© 2023 – 45Sports. Designed by 45Sports.
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Trending
- ទម្រង់លេងរបស់ ពឿន គន្ធា បង្ហាញការចាប់ខ្លាំងដល់អ្នកគាំទ្រ
- រឿងរ៉ាវពិសេសៗក្នុងជំនួបទីម័រខាងកើត
- កីឡាករ ៣ រូបនេះកាត់ឈ្មោះចេញហើយ សម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំកម្ពុជា
- ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងជំនួបពិសេសៗ
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គីរីវង់សុខសែនជ័យ កង្វះកីឡាករសំខាន់ៗ
- យុវជនអាយុក្រោម ១៣ឆ្នាំ ក្រុមខេត្តកោះកុង ចូលរួមពានរង្វាន់មួយនៅប្រទេសថៃ
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាចដាក់កីឡាករបរទេសលេងបាន
- ដីចំនួន ៥ ហិចតានៅសៀមរាបជាទីតាំងថ្មីរបស់កីឡដ្ឋានក្លិបអង្គរថាយហ្គឺរ
Author: Ni Monic
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានបញ្ជាក់ដូច្នេះថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ចំនួន ៨ រួមមានបង់ក្លាដែស, ហ៊្សកដានី, កៀរស៊ីស្ថាន, ឡាវ, ប៉ាឡេស្ទីន, ថៃ និងវៀតណាម ដែលធ្វើម្ចាស់ផ្ទះវគ្គជម្រុះ សម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ី អាយុក្រោម ២០ឆ្នាំ (AFC U-20 Women Asian Cup) ប្រចាំពូលនីមួយៗ (ពីពូល A ដល់ពូល G)។ ការចាប់ពូលនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី តាមរបៀបក្នុង ១ពូលមាន ៤ក្រុម (មាន ១ពូលមាន ៣ក្រុម) រួចនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី០៣ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីរកក្រុមឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅឆ្នាំ២០២៤ នាប្រទេសអ៊ូសបីគីស្ថាន។ នេះជាលើកដំបូងហើយសម្រាប់បាល់ទាត់នារីកម្ពុជា ដែលទទួលរៀបចំបាល់ទាត់កម្រិតអន្តរជាតិ ដ្បិតកន្លងមកមានតែរៀបចំបាល់ទាត់បុរស ឬកម្រិតយុវជន តែប៉ុណ្ណោះ។ ដោយឡែកពានពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ី អាយុក្រោម ១៧ឆ្នាំ (AFC U-17 Women Asian Cup) ក៏កម្ពុជា នឹងចូលរួមលលើកដំបូងផងដែរ ហើយក្រុមកម្ពុជា នឹងស្ថិតនៅក្រឡទី៤ ត្រៀមចាប់ពូលនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដូចគ្នា។ ក្រោយចាប់ឆ្នោតរួច ការប្រកួតនឹងធ្វើឡើងពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣៕ 📰 the-afc.com
ក្នុងឱកាសឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២» នៅកីឡដ្ឋានព្រីនស៍ កាលពីល្ងាចថ្ងៃទី៣០ ខែតុលាម្សិលមិញ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហើបថាក្រុមបាល់ទះជម្រើសជាតិកម្ពុជា គ្រោងនឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិបារាំង ឬក្រុមបាល់ទះយុវជនបារាំងអាយុក្រោម ២១ឆ្នាំ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីមានជំនួប រវាងប្រមុខថ្នាក់ដឹកនាំសហព័ន្ធ នៃប្រទេសទាំងពីរកាលពីថ្មីៗ។ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតមានប្រសាសន៍ថា កាលពីថ្ងៃទី២៧ ខែតុលាកន្លងទៅ ឯកឧត្តមបានជួបពិភាក្សាការងារជាមួយឯកឧត្តម Eric Tanguy ប្រធានសហព័ន្ធកីឡាបាល់ទះបារាំង តាមប្រព័ន្ធ Zoom។ កិច្ចប្រជុំនេះ ភាគីបារាំង បានបង្ហាញនូវឆន្ទៈជួយលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជា តាមរយៈការផ្លាស់ប្ដូរប្រតិភូ ផ្លាស់ប្ដូរបច្ចេកទេស និងឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នាពេលអនាគតផងដែរ។ ប្រមុខសហព័ន្ធកីឡាបាល់ទះកម្ពុជាដដែលបន្ដថា៖ «ដើម្បីឆ្លើយតបទៅនឹងការត្រៀមខ្លួនរបស់កម្ពុជា ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ឯកឧត្តមប្រធានសហព័ន្ធកីឡាបាល់ទះបារាំង បានទទួលយកសំណូមពររបស់កម្ពុជា រៀបចំការប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិ ឬក្រុមយុវជនអាយុក្រោម២១ឆ្នាំរបស់បារាំង ដើម្បីដកស្រង់បទពិសោធន៍ និងបច្ចេកទេសល្អៗ»។ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បញ្ជាក់បន្ថែមថា៖ «ការប្រកួតលក្ខណៈអន្ដរជាតិនេះ គ្រោងធ្វើឡើងក្រោមជម្រើស២។ ជម្រើសទី១-គឺក្រុមជម្រើសជាតិបារាំង ឬក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់បារាំង មកប្រកួតមិត្តភាពនៅកម្ពុជា។ ជម្រើសទី២-យើងបញ្ជូនក្រុមជម្រើសជាតិកម្ពុជា ទៅប្រកួតនៅប្រទេសបារាំងតែម្ដង។ បច្ចុប្បន្នក្រុមអគ្គលេខាធិការដ្ឋានសហព័ន្ធប្រទេសទាំងពីរ បាននិងកំពុងពិភាក្សារៀបចំការប្រកួតនេះ»។ ជុំវិញការចងសម្ព័ន្ធភាពដ៏ល្អ និងឈានទៅរកការប្រកួតមិត្តភាព ជាមួយក្រុមកំពុងឈរចំណាត់ថ្នាក់លេខ៣ លើពិភពលោកនេះ ត្រូវបានលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធ បង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ដែលជាស្ថិតក្នុងផែនការរបស់សហព័ន្ធ ក្នុងការជំរុញក្រុមជម្រើសជាតិកម្ពុជា ធ្វើការប្រកួតមិត្តភាពអន្ដរជាតិឲ្យបានច្រើន។ ពិសេសក្រុមខ្លាំងៗជាងខ្លួន ដើម្បីវាស់ស្ទង់ ក៏ដូចជាពង្រឹងសមត្ថភាព និងបច្ចេកទេស ឆ្ពោះទៅប្រជែងមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣៕ 📰 cambodia2023.com
ឯកឧត្តមនាយឧត្តមសេនីយ៍ ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានបន្តដាក់ឈ្មោះឈរជាបេក្ខភាពប្រធានសហព័ន្ធបាល់ទាត់ប្រចាំតំបន់ដែលមាន ១២ប្រទេសមួយនេះសារជាថ្មី សម្រាប់អាណត្តិឆ្នាំ២០២២-២០២៦។ សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) អនុលោមតាមលក្ខន្តិកៈ AFF មាត្រា៣១ បានបញ្ជាក់ពីបញ្ជីឈ្មោះចុងក្រោយនៃបេក្ខជនដែលមានសិទ្ធិឈរឈ្មោះសម្រាប់ការបោះឆ្នោត AFF សម្រាប់អាណត្តិឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប