© 2023 – 45Sports. Designed by 45Sports.
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Trending
- ទម្រង់លេងរបស់ ពឿន គន្ធា បង្ហាញការចាប់ខ្លាំងដល់អ្នកគាំទ្រ
- រឿងរ៉ាវពិសេសៗក្នុងជំនួបទីម័រខាងកើត
- កីឡាករ ៣ រូបនេះកាត់ឈ្មោះចេញហើយ សម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំកម្ពុជា
- ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងជំនួបពិសេសៗ
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គីរីវង់សុខសែនជ័យ កង្វះកីឡាករសំខាន់ៗ
- យុវជនអាយុក្រោម ១៣ឆ្នាំ ក្រុមខេត្តកោះកុង ចូលរួមពានរង្វាន់មួយនៅប្រទេសថៃ
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាចដាក់កីឡាករបរទេសលេងបាន
- ដីចំនួន ៥ ហិចតានៅសៀមរាបជាទីតាំងថ្មីរបស់កីឡដ្ឋានក្លិបអង្គរថាយហ្គឺរ
Author: Ni Monic
កីឡាជឺជីតស៊ូ ក្រោយពីធ្វើការប្រកួតប្រជែងអស់រយៈពេល៣ថ្ងៃនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្ដើមបានមេដាយច្រើនជាងគេ ផ្នែកប្រភេទកីឡាជឺជីតស៊ូ នៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២ ដោយក្នុងនោះរួមមានមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ១ ។ ចំណាត់ថ្នាក់លេខ២បានទៅក្រសួងការពារជាតិ ដោយឈ្នះមេដាយមាស ២ និងសំរឹទ្ធ ៦ ។ រីឯរាជធានីភ្នំពេញ ឈ្នះមេដាយមាស ១ ប្រាក់ ៤ និងសំរឹទ្ធ ១ ឈរលេខ៤ និងក្រសួងមហាផ្ទៃ ឈរលេខ៤ ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៣គ្រឿង ។ ក្នុងពិធីបិទការប្រកួតកាលពីថ្ងៃទី២២ខែវិច្ឆិកាកន្លងទៅថ្មីៗនេះលោក សៀន សុភក្ដ្រ អគ្គលេខាធិការសហព័ន្ធ បានគូសបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលកីឡាជឺជីតស៊ូ ត្រូវបានដាក់បញ្ចូលក្នុងការប្រកួតកីឡាជាតិ ដែលជាពេលវេលាដ៏សំខាន់សម្រាប់សហព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនី ត្រូវសិក្សាស្វែងយល់ពីចំណុចខ្លាំង និងចំណុចខ្វះខាត ហើយត្រូវបំពេញបន្ថែម ដើម្បីត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ មុនទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ។ ជាលទ្ធផលការប្រកួតលោកបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំ ពិសេសកីឡាករ-កីឡាការិនី ដែលព្យាយាមអស់ពីសមត្ថភាព រហូតជំរុញឲ្យការប្រកួតនេះបញ្ចប់ដោយជោគជ័យ ។ គួបញ្ជាក់ផងដែរថា ពិធីបិទការប្រកួតជ្រើសរើសជើងឯកកីឡាជាតិលើកទី៣ ផ្នែកកីឡាជឺជីតស៊ូ ធ្វើឡើងក្រោមវត្តមានលោក ហួរ សុមេធ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រួមជាមួយឯកឧត្តម