលកីឡារបស់ខ្លួនអាចចូលរួមប្រើប្រាស់សម្រាប់ប្រទេសពលរដ្ឋកម្ពុជានៅក្នុងការប្រកួតកីឡាប្រចាំតំបន់ដ៏ធំលើកដំបូងនៅកម្ពុជានេះ។ គួរបញ្ជាក់ផងដែរថា ដើម្បីអបអរសាទរការបើកសាខាថ្មីក៏ដូចជាអបអរសាទរដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា Decathlon នឹងផ្តល់ជូនគូប៉ុង ៥ដុល្លារដល់ ១០០០ដុល្លារដល់អតិថិជន ៥០០នាក់ដំបូង នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ ព្រឹកនៅ Decathlon មានជ័យ (Decathlon AEON III )៕
ភ្នំពេញ៖ ស្របពេលដែលព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះកំពុងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនោះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចាប់ផ្ដើមយុទ្ធនាការក្នុងការផ្សព្វផ្សាយជ្រើសរើសអ្នកស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាបណ្ដើរៗហើយ ខណៈដែលឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បានថ្លែងក្នុងសន្និសីទកាសែតកាលពីម្សិលមិញនេះថា៖ “យុវជនស្ម័គ្រចិត្តមិនត្រឹមតែអ្នកសម្របសម្រួលធ្វើឲ្យការអនុវត្តនិងការប្រព្រឹត្តទៅនៃកម្មវិធីជោគជ័យទេប៉ុន្ដែកត្ដាធំជាងហ្នឹងទៀតសំខាន់គឺគាត់ជាយុវជនសុច្ឆន្ទៈរបស់កម្ពុជា។” សម្រាប់ព្រឹត្តិការណ៍នេះ កម្ពុជាត្រូវការអ្នកស្ម័គ្រចិត្តចំនួន ៦,៩៦៣នាក់ដែលត្រូវបានបែងចែកជា៣កម្រិតគឺទី១ អ្នកស្ម័គ្រចិត្តជាថ្នាក់ដឹកនាំ ទី២ អ្នកស្ម័គ្រចិត្តជាជនបង្គោល និងទី៣ អ្នកស្ម័គ្រចិត្តទូទៅព្រមទាំង៥០កន្លែងសម្រាប់ជនជាតិបរទេសលើសពីនេះក៏ត្រូវការអ្នកស្ម័គ្រចិត្តនៅខេត្តសៀមរាបចំនួន ១០០នាក់ ខេត្តព្រះសីហនុ ១០០នាក់ ខេត្តកែប ៥០នាក់ និងខេត្តកំពត ៥០នាក់។ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងក្នុងពិធីសន្និសីទកាសែតកាលពីម្សិលមិញនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាថា៖ “ការចូលរួមរបស់សហភាពសហព័ន្ធយុវជនកម្ពុជាសំខាន់គឺធ្វើយ៉ាងណាឲ្យភ្ញៀវកិត្តិយសទាំងអស់អាចមកដល់កម្ពុជាស្គាល់ពីកម្ពុជាបច្ចុប្បន្ន និងវិលត្រឡប់ទៅវិញ នឹកនូវអនុស្សាវរីយ៍នៃការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ យើងចង់ក្លាយជាម្ចាស់ផ្ទះមួយដោយមោទនភាព និងបញ្ចេញអស់ពីសមត្ថភាពក្នុងការផ្ដល់បដិសណ្ឋារកិច្ចល្អធ្វើយ៉ាងណាឲ្យមិត្តភ័ក្តិបរទេសអាចចងចាំហើយស្គាល់ថាអ្វីទៅគឺជា “កម្ពុជាបច្ចុប្បន្ន” មុននឹងគេត្រឡប់ទៅវិញហើយពេលគេត្រឡប់ទៅវិញគេនៅតែនឹកឃើញយើងជានិច្ច។” ឯកឧត្តម ហ៊ុន ម៉ានី បន្ថែមថា ៖ “យុវជនស្ម័គ្រចិត្តមិនត្រឹមតែអ្នកសម្របសម្រួលធ្វើឲ្យការអនុវត្តនិងការប្រព្រឹត្តទៅនៃកម្មវិធីជោគជ័យទេ ប៉ុន្ដែកត្ដាធំជាងហ្នឹងទៀតសំខាន់គឺគាត់ជាយុវជនសុច្ឆន្ទៈរបស់កម្ពុជា អាកប្បកិរិយារបស់គាត់ ការបំពេញភារកិច្ចរបស់គាត់ និងអ្វីដែលជាភាពរួសរាយ ឥរិយាបថរបស់គាត់ គឺឆ្លុះបញ្ចាំងអ្វីទៅជាកម្ពុជាដែលជាប្រទេស និងមានប្រជាជនក្នុងការផ្ដល់នូវភាពកក់ក្ដៅ និងបដិសណ្ឋារកិច្ចល្អជូនដល់បរទេសដែលជាមិត្តភក្តិមកចូលរួមនៅកម្ពុជា។” “ការអនុវត្តការងារដែលមានភាពហ្មត់ចត់ប៉ុន្ដែប្រាស្រ័យទំនាក់ទំនងទន់ភ្លន់នូវឥរិយាបថក៏អាចបញ្ជាក់ច្បាស់ថាសមត្ថភាពរបស់កម្ពុជា គឺយ៉ាងណា? តាមរយៈពួកគាត់ទាំងអស់នេះហើយក៏នឹងបង្ហាញនូវសក្ដានុពលរបស់កម្ពុជាទៅថ្ងៃអនាគតផងដែរព្រោះធនធានទាំងអស់ដូចសម្ដេចតេជោនាយករដ្ឋមន្ដ្រីលើកឡើងក្នុងពិធីចែកសញ្ញាបត្រថ្ងៃមុនគ្មានធនធានអ្វីដែលធំជាងធនធានមនុស្សនោះទេ។ ធនធានមនុស្សមិនត្រឹមតែមានសមត្ថភាពទេ តែឥរិយាបថ អាកប្បកិរិយា គឺឆ្លុះបញ្ចាំងពីសក្ដានុពលរួមរបស់កម្ពុជាសម្រាប់អនាគតរបស់ប្រទេសជាតិយើងផងដែរ។” ឯកឧត្តម ហ៊ុន ម៉ានី បន្ថែម៕
ភ្នំពេញ៖ សហព័ន្ធប្រដាល់គុនខ្មែរបានសម្រេចជ្រើសរើសម្ចាស់មេដាយប្រាក់ស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២០ គឺកីឡាករ លន បញ្ញា ធ្វើជាបេក្ខភាពតំណាងជាតិចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់ Wu Ling Feng 533 នៅប្រទេសចិនដែលនឹងចាប់ផ្ដើមនាថ្ងៃទី៣ ខែកុម្ភៈ ទៅតាមការសំណូមពរពីភាគីចិនផ្ទាល់។ នេះបើតាមប្រសាសន៍របស់លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ លោកបានថ្លែង ការចេញទៅប្រកួតលើសង្វៀនធំរបស់ចិននៅអំឡុងដើមខែកុម្ភៈរបស់ លន បញ្ញា នេះដោយមានការត្រួតពិនិត្យវីដេអូប្រកួតកន្លងមកព្រមទាំងលទ្ធផលឈ្នះពីមុនក៏ដូចជាទម្រង់វាយពីអ្នករៀបចំកម្មវិធីរបស់គេតែម្ដង។ ប្រធានសហព័ន្ធខាងលើបន្ថែមទៀតថា មុនដំបូងសហព័ន្ធបានដាក់ឈ្មោះកីឡាករ ៤នាក់ទៅជូនភាគីខាងចិន ប៉ុន្តែអ្នករៀបចំពេញចិត្តទម្រង់វាយនិងលទ្ធផលឈ្នះរបស់ លន បញ្ញា កាលនៅសៀមរាបកន្លងមកផង។ យ៉ាងណាក្ដីសហព័ន្ធមានសុទិដ្ឋិនិយមខ្ពស់សម្រាប់បេសកកម្មនេះថានឹងផ្ដល់នូវផលវិជ្ជមានសម្រាប់វិស័យកីឡាប្រដាល់កម្ពុជាទាំងគុនខ្មែរ និងឃីកបុកស៊ីងពិសេសកីឡាករជម្រើសជាតិដើម្បីពង្រឹងសមត្ថភាពត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នាខែឧសភាខាងមុខ។លោក ហេង សុខឃន បានបន្ថែមថា នេះគឺជាការបើកទំព័រថ្មីមួយទៀតដែលកម្ពុជាបានបញ្ជូនកីឡាករចូលរួមការប្រកួតនៅចិនហើយឆាប់ៗខាងមុខសហព័ន្ធក៏ត្រៀមនឹងបញ្ជូនកីឡាករទៅប្រកួតនៅប្រទេសក្រិចផងដែរ។ លើសពីនេះសហព័ន្ធកំពុងធ្វើការទំនាក់ទំនងជាមួយបណ្ដាប្រទេសជាច្រើនទៀតដើម្បីបញ្ជូនកីឡាករទៅចូលរួ ជាក់ស្ដែងនៅខែមិថុនាខាងមុខសហព័ន្ធត្រៀមនឹងបញ្ជូនកីឡាករ ៤រូបទៅប្រកួតនៅសហរដ្ឋអាមេរិកនិងបញ្ជូនកីឡាករ ៤រូបទៅប្រកួតនៅប្រទេសបារាំងទៀតផង។ លោក Guo Yang ប្រធានក្លិបប្រដាល់ LoongHai បានបង្ហាញសេចក្ដីរីករាយជាខ្លាំង ដែលបានសហការជាមួយសហព័ន្ធក្នុងការនាំយកកីឡាករកម្ពុជាចូលរួមប្រកួតនៅចិនក្នុងគោលបំណងជួយផ្សព្វផ្សាយវិស័យកីឡាគុនខ្មែរ និងឃីកបុកស៊ីងកម្ពុជាលើឆាកអន្ដរជាតិក៏ដូចជាជំរុញទីផ្សារប្រកួតអន្ដរជាតិនានាដល់កីឡាករកម្ពុជា។ ក្រៅពី លន បញ្ញា លោកក៏គ្រោងនាំយកកីឡាករផ្សេងៗទៅធ្វើការប្រកួតជាបន្ដបន្ទាប់ផងដែរ ដូចជាកីឡាករ បWត សង្ឃឹម និង ឈឿន ល្វៃ ជាដើម។ សូមបញ្ជាក់ថា ក្រៅពីនាំយកកីឡាករទៅប្រកួតនៅប្រទេសចិន ភាគីក្លិបចិន និងសហព័ន្ធកំពុងធ្វើការសិក្សានូវគម្រោងដ៏ធំមួយដោយគ្រោងស្នើសុំថ្នាក់ដឹកនាំដើម្បីសាងសង់សង្វៀនស្ដង់ដារកម្រិតខ្ពស់នៅក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទរួមជាមួយសារមន្ទីរកីឡា សម្រាប់បម្រើដល់ការប្រកួតផ្សេងៗក្នុងន័យបំផុសការផ្សព្វផ្សាយ និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែរីកចម្រើននាថ្ងៃអនាគតទៀតផង។នេះបើតាមការបង្ហើបរបស់ភាគីទាំងពីរខាងលើ៕
ភ្នំពេញ៖ កីឡាកាយវប្បកម្ម ឬអាចហៅមួយទៀតបាន កីឡាបង្អួតសាច់ដុំនោះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សម្រេចដកចេញពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជាទទួលបានសិទ្ធិជាម្ចាស់ផ្ទះក្រោយសហព័ន្ធរកឃើញកីឡាករ ២រូបជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុហាមឃាត់(ដូភីង) ប្រភេទ Steroids កំឡុងការប្រកួតកីឡាជាតិលើកទី៣ កន្លងទៅថ្មីៗនេះ។ ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា លោក តឹក ប៊ុនវី បានថ្លែងក្នុងសន្និសីទកាសែតកាលពីម្សិលមិញនេះថា៖ “ការពាក់ព័ន្ធនឹងសារធាតុហាមឃាត់ Steroids ធ្វើឲ្យប៉ះធ្ងន់ធ្ងរចំពោះសហព័ន្ធ ព្រោះសហព័ន្ធបានខំប្រឹងនិងយកចិត្តទុកដាក់ណាស់លើការហ្វឹកហាត់ ទាំងក្នុង និងក្រៅប្រទេសដើម្បីកីឡាករយើងតែទីបំផុតយើងក៏ជួបបញ្ហាដូភីង។” លោកបានបន្ថែមថា៖ “ការជ្រើសរើសកីឡាករជម្រើសជាតិទាំងអស់ យើងបានធ្វើកិច្ចសន្យាហាមដាច់ខាតមិនឲ្យពាក់ព័ន្ធសារធាតុហាមឃាត់។ ខ្ញុំមានការសោកស្ដាយ និងឈឺចាប់មែនទែន ហេតុអ្វី យើងដឹងហើយលឺហើយថាសហព័ន្ធយើងប្រឈមមុខម្ដងហើយម្ដងទៀតពាក់ព័ន្ធនឹងរឿង Steroids មូលហេតុអ្វីបានយើងនាំគ្នាបំផ្លាញទឹកចិត្តនិងការខិតខំប្រឹងប្រែងនេះ។” លោកបានលើកឡើងថា៖ “សម្រាប់ខ្ញុំជាថ្នាក់ដឹកនាំសហព័ន្ធក៏មិនខុសពីកីឡាករដែរគឺមានការសោកស្ដាយយ៉ាងខ្លាំងហើយក៏ស្នើសុំឲ្យខាងគណៈកម្មាធិការជាតិ CAMSOC ជួយធ្វើម៉េចឲ្យកីឡាកាយវប្បកម្មរបស់យើងបានចូលរួមប្រកួតស៊ីហ្គេមឡើងវិញ។ យើងសោកស្ដាយដែលកីឡាករ ២នាក់ធ្វើខុស ហើយ ២នាក់នេះ ដកចេញពីការប្រកួតចុះប៉ុន្ដែអ្នកដែលអត់បានពាក់ព័ន្ធដែលយើងបានត្រៀមរហូតដល់ ២៥នាក់ទាំងគ្រូអុីចឹងអ្នកអត់ពាក់ព័ន្ធសូមឲ្យគាត់បានចូលរួមប្រកួតឡើងវិញ។” គួរបញ្ជាក់ផងដែរថា កីឡាករ ២រូប ដែលរកឃើញសារធាតុហាមឃាត់ ក្រោយកីឡាជាតិ លើកទី៣ កាលពីខែវិច្ឆិកា រួមមានកីឡាករ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង បន្ទាប់ពីពួកគេបានចូលសារភាពចំពោះមុខសហព័ន្ធចំពោះកំហុសឆ្គងដែលពួកគេបានប្រព្រឹត្តដោយអចេតនាដោយសារការជឿទុកអ្នកស្គាល់គ្នាដោយខ្វះការពិចារណា៕
ថៃ៖ ក្រុមជម្រើសជាតិថៃដែលទើបតែឈ្នះតំណែងជើងឯកនៃការប្រកួតបាល់ទាត់ដ៏ធំបំផុតប្រចាំតំបន់អាសុីអាគ្នេយ៍ឬ AFF Mitsubishi Electric Cup 2022 ក្រោយពីផ្តួលក្រុមជម្រើសជាតិវៀតណាមក្នុងលទ្ធផលសរុបទាំង ២ជើង ៣-២ នឹងទទួលបានប្រាក់រង្វាន់ប្រមាណជា ៣៥លានបាត ឬខ្ទង់ ១លានដុល្លារអាម៉េរិក។ នៅក្នុងនោះ ២០លានបាតបានពី លោកស្រី Nualphan Lamsam (Madame Pang) ដែលជាអ្នកចាត់ការទូទៅក្រុមនិងជាសេដ្ឋីនីមួយរូបផងដែរនោះ ចំណែក ៥លានបាតទៀតបានពី លោកឧត្តមសេនីយ៍ Somyot Poompanmoung ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ និង ១០លានបាតទៀតជាប្រាក់រង្វាន់នៃព្រឹត្តិការណ៍ប្រកួត។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ក្រុមដំរីសឹកថៃគឺជាក្រុមដែលគ្រងជើងឯក AFF Cup បានច្រើនជាងគេពោលគឺចំនួន ៧សម័យកាលនាឆ្នាំ១៩៩៦,២០០០,២០០២,២០១៤,២០១៦,២០២០ និង ២០២២។ ចំណែកសិង្ហបុរីធ្លាប់ឈ្នះចំនួន ៤លើក វៀតណាម ២លើក និងម៉ាឡេសុី ១លើក៕
