© 2023 – 45Sports. Designed by 45Sports.
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Trending
- ទម្រង់លេងរបស់ ពឿន គន្ធា បង្ហាញការចាប់ខ្លាំងដល់អ្នកគាំទ្រ
- រឿងរ៉ាវពិសេសៗក្នុងជំនួបទីម័រខាងកើត
- កីឡាករ ៣ រូបនេះកាត់ឈ្មោះចេញហើយ សម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំកម្ពុជា
- ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងជំនួបពិសេសៗ
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គីរីវង់សុខសែនជ័យ កង្វះកីឡាករសំខាន់ៗ
- យុវជនអាយុក្រោម ១៣ឆ្នាំ ក្រុមខេត្តកោះកុង ចូលរួមពានរង្វាន់មួយនៅប្រទេសថៃ
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាចដាក់កីឡាករបរទេសលេងបាន
- ដីចំនួន ៥ ហិចតានៅសៀមរាបជាទីតាំងថ្មីរបស់កីឡដ្ឋានក្លិបអង្គរថាយហ្គឺរ
Author: Ni Monic
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើដំណើរដល់ប្រទេសឥណ្ឌាហើយ តាំងពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ ជម្រុះជើងឯកអាស៊ី AFC Asian Cup Qualifiers ជុំចុងក្រោយ នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រោយទៅដល់ប្រទេសឥណ្ឌា លោក ភា សុភ័ក្ត្រា ដែលជាគ្រូជំនួយក្រុមជម្រើសជាតិ បានបង្ហើបឱ្យដឹងថា កម្ពុជាបានព្យាយាមផ្លាស់ប្ដូរយុទ្ធសាស្ត្រមួយចំនួនសម្រាប់ការប្រកួតនៅទីនោះ និងចង់បានស្ថិតិថ្មីដែលល្អបំផុតសម្រាប់ក្រុម។ លោក ភា សុភ័ក្ត្រា និយាយដូច្នេះថា៖ «យើងមកលើកនេះគឺប្រមូលអារម្មណ៍សម្រាប់ការប្រកួត ដោយចង់បានសាងស្នាដៃ និងកំណត់ស្ថិតិដែលល្អបំផុត ជាមួយពាននៅឥណ្ឌាលើកនេះ (AFC Asian Cup)។» គ្រូជំនួយវ័យ ៤០ឆ្នាំរូបនេះបានសង្គត់ធ្ងន់ទៀតថា៖ «សម្រាប់វគ្គជម្រុះ ទាំងកីឡាករ ទាំងអីគឺបានតាំងចិត្ត មុននឹងយើងចេញដំណើរមកគឺបានតាំងចិត្តទាំងអស់គ្នាទាំងលោកគ្រូធំ លោក Keisuke នឹងប្រឹងប្រែងឲ្យអស់លទ្ធភាព ហើយជាពិសេសយើងបានព្យាយាមនូវការផ្លាស់ប្ដូរតាក់ទិចមួយចំនួនធ្វើការប្រកួតលើកនេះ។» សូមបញ្ជាក់ថា ក្រុមជម្រើសជាតិឈុតធំ នឹងចាប់ផ្ដើមបេសកកម្មការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំចុងក្រោយ ក្នុងពូល D លើទឹកដីកណ្ដាលនៃប្រទេសឥណ្ឌា ដោយកម្ពុជា រួមពូលជាមួយម្ចាស់ផ្ទះឥណ្ឌា, អាហ្វហ្គានីស្ថាន និងហុងកុង ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៨ ថ្ងៃទី១១ និងថ្ងៃទី១៤ ប្រកួតតែមួយជុំប៉ុណ្ណោះ។ ថ្ងៃទី០៨ កម្ពុជា ជួបជាមួយ ម្ចាស់ផ្ទះ ឥណ្ឌា វេលាម៉ោង ៥:៣០នាទីល្ងាច។ ថ្ងៃទី១១ កម្ពុជា ជួប ហុងកុង នៅវេលាម៉ោង ៥:៣០នាទីល្ងាចដូចគ្នា និងថ្ងៃចុងក្រោយទី១៤ ជួប អាហ្វាហ្គានីស្ថាន វេលាម៉ោង ៩:០០នាទីយប់៕