វ៉ា ស៊ីនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបន្ទុកបេសកម្មពិសេស និងលោក សេង ប៊ុនសុង ប្រធានសហព័ន្ធផងដែរ ៕ កីឡាសីដក់ ជាមួយគ្នាផងដែរ រយៈពេល៤ថ្ងៃនៃការប្រជែងមេដាយក្លិបសីដក់ក្រសួងការពារជាតិ បានឈ្នះមេដាយច្រើនជាងគេក្នុងចំណោមរាជធានី-ខេត្ត និងក្រសួងចំនួន ៦ដែលបានចូលរួមប្រកួតសីដក់ ដណ្ដើមជើងឯកកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្លិបក្រសួងការពារជាតិ ឈ្នះមេដាយច្រើនជាងគេ ពោលគឺដណ្ដើមបានមេដាយមាសទាំង ៣វិញ្ញាសាតែម្ដង ខណៈក្រសួងមហាផ្ទៃ ឈ្នះមេដាយប្រាក់…
ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលស្ថិតនៅរួមពូលជាមួយជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ាន AFF Mitsubishi Electric Cup 2022 បានកោះហៅកីឡាករ ២៨នាក់ ដើម្បីត្រៀមខ្លួនសម្រាប់ពានរង្វាន់ដដែលនេះ។ យោងតាមការប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន កីឡាករទាំង ២៨នាក់នេះ នឹងត្រូវចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ពីថ្ងៃទី២៨ ខែវិច្ឆិកា ខាងមុខនេះតទៅ ដើម្បីធ្វើការជម្រុះមកនៅត្រឹម ២៣នាក់។ ក្នុងបញ្ជីឈ្មោះ ឥណ្ឌូនេស៊ី បានកោះហៅកីឡាករសញ្ជាតិដើមដែលកំពុងលេងនៅក្រៅប្រទេស ៨រូបផងដែរ ក្នុងនោះមានលេងនៅលីគអ៊ឺរ៉ុប ៤នាក់ (មានលីគទី៤ អង់គ្លេស, លីគកំពូលស្លូវ៉ាគី, លីគប៊ែលហ្ស៊ីក) លេងលីគជប៉ុន ១នាក់, លីគកូរ៉េខាងត្បូង ១នាក់ និងលេងលីគម៉ាឡេស៊ី ២នាក់។ នៅក្នុងជំរំហ្វឹកហាត់នេះផងដែរ កីឡាករក្រុម U-20 ឥណ្ឌូណេស៊ី ៣នាក់ត្រូវបានរួមបញ្ចូលគឺ Muhammad Ferarri, Marselino Ferdinand និង Dzaky Asraf ។ ក្រៅពីនោះឈ្មោះកីឡាកររាមច្បងនៅតែបន្តមានឈ្មោះ ដូចជា Nadeo Arga Winata, Ricky Kambuaya និង Fachruddin Aryanto។ ឥណ្ឌូនេស៊ី គឺជាក្រុមរួមពូល A ដែលមានកម្ពុជា, ថៃ, ហ្វីលីពីន និងព្រុយណេ។ គេនឹងជួប កម្ពុជា នៅប្រកួតទី២ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌនេស៊ី៕
ភ្នំពេញ៖ បន្ទាប់ពីធ្វើតាមអនុលោមរបស់ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយនឹង CAMSOC រៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកកីឡាជាតិ លើកទី៣ អោយដូចទៅនឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នោះ សហព័ន្ធបានបញ្ចប់ការប្រកួតរបស់ខ្លួនដោយជោកជ័យកាលពីល្ងាចម្សិលមិញនេះ ក្រោយដំណើរការប្រកួតអស់រយៈពេល ៤ថ្ងៃកន្លងមកនៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះដំណើររៀបចំការប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិឆ្នាំនេះ ដែលស្ដែងឲ្យឃើញពីការត្រៀមខ្លួនបានយ៉ាងល្អរបស់សហព័ន្ធ ដើម្បីត្រៀមលក្ខណៈទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ស្របតាមនិយាមបច្ចេកទេសរបស់សហព័ន្ធកីឡាវ៉ូវីណាមអន្ដរជាតិ ។ តាមរយៈនេះ ឯកឧត្តមបានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រឺងហ្វឹកហាត់ និងពង្រឹងសមត្ថភាពឲ្យបានកាន់តែខ្លាំង ដើម្បីធានាបាននូវគុណផលកីឡាកម្រិតខ្ពស់ ឆ្ពោះទៅប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ ។ ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល ៤ថ្ងៃ សម្រាប់លទ្ធផលការប្រកួតកីឡាវ៉ូវីណាម ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នេះ គឺសមាគមកីឡាវ៉ូវីណាមក្រសួងការពារជាតិ ដណ្តើមបានមេដាយច្រើនជាងគេ រួមមានមេដាយមាស ៨ ប្រាក់ ២ និងសំរឹទ្ធិ ១, ក្រសួងមហាផ្ទៃ ឈរលេខ២ ឈ្នះមេដាយមាស ៧ ប្រាក់ ៤ និងសំរឹទ្ធិ ៤, ខេត្តស្វាយរៀង ឈរលេខ៣ ឈ្នះមេដាយមាស ២ ប្រាក់ ៦ និងសំរឹទ្ធិ ៣ និងខេត្តព្រៃវែង ឈរលេខ៤ ឈ្នះមេដាយមាស ២ ប្រាក់ ៦ និងសំរឹទ្ធិ ២គ្រឿង ៕ អត្ថបទ៖ យឿន ពន្លឺ
ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន ដែលស្ថិតនៅរួមពូលជាមួយជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ាន AFF Mitsubishi Electric Cup 2022 បានកោះហៅកីឡាករ ៤៥នាក់ ដើម្បីត្រៀមខ្លួនសម្រាប់ពានរង្វាន់ដែលធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដងមួយនេះ។ យោងតាមការប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន កីឡាករទាំង ៤៥នាក់នេះ នឹងត្រូវចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ពីថ្ងៃទី២១ ខែវិច្ឆិកា ខាងមុខនេះតទៅ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ បញ្ជីឈ្មោះកីឡាករភាគច្រើនគឺពុំសូវមានកីឡាករកូនកាត់ច្រើនដូចមុនឡើយ។ ចំពោះកីឡាករដែលត្រូវបានកោះហៅ ភាគច្រើនលេងនៅក្នុងស្រុក ជាពិសេសមកពីក្រុមយុវជន U-23 ដែលរៀបចំដោយសហព័ន្ធបាល់ទាត់ហ្វីលីពីន ‘Azkals Development Team’ ហើយលេងនៅលីគកំពូល រហូតដល់ ១៥នាក់ (ក្រុមនេះមានសណ្ឋានស្រដៀង ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីរបស់កម្ពុជា)។ លើសពីនេះមានមកពីក្លិបធំៗ United City (អតីត Ceres–Negros) និងក្លិប Kaya Futbol Club–Iloilo។ ចំពោះកីឡាករមួយចំនួនធំដែលលេងនៅក្រៅប្រទេសគឺភាគច្រើនលេងនៅលីគកំពូលថៃ (Thai League 1) ពោលគឺមាន ៥នាក់ ក្រៅពីនេះមានលេងនៅលីគកំពូលម៉ាឡេស៊ី ២នាក់, នៅលីគដាណឺម៉ាក (លីគទី៤) ១នាក់, លីគកំពូលកាណាដា នាក់, និងលីគទី២ ជប៉ុន ១នាក់។ កីឡាករសំខាន់ៗពីមុនដែលសុទ្ធសឹងតែបង្ហាញខ្លួនបានច្រើនប្រកួតដូចជា អ្នកចាំទី Neil Etheridge (របស់ Birmingham City), Mike Ott, Manny Ott, OJ Porteria (អតីតកីឡាករគីរីវង់សុខសែនជ័យ), Kevin Ingreso, ខ្សែប្រយុទ្ធដែលបច្ចុប្បន្នរកបានច្រើនគ្រាប់ (១៣គ្រាប់) Ángel Guirado និង Patrick Reichelt (១២គ្រាប់) គឺមិនមានឈ្មោះឡើយ មានតែកីឡាករ Stephan Schröck មួយប៉ុណ្ណោះដែលជាកីឡាករចាស់វស្សា ហើយបន្តមានឈ្មោះជាមួយក្រុមរហស្សនាម ‘ឆ្កែអនាថា’ មួយនេះ។ ហ្វីលីពីន ក៏បានណាត់ប្រទេសចំនួន ២ ដើម្បីប្រកួតមិត្តភាពខែធ្នូ ពោលគឺគេនឹងជួបប្រកួតជាមួយ ឆាយនីសតៃប៊ិ នៅថ្ងៃទី០៨ បន្ទាប់មកជួប វៀតណាម នៅថ្ងៃទី១៤…
ក្រុមបាល់ទាត់ជម្រើសជាតិព្រុយណេ សម្រេចយកប្រទេសម៉ាឡេស៊ី ធ្វើជាទឹកដីរបស់ខ្លួនសម្រាប់ការប្រកួតពានរង្វាន់ជើងឯកអាស៊ាន ‘AFF Mitsubishi Electric Cup 2022’ ដែលបានកៅអីឡើងមកលេងជាផ្លូវការកាលពីពេលថ្មីៗ តាមរយៈការយកឈ្នះ ទីម័រខាងកើត ក្នុងវគ្គជម្រុះ។ យោងតាមសារព័ត៌មានក្នុងស្រុករបស់ព្រុយណេ brusports.com បានបញ្ជាក់ថា ជម្រើសជាតិព្រុយណេ បានសម្រេចយកកីឡដ្ឋាន Stadium Kuala Lumpur ដែលស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ធ្វើជាទឹកដីរបស់ខ្លួនវិញ មូលហេតុគឺដោយសារពហុកីឡដ្ឋានជាតិរបស់ខ្លួន ‘Hassanal Bolkiah National Stadium’ កំពុងស្ថិតក្នុងការជួសជុល។ ជាក់ស្ដែងកាលពីពេលលេងវគ្គជម្រុះដែលធ្វើនៅលើទឹកដីព្រុយណេ ទាំងពីរជើងនោះ ក៏មិនមែនលេងនៅលើពហុកីឡដ្ឋានជាតិនេះដែរ គឺលេងនៅលើទីលានហ្វឹកហាត់ Track & Field Sports Complex ដែលនៅក្បែរពហុកីឡដ្ឋានជាតិតែម្ដង។ ព្រុយណេ ត្រូវឡើងមកពូល A ដែលជួប កម្ពុជា, ថៃ, ហ្វីលីពីន និងឥណ្ឌូនេស៊ី ហើយត្រូវធ្វើជាម្ចាស់ផ្ទះចំនួន ២ប្រកួតក្នុងពូលនេះ។ នេះដោយយោងទៅតាមរូបមន្តថ្មី គឺគ្រប់ក្រុមទាំងអស់ ប្រកួតក្នុងដី ២ដង និងក្រៅដី ២ដង។ ព្រុយណេ នឹងត្រូវធ្វើជាម្ចាស់ផ្ទះពេលប៉ះ ថៃ នៅប្រកួតបើកឆាក និងប្រកួតទី៣ ពេលប៉ះឥណ្ឌូនេស៊ី។ ជាមួយគ្នាផងដែរ ព្រុយណេ នឹងត្រូវជួបកម្ពុជា នៅប្រកួតទី២ ប៉ុន្តែលេងនៅទឹកដីកម្ពុជា។ ជម្រើសជាតិព្រុយណេ ដែលបានកៅអីឡើងមកលេងពានរង្វាន់ជើងឯកអាស៊ាន AFF Mitsubishi Electric Cup 2022 គឺជាលើកដំបូងក្នុងរយៈពេល ២៦ឆ្នាំ បន្ទាប់ពីបានយកឈ្នះ ជម្រើសជាតិទីម័រខាងកើត ដោយលទ្ធផលសរុបទាំងពីរជើង ៦-២៕