ប្រទេសកម្ពុជា ក្នុងមហាសន្និបាតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF Congress)។ ក្នុងនោះផងដែរ បុរសជនជាតិខ្មែរដំបូងគេដែលបានក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន កាលពីឆ្នាំ២០១៩ ឯកឧត្តម ខៀវ សាម៉េត បានបន្តដាក់បេក្ខភាពឈរឈ្មោះជាប្រធានជាថ្មី ហើយដែលត្រូវបានដឹងថាឈរឈ្មោះតែម្នាក់ឯងថែមទៀតផង។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះបេក្ខជនចុងក្រោយសម្រាប់ការបោះឆ្នោត AFF សម្រាប់អាណត្តិឆ្នាំ ២០២២ ដល់ ២០២៦៖ ប្រធាន នាយឧត្តមសេនីយ៍ ខៀវ សាម៉េត (កម្ពុជា) អនុប្រធាន Pengiran Matusin bin Pengiran Matasan (ប្រ៊ុយណេ) Maaike Ira Puspita (ឥណ្ឌូនេស៊ី) Francisco Martins da Costa Pereira Jerónimo (ទីម័រខាងកើត) ក្រៅពីតំណែងធំខាងលើ ក៏មានការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សា, សមាជិកក្រុមប្រឹក្សាស្រ្តី ហើយគួរឱ្យកត់សម្គាល់ផងដែរនោះ កញ្ញា ម៉ៅ សាវីន ដែលជាគ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក៏មានឈ្មោះឈរជាបេក្ខភាពផងដែរ។ សមាជិកក្រុមប្រឹក្សា Chris Nikou (អូស្ត្រាលី) Viphet Sihachakr (ឡាវ) Datuk Haji Hamidin bin Haji Mohd Amin (ម៉ាឡេស៊ី) Ko Ko Thein (មីយ៉ាន់ម៉ា) Mariano V. Araneta Jr. (ហ្វីលីពីន) Thanasak Suraprasert (ថៃ)…
កីឡដ្ឋានព្រីនស៍ របស់ក្លិបាល់ទាត់វិសាខា ត្រូវបានដឹងថាគ្រោងនឹងមានការផ្លាស់ប្ដូរស្មៅធម្មជាតិប្រភេទថ្មីផងដែរ ដើម្បីត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ យោងតាមប្រភពសុំមិនបញ្ចេញឈ្មោះមួយ ស្មៅរបស់កីឡដ្ឋានព្រីនស៍ ដែលយើងសង្កេតឃើញថាជាប្រភេទសរសៃធំៗ នឹងត្រូវប្ដូរមកជាស្មៅប្រភេទតូចៗវិញ ដែលដូចទៅនឹងស្មៅរបស់ កីឡដ្ឋានស្មាត.អរ.អេស.អិន ឬកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ជាដើម ដើម្បីឱ្យមានលក្ខណៈរួមគ្នាដូចទៅនឹងស្មៅ ពហុកីឡដ្ឋានជាតិមរតកតេជោ និងស្មៅពហុកីឡដ្ឋានជាតិ (កំពុងជួសជុល)។ កាលពីពេលថ្មីៗនេះ តាមការបញ្ជាក់ដោយ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សម្រាប់បាល់ទាត់ មិនមែនធ្វើការប្រកួតតែមួយកន្លែងនោះទេ គឺមានវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ, ពហុកីឡដ្ឋានជាតិ, កីឡដ្ឋានព្រីនស៍ និងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដែលនឹងបម្រើឲ្យការប្រកួតបាល់ទាត់បុរស-នារី ដូច្នេះការតម្រង់ឆ្ពោះទៅរកស្ដង់ដារួមគឺជារឿងចំបាច់។ តាមការស្រមៅស្រម៉ៃ ពហុកីឡដ្ឋានជាតិមរតកតេជោ និង ពហុកីឡដ្ឋានជាតិ អាចជាទីតាំងសម្រាប់បាល់ទាត់បុរស ខណៈកីឡដ្ឋានព្រីនស៍ និងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ អាចជាទីតាំងសម្រាប់បាល់ទាត់នារី។ គួររំលឹកជាថ្មីថា តាមការបញ្ជាក់ដោយឯកឧត្តម វ៉ាត់ ចំរើន