(ភ្នំពេញ)៖ ក្នុងគោលដៅពង្រឹងច្បាប់បទបញ្ជាបច្ចេកទេសការប្រកួតដែលជារឿងសំខាន់ខ្លាំងក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡានីមួយៗជាពិសេសគឺការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខនេះ។ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ ០៩-១៣ ខែមករាកន្លងទៅ ខណៈដែលប្រធានសហព័ន្ធគឺ លោក សរ សិទ្ធិ បានថ្លែងក្នុងពិធីបិទថា៖ “ការយល់ច្បាស់ពីច្បាប់ប្រកួត គឺជាឥទ្ធិពលវិជ្ជមានដល់កីឡាករ-កីឡាការិនី ផ្ទុយទៅវិញ បើមន្ដ្រីបច្ចេកទេស ឬគ្រូមិនច្បាស់វិញ កីឡាករ-កីឡាការិនី ក៏ខ្វះទំនុកចិត្តក្នុងការប្រកួតដែរ។” ហេតុនេះ លោកបានលើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់ត្រូវសិក្សាស្វែងយល់បន្ថែមទៀតក្រោយបញ្ចប់វគ្គនេះ។ លោក សរ សិទ្ធិ បានបន្ថែមថា៖ “កាលណាយើងដឹងពីច្បាប់ ពីគោលការណ៍របស់សូហ្វតិន្នីសដល់ពេលយើងទៅធ្វើជាអាជ្ញាកណ្ដាល ឬយើងធ្វើជាគ្រូឧទ្ទេសនាម ឬបច្ចេកទេសឲ្យកីឡាករយើង ហើយកីឡាករយើង គាត់ដឹងពីច្បាប់ គាត់លេងពោរពេញទៅដោយទំនុកចិត្ដ តែកាលណាកីឡាករអត់ស្គាល់ច្បាស់ គឺទៅលេងពោរពេញដោយភាពស្រពេចស្រពិល កាលណាស្រពេចស្រពិលពេលគេពិន័យយើងខុសឬអត់ក៏យើងមិនហ៊ានតវ៉ា ដោយសារយើងអត់យល់ពីច្បាប់។” ជាមួយគ្នានេះដែរលោក យិត ភីរ: អគ្គលេខាធិការសហព័ន្ធ បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខាងលើង្រៀនដោយគ្រូឧទ្ទេស ២រូប គឺអ្នកជំនាញជនជាតិជប៉ុន លោក OGIWARA Masato និងមន្ដ្រីបច្ចេកទេសកម្ពុជា លោក យី សារិន។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសិក្សារយៈពេលខ្លីនេះដោយក្នុងចំណោមសិក្ខាកាមចូលរួម ៣៦នាក់ គឺមានសិក្ខាកាមទទួលបាននិទ្ទេសល្អ ៧០% និទ្ទេសល្អបង្គួរ ២០% និងនិទ្ទេសមធ្យម ១០% ប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ពិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ថ្នាក់ជាតិនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្រោយដំណើរការរៀបចំរយៈពេល ៥ថ្ងៃប្រកបដោយភាពជោគជ័យកាលពីសប្ដាហ៍កន្លងទៅនៅមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិ ដោយវគ្គនេះមានសិក្ខាកាមចូលរួម ៣៦រូបក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា៕