ក្រុមជម្រើសជាតិកង់ភ្នំកម្ពុជា ដណ្ដើមបានពានរង្វាន់ចំនួន៩ ពីការប្រកួតជើងឯកថ្នាក់ជាតិរបស់ថៃ ‘Thailand National Championships 2022’ នៅខេត្តចាន់ថាបុរី កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២។ ការទៅចូលរួមនេះ គឺដោយសារកម្ពុជា បានបង្កភាពភ្ញាក់ផ្អើលពីភាពលេខធ្លោរបស់ខ្លួន ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម រហូតដល់សហព័ន្ធកង់ថៃ បានអញ្ជើញទៅចូលរួមប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួន ខណៈប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ក៏គ្រោងនឹងអញ្ជើញក្រុមកង់កម្ពុជា ចូលរួមទៀតផងដែរ។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន គូសបញ្ជាក់ថា ក្រុមកង់ភ្នំកម្ពុជា ដែលដណ្តើមបានពានសរុបចំនួន ៩គ្រឿង ក្នុងការប្រកួតជើងឯកថ្នាក់ជាតិរបស់ប្រទេសថៃ គឺជាការចូលរួមបង្កើនបទពិសោធន៍យ៉ាងល្អ ដើម្បីត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ «ក្រុមយុវជនកង់ភ្នំកម្ពុជា មានកម្លាំងល្អ ប៉ុន្តែខ្វះបទពិសោធន៍ប្រកួតលក្ខណៈអន្តរជាតិ ដូច្នេះការចូលរួមប្រកួតនៅថៃនេះ គឺជាការជំរុញឲ្យពួកគាត់មានបទពិសោធន៍ប្រកួតអន្តរជាតិ កាន់តែច្រើនបន្ថែមទៀត ដើម្បីបោះជំហានឲ្យកាន់តែកៀកនឹងកម្រិតមេដាយ នៃស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា»។ នាពេលខាងមុខ មុនពេលស៊ីហ្គេមនៅកម្ពុជា ក្រុមកង់កម្ពុជា នឹងអាចចេញទៅប្រកួតនៅប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដើម្បីទទួលបានបទពិសោធន៍កាន់តែច្រើនបន្ថែមទៀត ដើម្បីពង្រឹងគុណភាពសិទ្ធផល ឆ្ពោះទៅដណ្តើមមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។ ចូលរួមប្រកួតលើវិញ្ញាសាកង់ភ្នំ ក្នុងព្រឹត្តិការណ៍ប្រកួត Thailand National Championships 2022 នៅខេត្តចាន់ថាបុរី ក្រុមកីឡាកង់កម្ពុជា ឈ្នះបានរួមមាន៖ ១.វិញ្ញាសាបុរស (Men junior Under 19) កីឡាករ ឃឹម ម៉េងឡុង ចំណាត់ថ្នាក់លេខ១, កីឡាករ ក្រួច វ៉ា ចំណាត់ថ្នាក់លេខ៥។ ២. វិញ្ញាសាបុរស (Men Under 23) កីឡាករ ឆាន ឆៃហ្វុង ចំណាត់ថ្នាក់លេខ២។ ៣. វិញ្ញាសាបុរស (Men Elite) កីឡាករ ហួត លយរស្មី ចំណាត់ថ្នាក់លេខ២, កីឡាករ ឆាន ឆៃហ្វុង…
នាល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីការត្រៀមកញ្ចប់ទឹកប្រាក់ ១៦ម៊ឺនដុល្លាអាមេរិក ដល់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការចេញទៅប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ី វគ្គជម្រុះ (AFC Asian Cup 2023 Qulification) នៅប្រទេសឥណ្ឌា។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជាក្នុងការចេញទៅ ប្រកួតនៅប្រទេសឥណ្ឌានេះដែលរួមមានទឹកប្រាក់ចំនួន ៤មុឺនដុល្លា (40,000 USD) ផ្ដល់សម្រាប់លើកទឹកចិត្ត និងការធ្វើដំណើរ ហើយអ្វីដែលពិសេសនោះគឺនឹងទទួលបាន ១២មុឺនដុល្លា បន្ថែម (120,000 USD) ប្រសិនបើអាចនាំក្រុមឡើងទៅជុំផ្ដាច់ព្រ័ត្រ តាមរយៈការប្រកួតឆ្លងវគ្គជម្រុះចុងក្រោយនេះ។ សូមបញ្ជាក់ជាថ្មីថា ក្រុមជម្រើសជាតិឈុតធំ នឹងចាប់ផ្ដើមបេសកកម្មការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំចុងក្រោយ ក្នុងពូល D នៅប្រទេសឥណ្ឌា ដោយកម្ពុជា រួមពូលជាមួយម្ចាស់ផ្ទះឥណ្ឌា, អាហ្វហ្គានីស្ថាន និងហុងកុង ខណៈដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៨ ថ្ងៃទី១១ និងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ថ្ងៃទី០៨ កម្ពុជា ជួបជាមួយ ម្ចាស់ផ្ទះ ឥណ្ឌា វេលាម៉ោង ៥:៣០នាទីល្ងាច។ ថ្ងៃទី១១ កម្ពុជា ជួប ហុងកុង នៅវេលាម៉ោង ៥:៣០នាទីល្ងាចដូចគ្នា និងថ្ងៃចុងក្រោយទី១៤ ជួប អាហ្វាហ្គានីស្ថាន វេលាម៉ោង ៩:០០នាទីយប់៕
គ្រូបង្វឹកនៃក្រុមជម្រើសជាតិទីម័រខាងកើត លោក Fábio Joaquim Maciel da Silva បានដាក់ក្ដីរំពឹងថាកម្ពុជា នឹងលេងដាក់សម្ពាធមកលើក្រុមរបស់លោកខ្លាំង ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ដែលបានធ្វើឡើងនាល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ប៉ុន្តែការពិតបែរជាខុសស្រឡះទៅវិញ។ ក្នុងការប្រកួតនេះ ទីម័រខាងកើត បានគ្រប់គ្រងបាល់ច្រើនជាងកម្ពុជា ស្ទើរតែទាំង ២វគ្គ និងជាពិសេសទៅទៀតមានឱកាសទាត់ចូលកម្ពុជា មុននៅនាទី២១ ដោយកីឡាករចំនូលថ្មីរបស់អង្គរថាយហ្គឺរ Mouzinho Barreto de Lima។ ក្រោយមកទៀតទើបកម្ពុជា រកគ្រាប់បាល់តាមស្មើដោយកីឡាករ កែវ សុខផេង នៅនាទី៣៩ ខណៈនៅវគ្គទី២ ទីម័រខាងកើត ក៏គ្រប់គ្រងបាល់បានច្រើនដូចគ្នា ប៉ុន្តែចុងក្រោយ កម្ពុជា បានទាត់ចូលគ្រាប់បាល់ជ័យជម្នះនៅនាទី៨៤ ដោយកីឡាករ ជួន ចាន់ចាវ នាំឲ្យលទ្ធផលផ្លូវការ កម្ពុជា ២ ទីម័រខាងកើត ១។ ថ្លែងក្រោយចប់ការប្រកួត លោក Fábio da Silva បាននិយាយដូច្នេះថា៖ «មុនការប្រកួត នៅពេលដែលយើងនៅប្រទេសកាតា និងការត្រៀមខ្លួនរបស់យើង យើងបានរៀបចំតាក់ទិចសម្រាប់ក្រុមយើង។ ខ្ញុំរំពឹងថាកម្ពុជា នឹងលេងដោយដាក់សម្ពាធមកលើយើង ធ្វើឲ្យការប្រកួតកាន់តែពិបាក ប៉ុន្តែបាល់ទាត់គឺដូច្នេះឯង ពួកគេសម្រេចការពារ ទម្លាក់បិទ និងទាញយកឱកាសពីកំហុសរបស់យើង ហើយដោយសារកំហុសរបស់យើង ពួកគេអាចរកគ្រាប់បាល់ នេះគឺជាបាល់ទាត់»។ «អ្វីដែលខ្ញុំចង់និយាយ នេះគឺជាការប្រកួតដ៏ល្អ ការប្រកួតដែលមានភាពទាក់ទាញដែលយើង ខ្ញុំអបអរដល់ក្រុមរបស់ខ្ញុំទោះបីយើងចាញ់ក៏ដោយ របៀបដែលយើងលេងគឺប្រៀបដូចជាយើងកំពុងលេងក្នុងដីរបស់ខ្លួន យើងគ្រប់គ្រងការប្រកួតស្ទើរតែទាំងអស់ ហើយយើងក៏ខកខានឱកាសមួយចំនួន ដែលនាំឲ្យយើងរបូតគ្រាប់បាល់ ២គ្រាប់ វាកើតឡើងដោយសារកំហុសរបស់យើង មិនមែនបង្កើតឡើងដោយកម្ពុជានោះទេ តែខ្ញុំរីករាយជាមួយក្រុមរបស់ខ្ញុំ»។ គ្រូបង្វឹកសញ្ជាតិប្រេស៊ីល រូបនេះបានបន្ថែមថា ៖«ខ្ញុំពិតជារីករាយជាមួយរបៀបដែលយើងរក្សាការគ្រប់គ្រងបាល់ សម្រាប់ការទាត់បញ្ចូលទី យើងខកខានបន្តិចបន្តួចនូវភាពឃ្លៀវក្លានៅឱកាសចុងក្រោយ ពីព្រោះកម្ពុជាពិតជាកៀកៗមែនទែន ព្រោះពួកគេបិទកម្ពុជា ប៉ុន្តែខ្ញុំរីករាយជាមួយអ្វីដែលខ្ញុំបានឃើញ។ ថ្ងៃនេះយើងបង្ហាញថា យើងមកទីនេះដើម្បីលេងបាល់ ខ្ញុំឃើញក្រុមតែម្ខាងប៉ុណ្ណះលេងបាល់ថ្ងៃនេះ ដោយព្យាយាមដើម្បីរកលទ្ធផល ពិតណាស់កម្ពុជា ទទួលបានលទ្ធផល ២-១ ប៉ុន្តែមិនមែនជាអ្វីដែលយើងចង់បាននោះទេ ប៉ុន្តែដោយសារកំហុសរបស់យើង យើងអនុញ្ញាតឲ្យគេរកបានពីរគ្រាប់ ប៉ុន្តែយើងមកទីនេះ ហើយរីករាយជាមួយអ្វីដែលខ្ញុំបានឃើញ ក្រុមរបស់យើងនឹងមានអនាគតអស្ចារ្យនាពេលដ៏ខ្លីខាងមុខ»៕
ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះ ក្រុមទីម័រខាងកើត ក្នុងលទ្ធផល ២-១ សម្រាប់ជំនួបមិត្តភាពអន្តរជាតិ នាល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្នុងការប្រកួតនេះ ទីម័រខាងកើត មានការគ្រប់គ្រងបាល់ច្រើនជាងកម្ពុជា រហូតមានឱកាសទាត់ចូលទីកម្ពុជា មុននៅនាទី២១ ដោយកីឡាករចំនូលថ្មីរបស់អង្គរថាយហ្គឺរ Mouzinho Barreto de Lima។ កម្ពុជា រកគ្រាប់បាល់តាមស្មើដោយកីឡាករ កែវ សុខផេង នៅនាទី៣៩ ពេលដែលព្យាយាមលេងមកវិញប៉ុន្តែក្នុងរបៀបការពារដដែល ខណៈនៅវគ្គទី២ ទីម័រខាងកើត ក៏នៅតែបន្តគ្រប់គ្រងបាល់បានច្រើនដូចគ្នា ប៉ុន្តែចុងក្រោយ កម្ពុជា បានទាត់ចូលគ្រាប់បាល់ជ័យជម្នះនៅនាទី៨៤ ដោយកីឡាករ ជួន ចាន់ចាវ។ ក្រោយចប់ការប្រកួត លោក Ryu Hirose គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា បានបង្ហើបឲ្យដឹងពីមូលហេតុដែលត្រូវបានទីម័រខាងកើត គ្រប់គ្រងការប្រកួតដោយសារកម្ពុជា មានការកែប្រែយុទ្ធសាស្ត្រថ្មី ខណៈដើម្បីត្រៀមព្រឹត្តិការណ៍ជាច្រើនទៀត។ លោក Ryu Hirose បាននិយាយដូច្នេះថា ៖«ជាដំបូងខ្ញុំពិតជាកោតសរសើរដល់អ្នកគាំទ្រ។ នៅក្នុងការប្រកួតយើងបំពេញកិច្ចការរបស់យើងតាមអ្វីដែលយើងចង់បាន បើទោះបីជាមានស្ថានភាពខ្លះពិបាកក៏ដោយ ពេលគេនាំមុខ ១-០ ប៉ុន្តែយើងនៅតែអាចរកគ្រាប់បាល់ ២គ្រាប់មកវិញ ដែលវាជារឿងថ្មីសម្រាប់កម្ពុជា»។ «ដើម្បីរៀបចំសម្រាប់វគ្គជម្រុះពាន AFC ក៏ដូចជាព្រឹត្តិការណ៍ដទៃទៀត សម្រាប់ឆ្នាំនេះ នឹងឆ្នាំក្រោយ យើងត្រូវតែផ្លាស់ប្ដូរយុទ្ធសាស្ត្រ ហើយទីម័រខាងកើត ក៏ជាគូប្រកួតដែលខ្លាំង និងអាចចែករំលែកពីរបៀបដែលយើងផ្លាស់ប្ដូរយុទ្ធសាស្ត្រ ដោយពុំចាំបាច់ធ្វើការដាក់សម្ពាធ និងការគ្រប់គ្រងបាល់»។ គ្រូបង្វឹកសញ្ជាតិជប៉ុនសង្គត់ធ្ងន់ជុំវិញការកែប្រែយុទ្ធសាស្ត្រ។ ក្រោយចប់ការប្រកួតនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងចាប់ផ្ដើមបេសកកម្មការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំចុងក្រោយ ក្នុងពូល D លើទឹកដីកណ្ដាលនៃប្រទេសឥណ្ឌា ដោយកម្ពុជា រួមពូលជាមួយម្ចាស់ផ្ទះឥណ្ឌា, អាហ្វហ្គានីស្ថាន និងហុងកុង ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិ ២៣នាក់ជាផ្លវការ ដើម្បីត្រៀមប្រកួតជម្រុះជើងឯកអាស៊ី AFC Asian Cup Qualifiers ជុំចុងក្រោយ នៅខែមិថុនា ខាងមុខ។ បញ្ជីឈ្មោះកីឡាករ ២៣នាក់ចុងក្រោយជាផ្លូវការ មកពីក្លិប ៧ផ្សេងគ្នាទាំងនៅលីគកំពូលកម្ពុជា និងលីគកំពូលម៉ាឡេស៊ី។ អ្វីដែលជាការចាប់អារម្មណ៍នោះ កីឡាករថ្មី ១រូបចុងក្រោយ ប្រាក់ ធីវ៉ា ក៏មានឈ្មោះក្នុងបញ្ជីផងដែរ។ ចំពោះកីឡាករដែលត្រូវបានជម្រុះចេញមាន ៥នាក់ រួមមាន ប្រាក់ មុន្នីឧត្តម, មិន រតនៈ, គី រីណា, សឿត ណាវ៉ា និងជា សុខម៉េង។ ការប្រកាសនេះគឺមុនការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំជាមួយ ទីម័រខាងកើត នៅថ្ងៃទី០២ ខែមិថុនា នេះ នាវេលាម៉ោង ៧យប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍បាយ័ន និង BTV News ផងដែរ។ សូមបញ្ជាក់ថា ក្រុមជម្រើសជាតិឈុតធំ នឹងចាប់ផ្ដើមបេសកកម្មការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំចុងក្រោយ ក្នុងពូល D លើទឹកដីកណ្ដាលនៃប្រទេសឥណ្ឌា ដោយកម្ពុជា រួមពូលជាមួយម្ចាស់ផ្ទះឥណ្ឌា, អាហ្វហ្គានីស្ថាន និងហុងកុង ខណៈនៅវគ្គនេះមានទាំងអស់ ៦ពូល ក្នុង ១ពូលមាន ៤ក្រុម។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៨ ថ្ងៃទី១១ និងថ្ងៃទី១៤ ប្រកួតតែមួយជុំប៉ុណ្ណោះ ដើម្បីរកក្រុមលេខ១ ក្នុងពូលនីមួយៗឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដែលជាប្រកួតផ្លូវការនៅប្រទេសចិន នាឆ្នាំ២០២៣។ ដោយឡែកក្រុមលេខ២ ប្រចាំពូលនីមួយៗត្រូវរង់ចាំអ៊ុតជាមួយពូលផ្សេងៗទៀតដើម្បីទូទាត់ពិន្ទុគ្នា យកតែ ៥ក្រុមដែលមានពិន្ទុច្រើនជាងគេប៉ុណ្ណោះឡើងទៅជុំផ្ដាច់ព្រ័ត្រ ដើម្បីទៅប្រកួតជាមួយក្រុមដែលអង្គុយរង់ចាំរួចជាស្រេចដូចជា ចិន, ជប៉ុន, ស៊ីរី, កាតា, កូរ៉េខាងត្បូង, អូស្ត្រាលី, អ៊ីរ៉ង់, អារ៉ាប់រួម, អារ៉ាប់ប៊ីសាវឌីត, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់៕ អត្ថបទ៖…
ពានរង្វាន់ Finalissima ដែលជាជំនួបជើងឯកទ្វីបអឺរ៉ុប ប៉ះជើងឯកទ្វីបអាមេរិកខាងត្បូង រវាងជម្រើសជាតិអាហ្សង់ទីន ជាមួយ អ៊ីតាលី ក្នុងកីឡដ្ឋាន Wembley កាលពីយប់មិញបានរកឃើញជើងឯក ដោយអាហ្សង់ទីន គ្រងជើងឯកជាលើកទី២ បន្ទាប់ពីយកឈ្នះ ៣-០។ ក្នុងការប្រកួតដ៏ស្វិតស្វាញ និងស្ទើរតែមិនគួរឲ្យជឿ ខ្សែប្រយុទ្ធ Martinez ជាអ្នករកគ្រាប់ដំបូងឲ្យអាហ្សង់ទីន នៅនាទី២៨។ បន្ទាប់មក Di Maria បានបន្ថែមគ្រាប់ទី២ នៅចុងវគ្គទីមួយ មុនពេលកីឡាករបម្រុង Paulo Dybala ជាអ្នករកបានគ្រាប់ទី៣ ដែលមានការបញ្ជូនពីមិត្តរួមក្រុម Messi ជាថ្មីនៅនាទី៩០+៤។ លទ្ធផល ៣-០ បានបន្សល់រហូតដល់ចប់ការប្រកួត ជួយអាហ្សង់ទីនឈ្នះពាន Finalissima ជាលើកទីពីរក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ គួររំលឹកថា អាហ្សង់ទីន ឈ្នះពានរង្វាន់មួយនេះលើកដំបូងកាលពីឆ្នាំ១៩៩៣ ពេលដែលពួកគេយកឈ្នះដាណឺម៉ាក ដោយបាល់ប៉េណាល់ទី៥-៤។ នេះជាលើកទី៣ហើយដែលគេបានរៀបចំការប្រកួតជំនួបរវាងជើងឯកទ្វីបអឺរ៉ុប ប៉ះជើងឯកទ្វីបអាមេរិកខាងត្បូង៕