ទីលានបាល់ទាត់ក្នុងវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក៏កំពុងពិនិត្យបច្ចេកទេសលើការរៀបចំស្មៅឡើងវិញផងដែរ បន្ទាប់ពីមានការស្នើសុំពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីថ្មីៗ ដើម្បីឲ្យស្របតាមស្ដង់ដារ FIFA សម្រាប់ការប្រកួតស៊ីហ្គេមខាងមុខ។ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕ រូបភាព៖ Facebook : ក្លិបបាល់ទាត់វិសាខា – Visakha FC – Pride of Cambodia
ថ្លែងក្នុងពិធីបិទការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ដែលដំណើរការអស់រយៈពេល ២ថ្ងៃនៅពហុកីឡដ្ឋានជាតិលោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន បានចាត់ទុកការប្រកួតនេះ គឺជាឱកាសល្អមួយ សម្រាប់សហព័ន្ធក្នុងការសម្លឹងមើលធនធានកីឡាករ-កីឡាការិនីល្អៗមកបណ្ដុះបណ្ដាល និងស្នងតំណែងរៀមច្បង ត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា ពិសេសព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានផ្ដល់ដំបូលន្មាន ៣ចំណុចដល់កីឡាករ-កីឡាការិនី ដែលទើបបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិរួមមាន៖ ១-ជាតថាភាពនៃការប្រកួតប្រជែង ពុំអាចឲ្យមានទទួលបានជ័យលាភីទាំងអស់នោះទេ។ ដូចនេះសូមកុំឲ្យមានភាពរើសអើង ចំពោះកីឡាករ-កីឡាការិនីទទួលបានជ័យលាភី ឬពុំទទួលបានជ័យលាភី ដោយនេះបានបង្ហាញពីការគោរពដល់ស្មារតីកីឡា តែផ្ទុយទៅវិញយើងត្រូវផ្ដល់នូវការសាទរ ចំពោះអ្នកទទួលបានជ័យលាភី ដែលមានសមត្ថភាពខ្ពស់ជាង ប្រកបដោយស្មារតីសាមគ្គីភាព ក្នុងនាមជាគ្រួសារកីឡាប៉េតង់កម្ពុជា។ ២-ចំពោះអ្នកពុំទទួលបានជ័យលាភី ពុំត្រូវបាក់ទឹកចិត្ត ឬអស់សង្ឃឹមនោះទេ សូមចាត់ទុកការមិនទទួលបានជោគជ័យនេះ ជាមេរៀនដែលអនុញ្ញាតឲ្យយើងស្វែងយល់ពីចំណុចខ្វះខាត និងអាចធ្វើឲ្យយើងកាន់តែរឹងមាំជាងមុន។ ផ្ដើមចេញពីចំណុចនេះ គួររៀនដកស្រង់បទពិសោធន៍ និងបច្ចេកទេស ដែលទទួលបានមកពីការប្រកួត ព្រមទាំងអត់ធ្មត់ តស៊ូ និងខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអភិវឌ្ឍន៍ និងសម្រួចសមត្ថភាពលើទីលានហ្វឹកហាត់ និងទីលានប្រកួតនាឱកាសក្រោយៗទៀត ដើម្បីសម្រេចគោលដៅឈានឆ្ពោះទៅធ្វើជាកីឡាករ-កីឡាការិនីអាជីពនាពេលខាងមុខ។ ៣-តាមរយៈលទ្ធផលនៃការប្រកួតប្រជែង ខ្ញុំសូមលើកទឹកចិត្ដដល់បងប្អូនកីឡាករ-កីឡាការិនី ឲ្យបន្ដហ្វឹកហាត់ប្រកបដោយគុណភាព គុណផល និងបច្ចេកទេស ដោយតម្រូវឲ្យមានការប្រកួតប្រជែងជាប្រចាំ ដើម្បីជាវាស់ស្ទង់កម្រិតសមត្ថភាព ព្រមទាំងដកស្រង់បទពិសោធន៍ពីដៃគូប្រកួតរបស់ខ្លួន ដើម្បីបន្ដដុសខាត់សមត្ថភាពត្រៀមការប្រកួតនាពេលអនាគត។ ជាមួយគ្នានេះដែរលទ្ធផលនៃការប្រកួតលើ ៥វិញ្ញាសា គឺក្រុមកីឡាប៊ូល និងប៉េតង់ ក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេ មានមេដាយមាស២ និងប្រាក់១ ខណៈក្រសួងមហាផ្ទៃ ឈរលេខ២ ដណ្ដើមបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ០។ រីឯទីស្ដីការគណៈរដ្ឋមន្ដ្រី ឈរលេខ៣ ដណ្ដើមបានមេដាយមាស១ និងសំរឹទ្ធ២ និងសម្ព័ន្ធកីឡាប៊ូល និងប៉េតង់សម្ដេចវិបុលបញ្ញា សុខ អាន ខេត្តតាកែវ ដណ្ដើមបានមេដាយមាស១ និងសំរឹទ្ធ១ ឈរចំណាត់ថ្នាក់លេខ៤៕ អត្ថបទ៖ យឿន ពន្លឺ
មន្ត្រីអាជ្ញាកណ្ដាលក្នុងលីគកំពូលសិង្ហបុរី (SPL) អាចទន្ទឹងរង់ចាំការប្រើប្រាស់បច្ចេកវិទ្យា Video Assistant Referee (VAR) នៅរដូវកាលក្រោយ។ អ្នកដឹកនាំគម្រោង និងសមាគមកីឡាបាល់ទាត់សិង្ហបុរី (FAS) នាយកអាជ្ញាកណ្តាល លោក Nazeer Hussain បានប្រាប់ FAS.org.sg ថា «ដំណើរការអនុវត្ត VAR ទាំងមូលអាចចំណាយពេលចន្លោះពី១២ ទៅ ១៨ខែ យោងតាមកម្មវិធីជំនួយ និងការអនុវត្តការអនុម័ត (IAAP) ដែលបានបង្កើតឡើងដោយ FIFA»។ «បច្ចុប្បន្នយើងស្ថិតនៅដំណាក់កាលទី៣ នៃដំណាក់កាលទាំង៥ របស់ IAAP ដែលផ្តោតលើការរៀបចំ និងការបណ្តុះបណ្តាលមន្ត្រីអាជ្ញាកណ្ដាល និងបច្ចេកវិទ្យា VAR ។ វគ្គហ្វឹកហ្វឺនដំណើរការបានល្អ ហើយយើងកំពុងស្ថិតក្នុងដំណើរការរៀបចំកាលវិភាគនៃដំណើរទស្សនកិច្ចសម្រាប់មន្ត្រី FIFA ដើម្បីចុះមកវាយតម្លៃវឌ្ឍនភាពរបស់យើង និងអនុម័តការប្រើប្រាស់ VAR នៅទីនេះក្នុងប្រទេសសិង្ហបុរី។ នៅមានកិច្ចការដែលត្រូវធ្វើ ប៉ុន្តែប្រសិនបើអ្វីៗដំណើរការល្អ យើងមានទំនុកចិត្តក្នុងការអនុវត្ត VAR នៅក្នុង SPL នៅឆ្នាំក្រោយ»។ លោកនាយកអាជ្ញាកណ្តាលដដែលបានសង្កត់ធ្ងន់។ ការប្ដេជ្ញាចិត្តរបស់ លោក Nazeer និងក្រុមរបស់គាត់ក្នុងការអនុវត្ត VAR នៅក្នុងប្រទេសសិង្ហបុរី គឺផ្តើមចេញពីបំណងប្រាថ្នារបស់ពួកគេក្នុងការលើកកម្ពស់ស្តង់ដារនៃភាតរភាពកីឡាបាល់ទាត់ក្នុងតំបន់ និងបង្កើនកម្រិតនៃការគ្រប់គ្រងដោយមន្ត្រីការប្រកួតនៅទីនេះ។ បញ្ជាក់ថា នៅពេលអនុវត្តដោយជោគជ័យ សិង្ហបុរី នឹងក្លាយជាប្រទេសទី៣ ក្នុងសហព័ន្ធបាល់ទាត់អាស៊ាន និងទី១១ នៅអាស៊ី ដែលប្រើប្រាស់ VAR ក្នុងលីគអាជីពក្នុងស្រុករបស់ខ្លួន៕ 📰 : សមាគមកីឡាបាល់ទាត់សិង្ហបុរី (fas.org.sg)
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ពីការជួសជុលពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក) ដែលកំពុងធ្វើបច្ចុប្បន្នភាពឲ្យស្របតាមស្ដង់ដារ FIFA សម្រាប់ត្រៀមបម្រើឲ្យការប្រកួតកីឡាបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយនៅលើគេហទំព័រផ្លូវការ ស៊ីហ្គេម២០២៣ cambodia2023.com នៅរសៀលនេះ។ ឯកឧត្តមមានប្រសាសន៍ថា សម្រាប់បាល់ទាត់ មិនមែនធ្វើការប្រកួតតែមួយកន្លែងនោះទេ គឺមានវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ, ពហុកីឡដ្ឋានជាតិ, កីឡដ្ឋានព្រីនស៍ របស់ក្លិបវិសាខា និងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដែលនឹងបម្រើឲ្យការប្រកួតបាល់ទាត់បុរស-នារី មានន័យថា ការប្រើប្រាស់ទីលានសម្រាប់ការប្រកួតផ្លូវការ ចន្លោះពី ៤ ទៅ ៥កីឡដ្ឋាន ដោយមិនគិតពីទីលានសម្រាប់ធ្វើការហ្វឹកហាត់របស់បណ្ដាប្រទេសចូលរួមឡើយ។ ពាក់ព័ន្ធដំណើរការជួសជុសពហុកីឡដ្ឋានជាតិវិញ ឯកឧត្តមបានពន្យល់ថា «បច្ចុប្បន្នយើងចាប់ផ្ដើមជួសជុលហើយ យើងជួសជុលប្ដូរពីស្មៅសិប្បនិម្មិត មកជាស្មៅធម្មជាតិ ។ ការរៀបចំនេះ យើងគោរពទៅតាមស្ដង់ដាររបស់ FIFA ។ អ៊ីចឹងស្ដង់ដារ បានន័យថា ស្មៅក៏ស្ដង់ដារដែរ ទាល់តែស្មៅណា ដែល FIFA ទទួលស្គាល់ ព្រោះ FIFA មិនមែនទទួលស្មៅតែមួយប្រភេទទេ គឺមានច្រើនប្រភេទ»។ ឯកឧត្តមបន្ថែមថា «នៅពហុកីឡដ្ឋានជាតិនេះ យើងក៏នឹងរៀបចំដាក់កៅអីផងដែរ គឺក្នុងខែវិច្ឆិកាខាងមុខនេះ យើងនឹងចាប់ផ្ដើមដាក់កៅអីថ្មីជុំវិញទាំងអស់ប្រមាណជាង ៣៥,០០០កៅអី ត្រូវបំពាក់ ដើម្បីបំពេញលក្ខខណ្ឌរបស់ FIFA ។ រីឯភ្លើង ក៏ត្រូវបន្ថែមឲ្យគ្រប់តាមលក្ខខណ្ឌ FIFA ដែរ សម្រាប់បម្រើឲ្យការប្រកួតពេលយប់ ។ ចាប់ពីខែវិច្ឆិកាទៅ ទាំងកៅអី និងភ្លើង យើងនឹងរៀបចំ ហើយគ្រោងនឹងបញ្ចប់នៅខែមករា ឆ្នាំ២០២៣ ។ អ៊ីចឹងអ្វីៗអាចនឹងបញ្ចប់ទាន់ពេលវេលា»។ ក្រៅពីការជួសជុលពហុកីឡដ្ឋានជាតិខាងលើ នៅពហុកីឡដ្ឋានជាតិមរតកតេជោឯណោះវិញ សម្រាប់ទីលានបាល់ទាត់ខាងក្រៅ ក៏ត្រូវផ្លាស់ប្ដូរស្មៅឲ្យបានល្អប្រសើរ ។ រីឯទីលានបាល់ទាត់ ក្នុងវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានដ៏ស្កឹមស្កៃនេះ ក៏កំពុងពិនិត្យបច្ចេកទេសលើការរៀបចំស្មៅឡើងវិញផងដែរ បន្ទាប់ពីមានការស្នើសុំពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីថ្មីៗ ដើម្បីឲ្យស្របតាមស្ដង់ដារ FIFA សម្រាប់ការប្រកួតស៊ីហ្គេមនា ២០០ថ្ងៃខាងមុខ។ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា នេះគឺជាគោលការណ៍ណែនាំរបស់សម្ដេចពិជ័យសេនា…
ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ កាន់តែខិតជិតមកដល់ហើយ ខណៈគណៈកម្មាធិការជាតិរៀបចំការប្រកួត ក៏បានបង្ហាញពីសមិទ្ធផលការងារសំខាន់ៗ ៧ចំណុច ដែលកម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម២០២៣។ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលពីថ្ងៃទី១៥ ខែតុលាកន្លងទៅថ្មីៗនេះ បានអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្ដីពីការប្រកាសវឌ្ឍនភាពការងាររបស់ CAMSOC និងការប្រកាសផ្សព្វផ្សាយការរាប់ថយក្រោយ ២០០ថ្ងៃ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានបង្ហាញនូវសមិទ្ធផលសំខាន់ៗ ៧ចំណុច ត្រូវបានកំណត់ និងសម្រេចផ្លែផ្កាជាបន្ដបន្ទាប់ ដែលជាសញ្ញាណវិជ្ជមានឆ្ពោះទៅរកភាពជោគជ័យ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការដឹកនាំផ្ទាល់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ជាមួយការខិតខំប្រឹងប្រែងរបស់គណៈកម្មការជំនាញ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្ត ។ ចំពោះមុខសញ្ញាការងារសំខាន់ៗជាអាទិភាព