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានត្រយង នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ បាន្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រមុខក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានសម្រេចផ្លាស់ប្តូរក្បាលម៉ាសុីនដឹកនាំនៃក្លិបបាល់ទាត់នគរបាលជាតិសម្រាប់រដូវកាល២០២៣នេះខណៈដែលថ្នាក់ដឹកនាំចាស់គឺឯកឧត្តម ជួន ណារិន្ទ មានភាពមមាញឹកក្នុងការដឹកនាំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដែលជាហេតុពុំមានពេលវេលាគ្រប់គ្រាន់លើការដឹកនាំក្លិបបាល់ទាត់មួយនេះឡើយ។ សម្តេចបានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣ថា ឆ្លងតាមការពិភាក្សាជាមួយថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានសម្រេចប្រគល់តួនាទីដឹកនាំក្លិបបាល់ទាត់នគរបាលជាតិជូនទៅឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ជាមួយនឹងក្តីរំពឹងថា នឹងទទួលបានការរីកចម្រើនថែមទៀតក្នុងការប្រកួតប្រជែងនានាជាមួយនឹងផែនការខិតខំឲ្យបានចូលទៅក្នុងក្រុមទាំង ៨នៃលីគកំពូលកម្ពុជាឬខេមបូឌានព្រីមីលីគដែលជាជំហានដំបូង ខណៈដែលឯកឧត្តម ឈន សារ៉ាណេ ក៏ជាបុគ្គលដែលមានចំណូលចិត្តក៏ដូចជាធ្លាប់ប្រលូកក្នុងកីឡាបាល់ទាត់ផងដែរនោះ។ សូមបញ្ជាក់ថា ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ជាមន្ត្រីជាន់ខ្ពស់មួយរូបដោយមានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ខណៈដែលភរិយារបស់លោក គឺលោកជំទាវ សែម សម្ភស្ស ជាសហគ្រិនស្រ្តីដ៏មានសក្ដានុពលមួយរូបក្នុងវិស័យអចលនទ្រព្យ និងសំណង់ដោយមានតំណែងជាអគ្គនាយិកាក្រុមហ៊ុន បុរី សម្បត្តិមានហេង ៣ និងជាសមាជិកានៃសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាដែលកំពុងធ្វើការអភិវឌ្ឍលំនៅដ្ឋានដែលមានតម្លៃសមរម្យ និងភាពច្នៃប្រឌិតមួយនៅក្នុងទីផ្សារប្រទេសកម្ពុជាដោយមានរាប់ពាន់ខ្នងផ្ទះនិងជាច្រើនទីតាំងស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គួររំលឹកថា ក្លិបបាល់ទាត់នគរបាលជាតិបានបញ្ចប់ទៅជាមួយនឹងចំណាត់ថ្នាក់លេខ៣ នៃលីគទី២ កម្ពុជារដូវកាល២០២២ និងធ្លាប់មានប្រវត្តិឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៤ ផងដែរ៕