ក្រោយបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា (CAMSOC) បានកោះប្រជុំជាមួយសហព័ន្ធកីឡាជាតិទាំងអស់ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីវែកញែកពីចិត្តសាស្ដ្រ និងចំណុចខ្លាំង-ចំណុចខ្សោយ ពង្រឹងបច្ចេកទេសកីឡា ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា កិច្ចប្រជុំនេះ ផ្ដោតលើរបៀបវារៈសំខាន់ៗចំនួន ២ រួមមាន៖ ទី១-ការត្រៀមខ្លួនធ្វើសៀវភៅបច្ចេកទេស (Technical Handbook) ដើម្បីកំណត់នូវបទបញ្ជាការប្រកួតតាមប្រភេទកីឡានីមួយៗ និងទី២-វែកញែក និងស្វែងរកឲ្យឃើញនូវអ្វីដែលជាចិត្តសាស្ដ្រ ក៏ដូចជាចំណុចខ្លាំង និងចំណុចខ្សោយ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ទៅលើរឿងបច្ចេកទេស ដែលត្រូវញែកឲ្យបានច្បាស់អំពីអ្វីដែលជាចំណុចខ្វះខាតក្នុងការប្រកួតនេះ ហើយយកមកធ្វើជាមេរៀន និងបទពិសោធន៍ ក្នុងការរៀបចំយុទ្ធសាស្ដ្របច្ចេកទេស ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ ក្រោយឆ្លងកាត់ការពិភាក្សា និងពិនិត្យម្ដងមួយចំណុចៗ ទៅលើអ្វីដែលជាការខ្វះខាតក្នុងការប្រកួត បច្ចេកទេស ចិត្តសាស្ដ្រ និងការថែទាំសុខភាពកីឡាករជាដើម បានធ្វើឲ្យសហព័ន្ធទាំងអស់ យល់កាន់តែច្បាស់អំពីភារកិច្ចរបស់ខ្លួន ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ។ ពោលគឺភារកិច្ចទី១ ធ្វើយ៉ាងណាអភិវឌ្ឍន៍បច្ចេកទេសកីឡាករ-កីឡាការិនីឲ្យឈានដល់ស្ដង់ដារ និងអាចស្វែងរកឧត្តមភាពក្នុងការប្រកួតកីឡាស៊ីហ្គេម ២០២៣ ឲ្យបាន និងភារកិច្ចទី២ សហព័ន្ធជាតិនីមួយៗ ត្រូវរៀបចំការប្រកួតតាមប្រភេទកីឡារបស់ខ្លួន ជាមួយសហព័ន្ធអន្ដរជាតិឲ្យរលូន ចប់ចុងចប់ដើម និងទទួលបានជោគជ័យ។ ចំពោះការងាររៀបចំសៀវភៅបច្ចេកទេស (Technical Handbook) វិញ CAMSOC បានជំរុញឲ្យសហព័ន្ធជាតិនីមួយៗ ត្រូវរៀបចំឲ្យបានរួចរាល់ មុនកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ លើកទី២ នៅរាជធានីភ្នំពេញ ដែលគ្រោងរៀបចំចន្លោះថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ ដែលជាកិច្ចប្រជុំចុងក្រោយ ដើម្បីធ្វើការកំណត់ប្រភេទកីឡា និងកំណត់វិញ្ញាសាចុងក្រោយ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕
នៅព្រលប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ម៉ោងនៅកម្ពុជា ការប្រកួតបាល់ទាត់កម្រិតពិភពលោកដ៏គួរឱ្យចាប់អារម្មណ៍មួយនឹងកើតឡើង គឺជាការជួបគ្នារវាង អ៊ីតាលី ជាមួយនឹង អាហ្សង់ទីន នឹងត្រូវបានគេឱ្យឈ្មោះថា ‘The 2022 Finalissima’។ ការប្រកួត ‘The 2022 Finalissima’ ឆ្នាំ២០២២ គឺជាពានរង្វាន់ដែលសហការគ្នារវាងសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបធំពីរ ‘CONMEBOL-UEFA Cup of Champions’ ដែលជាការប្រកួតបាល់ទាត់រវាងអ្នកឈ្នះជើងឯកនៅទ្វីបអាមេរិកខាងត្បូង និងក្រុមឈ្នះជើងឯកទ្វីបអឺរ៉ុប ដោយព្រមព្រៀងគ្នា បន្ទាប់ពី UEFA និង CONMEBOL បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាថ្មី និងបន្តទៀត កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ វានឹងក្លាយជាការប្រកួតលើកទី៣ សម្រាប់ព្រឹត្តិការណ៍នេះ។ សម្រាប់ឆ្នាំនេះ ការប្រកួតនឹងមានក្រុមជម្រើសជាតិអ៊ីតាលី ដែលឈ្នះពានរង្វាន់ UEFA Euro 2020 (ប្រារព្ធធ្វើឡើងក្នុងឆ្នាំ២០២១) និងក្រុមជម្រើសជាតិអាហ្សង់ទីន ដែលជាអ្នកឈ្នះពានរង្វាន់ Copa América ឆ្នាំ២០២១។ វានឹងត្រូវលេងនៅកីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស វេលាម៉ោង ១:៤៥នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២ ម៉ោងនៅកម្ពុជា។ Finalissima នឹងក្លាយជាការប្រកួតមួយគូដែលលេង ៩០នាទី។ មិនមានម៉ោងបន្ថែមទេ ដូច្នេះប្រសិនបើការប្រកួតស្មើនៅចុងបញ្ចប់ នោះវានឹងឈានទៅដល់ការទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដី។ ការប្រកួតនេះគឺជាផ្នែកមួយនៃការពង្រីកកិច្ចសហប្រតិបត្តិការរវាង UEFA និង CONMEBOL ដែលជាពិសេសរួមមានបាល់ទាត់នារី ហ្វូតសាល និងយុវជន ការផ្លាស់ប្តូរអាជ្ញាកណ្តាល ក៏ដូចជាគម្រោងបណ្តុះបណ្តាលបច្ចេកទេសផងដែរ។ គួរដឹងដែរថា ពានរង្វាន់នេះធ្លាប់បានធ្វើឡើងចំនួន ២ដងរួចមកហើយដោយដំបូងមានឈ្មោះថា Artemino Franchi Cup ពោលគឺលើកដំបូងធ្វើឡើងកាលពីឆ្នាំ១៩៨៥ កាលនោះ បារាំង បានយកឈ្នះ អ៊ុយរាហ្គាយ ២-០។ និងលើកទី២ នៅឆ្នាំ១៩៩៣ អាហ្សង់ទីន បានយកឈ្នះ ដាណឺម៉ាក ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដី ៥-៤ បន្ទាប់ពីស្មើគ្នា ១-១ ក្នុងរយៈពេល ៩០នាទីពេញ៕
News
Company
Services
Subscribe to Updates
Get the latest creative news from FooBar about art, design and business.