ដែលត្រូវបានកំណត់ និងសម្រេចបានជាផ្លែផ្កា ជាបន្ដបន្ទាប់ ដែលឯកឧត្តមបណ្ឌិត ថោង ខុន បានគូសបញ្ជាក់ខាងលើ រួមមាន៖ ១. ការជួសជុលទីលានប្រកួត ការកំណត់ទីលានប្រកួត បានសម្រេចតាមផែនការកំណត់ជាស្ថាពរ។ ២. ការកំណត់ប្រភេទកីឡា វិញ្ញាសាកីឡា ទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមូលដ្ឋាននៃការរៀបចំការប្រកួតបច្ចេកទេសឲ្យឆ្ពោះទៅមុខយ៉ាងរលូន។ ៣. ការផ្ដល់សិទ្ធិធ្វើប្រតិភូកម្ម នូវមុខងារបម្រើសេវា និងរៀបចំជំនាញមួយចំនួន ត្រូវបានផ្ដល់ជូន ក្រុមហ៊ុនឯកជន ដូចជាការជួសជុល សាងសង់ទីលានប្រកួត ការតម្លើងរៀបចំប្រព័ន្ធគ្រប់គ្រងព្រឹត្តិការណ៍ “Games Management System” ការស្វែងរកចំណូលតាម Sponsor ការដេញថ្លៃម្ហូបអាហារ ការរៀបចំប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិ International Broadcasting Center ។ល។ ៤. ទីកន្លែងស្នាក់នៅ ហូបចុក ជាង ៥,៥០០នាក់…
បើតាមប្រសាសន៍របស់ ឯកឧត្ដម សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានឲ្យដឹងថា អត្តពលិកដែលចូលរួមប្រកួតប្រជែងនៅឆ្នាំនេះ សុទ្ធសឹងតែកីឡាករ-កីឡាការិនីខ្លាំងៗ ដែលសហព័ន្ធបានធ្វើការចម្រុះពីជ័យលាភីចំណាត់ថ្នាក់លេខ១ និងលេខ២ នៃវិញ្ញាសានីមួយៗ ដែលបានប្រកួតជម្រុះនៅតាមតំបន់ទាំង៥ និង ៤ស្ថាប័នដោយធ្វើការប្រកួតលើ ៥ វិញ្ញាសា ប្រើរូបមន្តវិលជុំ។ ឯកឧត្ដមបានថ្លែងបែបនេះនៅក្នុងពីធីបើកការប្រកួត កីឡាប៊ូលនិងប៉េតង់ជើងឯកថ្នាក់ជាតិឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី ១៥ ខែតុលា ម្សិលមិញ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ ជាមួយគ្នានេះដែរ ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ក៏បានថ្លែងបើកកម្មវិធីដែរថា៖ «សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានត្រៀមលក្ខណសម្បត្តិរួចរាល់ទាំងការងារបច្ចេកទេស និងការងាររៀបចំក្នុងនាមម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទាំងហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួត និងធនធានមនុស្ស។» «ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍កីឡាដ៏ធំលើកដំបូង ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ក្រោមបាវចនា “កីឡារស់ក្នុងសន្តិភាព-Sports: Live in Peace” ក្រោមការដឹកនាំផ្ទាល់របស់ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។» ព្រឹត្តការណ៍នេះនឹងផ្ដល់ឱកាសដល់កម្ពុជា ក្នុងការពង្រីកវិសាលភាពនៃស្មារតី “លើសពីកីឡា លើសពីការប្រកួត និងលើសពីមេដាយ” ឬ “Beyond The Games” ក្រោមមូលបទ “បេះដូងលោតក្នុងចង្វាក់តែមួយ-Hearts Beat in Sync” ដោយយើងមិនត្រឹមតែយកកម្ពុជាមកលើកតម្កើងស៊ីហ្គេមនោះទេ ប៉ុន្តែយើងត្រូវយកស៊ីហ្គេមមកលើកតម្កើងកម្ពុជា ដែលពោរពេញដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងជាឱកាសបង្ហាញពីភាពសុខដុមរមណី ភាពសម្បូរបែប ឧត្តមភាព និងសក្តានុពលរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ។ ឯកឧត្តមក៏បានបញ្ជាក់ថា កីឡាករ-កីឡាការិនី របស់យើងជាអ្នកខិតខំប្រឹងប្រែងយកមេដាយ ដើម្បីកិត្តិយសជាតិ ហើយយើងទាំងអស់គ្នាប្រជាជាតិទាំងមូលជាស្មារតីគាំទ្រនៅក្រោយកីឡាករ កីឡារិនីរបស់យើង។ គួបញ្ជាក់ផងដែរថា ការប្រកួតជើងឯកថ្នាក់ជាតិនេះមានរយៈពេល ២ថ្ងៃគឺចាប់ពីថ្ងៃទី១៥ ដល់ ១៦ ខែតុលា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ។ ការប្រកួតនេះគឺមានកីឡាករ…
កីឡាចំនួន ៣៧ប្រភេទ បូកនិងកីឡាសម្ដែង (Demonstration Sport) ១ប្រភេទ ត្រូវបានសម្រេចជាផ្លូវការ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ដែលទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាមវិបសាយស៊ីហ្គេមផ្លូវការ cambodia2023.com បានបញ្ជាក់។ បន្ថែមលើការសម្រេចសម្រាប់ប្រភេទកីឡា វិញ្ញាសាដែលដាក់ឲ្យប្រកួតក៏ត្រូវបានសម្រេចជាផ្លូវការផងដែរ ពោលគឺនឹងមាន ៦០៨វិញ្ញាសា (បានន័យថា ៦០៨មេដាយមាស) នេះនាំឲ្យបំបែកកំណត់ត្រាព្រឹត្តិការណ៍ដែលមានវិញ្ញាសាប្រកួតច្រើនជាងគេ នៅស៊ីហ្គេម ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៥៦។ វិញ្ញាាប្រកួតច្រើនជាងគេគឺនៅស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ ក្នុងប្រទេសហ្វីលីពីន ដែលមាន ៥៣០វិញ្ញាសា។ ហែលទឹកជើងទា ដែលដើមឡើយនៅក្នុងចំណោមប្រភេទកីឡាដោយឡែក ត្រូវបានរួមបញ្ចូលមកនៅក្នុងកីឡាក្នុងទឹករួមគ្នា ខណៈ ប្រដាល់គុនខ្មែរ ដែលនៅប្រភេទកីឡាដោយឡែក ក៏ត្រូវបានដាក់បញ្ចូលរួមគ្នាទៅក្នុងប្រភេទកីឡាយុទ្ធគុនចម្រុះផងដែរ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានមានប្រសាសន៍ថា ៖«យើងបានឯកភាពគ្នាជាមួយប្រទេសសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរបស់យើង ចំនួន ៣៨ប្រភេទកីឡា ក្នុងវិញ្ញាសា ៦០៨វិញ្ញាសា គឺយើងបានដាក់ចេញជាផ្លូវការ សម្តេចពិជ័យសេនា ឯកឧត្តមបណ្ឌិត ក៏បានចុះហត្ថលេខាកំណត់ទៅលើប្រភេទកីឡា និងវិញ្ញាសាអស់ហើយ ហើយការកំណត់នេះក៏បានការឯកភាពទាំងស្រុងពីសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ផងដែរ»។ ប្រភេទកីឡាដាក់ឲ្យប្រកួតជាផ្លូវការរួមមាន៖ ១. អត្តពលកម្ម (Track&Field និង ម៉ារ៉ាតុង) ២. កីឡាលើទឹក (ហែលទឹក, លោតទឹក, បាល់ទឹក និងហែលទឹកជើងទា) ៣. វាយសី ៤. បាល់បោះ (៥×៥ និង ៣×៣) ៥. ប៊ីយ៉ា ស្នូកឃ័រ ៦. ប្រដាល់សកល ៧. កាយវប្បកម្ម ៨. អុក (អុកចត្រង្គ និងអុកចិន) ៩. ទោចក្រយាន (កង់គួក និងកង់ភ្នំ) ១០. គ្រីឃីត (T20/Sixes និង T50/T20) ១១. កីឡារាំ ១២. កីឡាអេឡិចត្រូនិក ១៣.…
News
Company
Services
Subscribe to Updates
Get the latest creative news from FooBar about art, design and business.