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាប៊ូលនិងប៉េតង់ពានរង្វាន់គរុគុណលើកទី២ឆ្នាំ២០២២ និងខួបអនុស្សាវរីយ៍៣០ឆ្នាំនៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ១៩៩២ – ២០២២” ដែលបានដំណើរការអស់រយៈពេល៣ថ្ងៃនោះ បានបញ្ចប់ដោយជោគជ័យកាលពីល្ងាចអាទិត្យកន្លងទៅថ្មីៗនេះដោយអ្នកឈ្នះជើងឯកលើវិញ្ញសា ៣នាក់ទល់នឹង៣នាក់ បុរសនិងនារី អាយុ១៨ឆ្នាំឡើងឆ្នាំនេះសហព័ន្ធបានផ្ដល់រង្វាន់ជាម៉ូតូម៉ាក Honda Dream 2022 ដោយសរុបមាន៦គ្រឿង។ បើតាមគណៈកម្មការប្រកួតបានឱ្យដឹងថា ក្រុមកីឡាករដែលលេងលើវិញ្ញាសាបុរស៣ទល់និង៣ អាយុ១៨ឆ្នាំឡើងដែលទទួលបានរង្វាន់ម៉ូតូម្នាក់១គ្រឿងនោះ គឺមកពីក្លិបយោធភូមិភាគពិសេស ដែលមានកីឡាករ ថោង ឈឿន , កីឡាករសៅ សុភារ៉ាន និង កីឡាករហេង ស៊ូមៀន ។ ខណៈដែលជើងឯករកបានទៅលើកក្លិបក្រសួងមហាផ្ទៃ និងលេខ៣បានទៅនាយកដ្ឋានភស្ភុភាហិរញ្ញវត្ថុក្រសួងការពារជាតិ។ ប្រភពដដែលបន្តថា រីឯវិញ្ញាសារនារី ៣ទល់នឹង៣ អាយុ១៨ឆ្នាំឡើងនោះគឺបានទៅលើក្លិបកងយោធពលខេមរភូមិន្ទ ដែលមានកីឡាការិនី អ៊ុក ស្រីមុំ , ស្រ៊ាង សុរ៉ាឃីម និង កីឡាការិនី វង ចន្ថា ខណៈដែលជើងឯករងបានទៅយោធភូមិភាគពិសេស និងលេខ៣បានទៅក្លិបមជ្ឈមណ្ឌលខេមរភូមិន្ទ។ ថ្លែងក្នុងពិធីបិទការប្រកួតឯកឧត្តម ស សុខា ប្រធានកិត្តិយសនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានលើកឡើងថា ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណនេះ ត្រូវបានផ្ដួចផ្ដើមគំនិតរៀបចំដំបូងកាលពី៣ឆ្នាំមុន និងបានរៀបចំការប្រកួតលើកទីមួយ នាឆ្នាំ២០២០កន្លងទៅ។ ក្រោមការដឹកនាំរបស់ ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អាណត្តិទី៧នេះ សហព័ន្ធបានបន្តរៀបចំនូវការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២ រួមជាមួយនឹងការប្រារព្ធខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ១៩៩២-២០២២ នេះឡើង ក្នុងគោលបំណងដើម្បីសម្ដែងនូវកតញ្ញូតាធម៌ ក៏ដូចជារំលឹកនិងតបស្នងនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ស្ថាបនិកសហព័ន្ធ ក៏ដូចជាឥស្សរជននិងអតីតថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់សហព័ន្ធ ដែលបានត្រួសត្រាយផ្លូវ និងបានលះបង់កម្លាំងកាយចិត្ត ធនធាន និងខិតខំប្រឹងប្រែងក្នុងការកសាងនិងលើកស្ទួយវិស័យកីឡាប៊ូល និងប៉េតង់កម្ពុជា