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានប្រកាសថាកីឡាករកូនកាត់ ២នាក់ គឺកូនកាត់អេស៉្បាញ និងកូនកាត់បែលហ៊្សិក ត្រូវបានទទួលសញ្ជាតិឥណ្ឌូនេស៊ី ជាផ្លូវការហើយ ដើម្បីអាចចូលរួមការប្រកួតជើងឯកអាស៊ាន (AFF Mitsubishi Electric Cup 2022) នៅខែធ្នូខាងមុខ។ កីឡាករទាំងពីរនឹងធ្វើពិធីសច្ចាប្រណិធាននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ រួមមានកីឡាករ Jordi Amat Maas ជាកូនកាត់អ៉េស្បាញ-ឥណ្ឌូនេស៊ី និងកីឡាករ Shayne Elian Jay Pattynama ជាកូនកាត់បែលហ៊្សិក-ឥណ្ឌូនេស៊ី ហើយបានឆ្លងកាត់ដំណើរការជាបន្តបន្ទាប់ជាច្រើន។ ចាប់ផ្តើមជាមួយនឹងការសម្ភាសន៍នៅទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រដ្ឋ (BIN) បន្ទាប់មកពិនិត្យសុខភាពនៅមន្ទីរពេទ្យក្នុងទីក្រុងហ្សាកាតា ពួកគេក៏បានទទួលអនុសាសន៍ពីគណៈកម្មការ III និងគណៈកម្មការ X នៃ DPR RI ផងដែរ។ ទីបំផុត នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រឹត្យរបស់ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ត្រូវបានចុះហត្ថលេខាដោយ លោក Joko Widodo។ កីឡាករ Jordi Amat Maas (ខ្សែការពារកណ្ដាល) គឺជាកូនកាត់អ៉េស្បាញ បច្ចុប្បន្នមានវ័យ ៣០ឆ្នាំ ដោយមានជីដូនជាជនជាតិឥណ្ឌូនេស៊ី។ គេធ្លាប់លេងឱ្យក្លិបល្បីៗដូចជា Espanyol, Rayo Vallecano, Swansea City, Betis និងបច្ចុប្បន្នលេងឱ្យ Johor Darul Ta’zim របស់ម៉ាឡេស៊ី។ គេធ្លាប់ជាប់ជម្រើសជាតិយុវជនអ៉េស្បាញ តាំងពីឈុត U-16 រហូតដល់ U-21។ កីឡាករ Sandy Harry Walsh (ខ្សែការពារស្លាបស្ដាំ និងកណ្ដាល) គឺកូនកាត់បែលហ្សិក បច្ចុប្បន្នមានវ័យ ២៧ឆ្នាំ ដោយមានម្ដាយ ជាជនជាតិឥណ្ឌូនេស៊ី កាត់ហូឡង់។ គេធ្លាប់ជាយុវជនរបស់ Anderlecht និងបច្ចុប្បន្នលេងឱ្យ ក្លិប K.V. Mechelen នៃលីគកំពូលបែលហ្សិក។ គេធ្លាប់ជាប់ជម្រើសជាតិយុវជនហូឡង់ តាំងពីឈុត U-15 រហូតដល់ U-20។…
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២ (FIFA World Cup 2022) ប្រទេសកាតា នឹងមកដល់នៅសប្ដាហ៍ក្រោយ ខណៈអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា និងជាអតីតកីឡាករជម្រើសជាតិជប៉ុន លោក Keisuke Honda បន្តកាន់កំណត់ត្រាមួយ ដែលមិនទាន់មានកីឡាករអាស៊ីណាបំបែកបាននៅឡើយ។ លោក Keisuke Honda គឺកំពុងស្ថិតនៅជាកីឡាករអាស៊ីដែលរកគ្រាប់បាល់បានច្រើនជាងគេ នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup) ពោលគឺ រកបាន ៤គ្រាប់ ក្នុងចំណោម World Cup ៣លើកចុងក្រោយដែលបានចូលរួម។ ៤គ្រាប់របស់ Honda រួមមាន នៅឆ្នាំ២០១០ នាប្រទេសអាហ្វ្រិកខាងត្បូង រកបាន ២គ្រាប់ ទល់នឹង កាម៉េរូន និងដាណឺម៉ាក់។ ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល រកបាន ១គ្រាប់ ទល់នឹងកូឌីតវ័រ។ និង World Cup ចុងក្រោយរបស់គេនៅឆ្នាំ២០១៨ រកបាន ១គ្រាប់ទៀតទល់នឹង សេណេហ្គាល់។ លើសពីនេះបានធ្វើឱ្យលោកកាន់កំណត់ត្រាជាកីឡាករអាស៊ី ដំបូងគេដែលរកគ្រាប់បាល់បានគ្រប់ការបង្ហាញខ្លួនទាំង ៣លើកនៃ World Cup។ កីឡាករអាស៊ីដទៃទៀតដែលរកគ្រាប់បាល់បានតិចជាង លោក Honda គឺកីឡាករ Tim Cahill របស់អូស្ត្រាលី, Sami Al Jaber របស់អារ៉ាប៊ីសាអូឌីត និង Ahn Jung-hwan ជាមួយ Park Ji-sung របស់កូរ៉េខាងត្បូង គឺជាអ្នកស៊ុតបញ្ចូលទីបន្ទាប់ នាំមុខគេនៅអាស៊ី ដោយរកបាន ៣គ្រាប់ក្នុងម្នាក់ៗ៕
ស្របពេលដែលព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ នឹងចាប់ផ្ដើមនាពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះក្រសួងអប់រំ យុវជន និង កីឡា បានដុតដៃដុតជើងក្នុងការរៀបចំឱ្យបានល្អជាមួយនឹងសហព័ន្ធកីឡាជាតិទាំងអស់ ក្នុងគោលបំណងរួមគ្នាយកជ័យជំនេះក្នុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ថ្លែងក្នុងសន្និសិទកាសែត កាលពីកាលពីល្ងាចថ្ងៃទី ០៣ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនម្សិលមិញនេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍ថា៖ ពិធីបើកផ្លូវការ គ្រោងធ្វើថ្ងៃទី២១ ខែវិច្ឆិកា និងពិធីបិទគ្រោងធ្វើនាថ្ងៃទី៣០ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោកបន្តថា៖ ការរៀបចំកីឡាជាតិនេះ គឺផ្តល់ឲ្យមន្ត្រីរៀបចំបច្ចេកទេសបានស៊ាំទៅនឹងបទពិសោធន៍ កែលម្អចំណុចខ្វះខាត ព្រមទាំងជួយបង្កើនបច្ចេកទេសដល់ក្រុមកីឡាករ កីឡាការិនី។ ជាពិសេសក្រុម ជម្រើសជាតិមួយចំនួន ក្នុងចំណោម ៣៨ប្រភេទកីឡា ខណៈក្រុមជម្រើសជាតិជាច្រើនទៀតកំពុងហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីត្រៀមខ្លួនក្នុងពេលដំណាលគ្នានៃដំណើរឆ្ពោះទៅស៊ីហ្គេម ២០២៣។ សហព័ន្ធកីឡាជាតិទាំង ៣៨ប្រភេទកីឡាមានតួនាទីសំខាន់មួយទៀត តាមរយៈការចាត់តាំងនាយកបច្ចេកទេសដើម្បីធ្វើកិច្ចការរួមគ្នាជាមួយគណៈកម្មាធិការជាតិ CAMSOC ឆ្ពោះទៅស៊ីហ្គេម ២០២៣។ «គោលបំណងធំមួយទៀត នៃការរៀបចំកីឡាជាតិលើកទី៣ គឺការបណ្តុះបណ្តាលមន្ត្រីអាជ្ញាកណ្តាល ចៅក្រម ឲ្យកាន់តែមានគុណភាពខ្ពស់ ពីព្រោះការប្រកួតកីឡាមួយដែលជោគជ័យ ត្រូវមានការកាត់សេចក្តីពីអាជ្ញាកណ្តាល។ ប្រសិនបើអាជ្ញាកណ្តាលមិនមានគុណភាពល្អ នឹងធ្វើឲ្យការប្រកួតមួយមានភាពមិនប្រក្រតី បង្កើតទៅជាជម្លោះ មិនយុត្តិធម៌។ ការរៀបចំកីឡាជាតិលើកទី៣នេះផ្តោតសំខាន់ខ្លាំងទៅលើបទពិសោធន៍របស់មន្ត្រីបច្ចេកទេស ឆ្ពោះទៅគោលដៅចម្បងចំពោះមុខ គឺស៊ីហ្គេម ២០២៣ ហើយនៅពេលរៀបចំកីឡាជាតិ លើកទី៤ នឹងផ្តោតសំខាន់លើគុណភាព ច្រើនជាងបរិមាណ»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម ស សុខា។ គួបញ្ជាក់ផងដែរថា៖ ព្រឹត្តិការណ៍នេះមានប្រភេទកីឡាមានចំនួន៣៨ និងប្រភេទកីឡាប៉ារ៉ាឡាំពិកចំនួន៧ ដែលមានវិញ្ញាសាសរុប៤០៥ នៅភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប៕ អត្ថបទ៖ យឿន ពន្លឺ
សហព័ន្ធកីឡារាំកម្ពុជាបានសម្រេចយកថ្ងៃទី០៦ ខែវិច្ឆិកា ខាងមុខនេះ រៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ ដោយប្រើតែរយៈពេល១ថ្ងៃប៉ុណ្ណោះ សំរាប់កីឡាករការិនី ប្រជែងគ្នាដណ្ដើមតំណែងជាជើងឯកនាឆ្នាំនេះ។ មិនត្រឹមតែប៉ុណ្ណោះក៍ជាការវាស់ស្ទង់សមត្ថភាពរបស់កីឡាករការិនី មុនការប្រកួតកីឡាជាតិលើកទី៣ ក៍ដូចជាការត្រៀមស៊ីហ្គេមឆ្នាំ២០២៣ផងដែរ។ អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាលោកស្រី ហង់ ស៊ីមន បានមានប្រសាសន៍ថា៖ តាមពិតទៅការប្រកួតមួយថ្ងៃនឹងក៍វាមានគុណវិបិត្ត និង គុណសម្បិត្តផងដែរ។ ប្រកួត១ថ្ងៃគឺវាហត់បន្ទិចមែន តែវាចំណេញពេលវេលាដល់ក្រុមអត្តពលិក និង ប្រតិភូគ្រូបង្វឹកដែលមានភារៈកិច្ចជាប់ខ្លួនផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ វាការជាការ សន្សំសំចៃថវិការបានច្រើន ដោយសារថវិការរៀបចំមានចំនួនកំណត់ ចឹងយើងតំរូវតែមួយថ្ងៃទេ។ កាលណាយើងធ្វើ២ទៅ៣ថ្ងៃ យើងត្រូវចំណាយលើការជួលឆាក សោន និងសម្ភារៈផ្សេងៗជាច្រើនទៀត ចឹងការចំណាយក៍ច្រើនទៅតាមនោះដែរ។ អគ្គលេខាធិការរូបនេះបន្តទៀតថា៖ ប៉ុន្តែនៅក្នុងនឹងក៍យើងដឹងអំពីកម្រិតសមត្ថភាពរបស់កីឡាករការិនីផងដែរ គឺកាលណាពួកគាត់ធ្វើការហ្វឹកហាត់ដិតដល់ គឺពួកគាត់អត់សូវហត់នោះទេ។ ម្យ៉ាងវិញទៀត គឺយើងធ្វើទៅតាមបច្ចេកទេសរបស់សហព័ន្ធកីឡារាំអាស៊ី និង ពិភពលោក។ ជាមួយនឹងការប្រកួតជ្រើសរើសជើងឯកឆ្នាំ២០២២នេះ សហព័ន្ធមានគោលបំណងចង់វាស់ស្ទង់នូវសមត្ថភាពរបស់កីឡាករការិនីជម្រើសជាតិដែលជាTeam Sea Game ដែលគាត់បានធ្វើការហ្វឹកហាត់កន្លងមកនេះ តើគុណផលបានឈានឡើងដល់កម្រិតណា សម្រាប់ឆ្ពោះទៅប្រកួត World Dance Sport Championship 2020 នៅប្រទេសវៀតណាម នាថ្ងៃទី១០ ខែវិច្ឆិកាខាងមុខនេះ ។ មិនត្រឹមតែប៉ុណ្ណោះក៍ជាការត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និង ចូលរួមប្រកួតធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ផងដែរ។ គួបញ្ជាក់ផងដែរថា៖ ការប្រកួតនេះនឹងមានប្រតិភូគ្រូបង្វឹកនិង កីឡាករការិនី ប្រមាណជាង៥០នាក់ មកពី៦ក្លិប ដោយក្នុងនោះមានក្លិបក្រសួងមហាផ្ទៃ ក្លិបកងទ័ពជើងទឹក ក្លិបខេត្តកណ្ដាល កំពង់ចាម ក្លិបវ៉េស្ទឡាញន៍ និង ក្លិបThaining Tunt ចូលរួមប្រកួតប្រជែងនៅក្នុងសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡាដ្ឋានជាតិ(អូឡាំពិក)។ ខណៈដែលវិញ្ញាសារមានរហូតទៅដល់២៣វិញ្ញាសារ ដូចឆ្នាំមុនដែរ ដោយក្នុងនោះមាន latin Dance , Standard Dance និង Breaking Dance ជាវិញ្ញសារសម្រាប់ក្រុមជម្រើសជាតិ៕ អត្ថបទ៖ យឿន ពន្លឺ
ក្រុមបាល់ទាត់ជម្រើសជាតិព្រុយណេ និង ក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើត បាននឹងកំពុងត្រៀមខ្លួនយ៉ាងល្អប្រសើរដូចគ្នាជាការត្រៀមប្រយុទ្ធតតាំងលើសមរភូមិវាលស្មៅ ដើម្បីរកកៅអីចុងក្រោយឡើងមករួមពូលជាមួយកម្ពុជា ក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកប្រចាំតំបន់អាស៊ាន (AFF Mitsubishi Electric Cup 2022) ឬគេនិយមស្គាល់ថា ‘Suzuki Cup’។ ក្រុមទាំងពីរនេះ ត្រូវប្រកួតជម្រុះចំនួន ២ជើងទៅវិញទៅមក ដែលគ្រោងធ្វើនៅលើទឹកដីរបស់ព្រុយណេ ទាំងពីរជើង ពោលគឺជើងទី១ ប្រកួតនៅថ្ងៃទី០៥ និងជើងទី២ ប្រកួតនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។ មានតែក្រុមដែលឈ្នះមួយប៉ុណ្ណោះ ទើបអាចឡើងមកចូលរួមក្នុងពូល A ដែលកម្ពុជា រួមជាមួយ ថៃ, ឥណ្ឌូនេស៊ី និងហ្វីលីពីន កំពុងរង់ចាំរួចជាស្រេច។ សម្រាប់កំណត់ត្រានេះ ទីម័រខាងកើត បានឆ្លងផុតវគ្គជម្រុះ ឡើងទៅលេងជុំផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Mitsubishi Electric Cup ចំនួន ៣ដងគឺនៅឆ្នាំ ២០០៤, ២០១៨ និង ២០២០។ ដោយឡែកចំពោះក្រុមជម្រើជាតិព្រុយណេវិញ នឹងរំពឹងធ្វើបានល្អដោយផ្អែកលើការលេងនៅលើទឹកដីរបស់ខ្លួន ក្នុងទីក្រុង Bandar Seri Begawan។ លោក Campesino ដែលបានចូលរួមជាមួយព្រុយណេកាលពីប៉ុន្មានខែមុននោះ ប្រាកដជាមានការអន្ទះសារក្នុងការធ្វើឱ្យក្រុមនេះក្លាយជាទម្រង់មួយ ខណៈដែលលោកចង់ណែនាំពួកគេឱ្យបង្ហាញខ្លួនជាលើកទី២ របស់ពួកគេនៅក្នុងការប្រកួតនេះជើលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៩៦ មក។ សូមបញ្ជាក់ថា ព្រុយណេ ឬក៏ ទីម័រខាងកើត នឹងត្រូវប្រកួតជាមួយ កម្ពុជា ក្នុងពូល A ដែលគ្រោងធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដែលជាការប្រកួតទី៣ របស់កម្ពុជា៕
News
Company
Services
Subscribe to Updates
Get the latest creative news from FooBar about art, design and business.