ឱ្យមានវឌ្ឍនភាពនិងល្បីល្បាញទូទាំងសកលលោកដូចបច្ចុប្បន្ន ក្រោមម្លប់សន្តិភាពនិងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អតីតប្រធានសហព័ន្ធរូបនេះបន្ថែមថា ការប្រកួតឆ្នាំនេះមានការកើនឡើងនូវសន្ទុះការគាំទ្រនិងចូលរួមយ៉ាងច្រើនពីសំណាក់កីឡាករ កីឡាការិនី ពីបណ្ដាសម្ព័ន្ធ-ក្លិប រាជធានី ខេត្តទូទាំងប្រទេស ដែលសរុបអ្នកចូលរួមប្រកួតទាំងអស់មានចំនួនរហូតដល់ ៤៥៩នាក់ មកពី៦២សម្ព័ន្ធ-ក្លិប (ក្នុងនោះមាន ១១…
ភ្នំពេញ៖ កីឡាករ Yudai Ogawa របស់ក្រុមភ្នំពេញក្រោន បានសម្រេចចិត្តប្រគល់ Microwave ដែលរូបគេទទួលបានក្នុងនាមជាកីឡាករល្អជាងគេ (Man of The Match) ក្នុងការប្រកួតទល់ក្រុមណាហ្គាវើលដ៏ ទៅឱ្យកីឡាករ យ៉ើ ម៉ូស្លីម វិញដើម្បីជាការលើកទឹកចិត្តមិត្តរួមក្រុមវ័យក្មេងរូបនេះបន្ទាប់ពីមើលឃើញថា យ៉ើ ម៉ូស្លីម បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់ចូលទីបានសម្រេចដល់ទៅ ៤ លើក ក្នុងជំនួបទល់នឹងក្រុមគីរីវង់សុខសែនជ័យ នៅសប្តាហ៍ទី ១២ កន្លងទៅ។ នេះពិតជាកាយវិការដ៏គួរឱ្យកោតសរសើរមួយនិងជាការបង្ហាញនូវការផ្តល់កម្លាំងចិត្តចំពោះមិត្តរួមក្រុមដែលមានស្នាដៃចំពោះក្រុមទាំងមូល។ គួររំលឹកថា Yudai Ogawa គឺជាកីឡាករបរទេសដំបូងគេរបស់លោក Oleg Starynskyi ក្រោយពីលោកត្រូវបានតែងតាំងឲ្យធ្វើជាគ្រូបង្វឹកភ្នំពេញក្រោនកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ មុនចូលរួមជាមួយភ្នំពេញក្រោនខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះធ្លាប់លងឲ្យក្លិបធំៗចំនួនពីរនៅកម្ពុជា។ ក្នុងនោះរូបគេបានចុះកិច្ចសន្យាលេងក្លិបមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទនៅឆ្នាំ២០១៨ មុនផ្ទេរទៅកាន់ក្លិបអង្គរថាយហ្គឺរនៅឆ្នាំ២០១៩ និង២០២០។ សូមបញ្ជាក់ថា មុនមកប្រកបអាជីពបាល់ទាត់នៅកម្ពុជា កីឡាករកម្ពស់១.៧៤ម៉ែត្ររូបនេះ ធ្លាប់លេងក្លិបក្របខណ្ឌទី៣របស់ជប៉ុន Gifu FC និងក្លិបក្របខណ្ឌទីពីររបស់ប៉ូឡូញ Widzew Lodz។ រូបគេបានចូលប្រឡូកវិស័យកីឡាបាល់ទាត់ដំបូង ដោយធ្វើជាយុវជនរបស់ក្លិប Valie Tsuru ក្រោយមកក៏បានផ្លាស់ទៅកាន់ក្លិប Yamanashi Gakuin ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនដូចគ្នា៕
News
Company
Services
Subscribe to Updates
Get the latest creative news from FooBar about art, design and business.