© 2023 – 45Sports. Designed by 45Sports.
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Trending
- ទម្រង់លេងរបស់ ពឿន គន្ធា បង្ហាញការចាប់ខ្លាំងដល់អ្នកគាំទ្រ
- រឿងរ៉ាវពិសេសៗក្នុងជំនួបទីម័រខាងកើត
- កីឡាករ ៣ រូបនេះកាត់ឈ្មោះចេញហើយ សម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំកម្ពុជា
- ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងជំនួបពិសេសៗ
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គីរីវង់សុខសែនជ័យ កង្វះកីឡាករសំខាន់ៗ
- យុវជនអាយុក្រោម ១៣ឆ្នាំ ក្រុមខេត្តកោះកុង ចូលរួមពានរង្វាន់មួយនៅប្រទេសថៃ
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាចដាក់កីឡាករបរទេសលេងបាន
- ដីចំនួន ៥ ហិចតានៅសៀមរាបជាទីតាំងថ្មីរបស់កីឡដ្ឋានក្លិបអង្គរថាយហ្គឺរ
Browsing: Breaking News
Breaking News
ភ្នំពេញ៖ គ្រូបង្វឹករបស់ក្រសួងមហាផ្ទៃចំនួន១០នាក់ត្រូវបានសហព័ន្ធខ្មែរកីឡាហាប់គីដូបានប្រគល់វិញ្ញាបនបត្របន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលកម្រិតមធ្យមដោយប្រើពេលចំនួន៣ខែ រួចមក ខណៈដែលក្នុងពិធីប្រគល់វិញ្ញាបនបត្រនោះក៏មានការសម្ដែងស្នៀតផ្សេងៗពីសិស្សគុនផងដែរ។ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ និងជាគ្រូឧទ្ទេស លោក គង់ ចាន់ទីណា បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលកម្រិតមធ្យមនេះបានសិក្សារយៈពេល៣ខែចាប់តាំងពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ និងមានសិក្ខាកាមចូលរួមចំនួន១០នាក់ (ស្រី១នាក់) មកពីសាលាបណ្ឌិតសភានគរបាលកម្ពុជាហើយទើបតែធ្វើពិធីប្រគល់វិញ្ញាបនបត្រនាពេលនេះ។ សម្រាប់ពិធីប្រគល់វិញ្ញាបនបត្រដល់គ្រូបង្គោលទាំងនេះ ត្រូវបានធ្វើឡើងនៅទីលានហ្វឹកហាត់លើដំបូលអគារសូហ្វតិន្នីសក្នុងពហុកីឡដ្ឋានជាតិដោយមានការចូលរួមផ្ទាល់ពីលោក…
ភ្នំពេញ៖ ស្របពេលដែលព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះកំពុងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនោះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចាប់ផ្ដើមយុទ្ធនាការក្នុងការផ្សព្វផ្សាយជ្រើសរើសអ្នកស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាបណ្ដើរៗហើយ ខណៈដែលឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បានថ្លែងក្នុងសន្និសីទកាសែតកាលពីម្សិលមិញនេះថា៖ “យុវជនស្ម័គ្រចិត្តមិនត្រឹមតែអ្នកសម្របសម្រួលធ្វើឲ្យការអនុវត្តនិងការប្រព្រឹត្តទៅនៃកម្មវិធីជោគជ័យទេប៉ុន្ដែកត្ដាធំជាងហ្នឹងទៀតសំខាន់គឺគាត់ជាយុវជនសុច្ឆន្ទៈរបស់កម្ពុជា។” សម្រាប់ព្រឹត្តិការណ៍នេះ កម្ពុជាត្រូវការអ្នកស្ម័គ្រចិត្តចំនួន ៦,៩៦៣នាក់ដែលត្រូវបានបែងចែកជា៣កម្រិតគឺទី១ អ្នកស្ម័គ្រចិត្តជាថ្នាក់ដឹកនាំ ទី២ អ្នកស្ម័គ្រចិត្តជាជនបង្គោល…
ភ្នំពេញ៖ កីឡាកាយវប្បកម្ម ឬអាចហៅមួយទៀតបាន កីឡាបង្អួតសាច់ដុំនោះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សម្រេចដកចេញពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជាទទួលបានសិទ្ធិជាម្ចាស់ផ្ទះក្រោយសហព័ន្ធរកឃើញកីឡាករ ២រូបជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុហាមឃាត់(ដូភីង) ប្រភេទ Steroids កំឡុងការប្រកួតកីឡាជាតិលើកទី៣ កន្លងទៅថ្មីៗនេះ។ ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា លោក តឹក ប៊ុនវី បានថ្លែងក្នុងសន្និសីទកាសែតកាលពីម្សិលមិញនេះថា៖…
(ភ្នំពេញ)៖ ក្នុងគោលដៅពង្រឹងច្បាប់បទបញ្ជាបច្ចេកទេសការប្រកួតដែលជារឿងសំខាន់ខ្លាំងក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡានីមួយៗជាពិសេសគឺការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខនេះ។ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ ០៩-១៣ ខែមករាកន្លងទៅ ខណៈដែលប្រធានសហព័ន្ធគឺ លោក សរ សិទ្ធិ បានថ្លែងក្នុងពិធីបិទថា៖ “ការយល់ច្បាស់ពីច្បាប់ប្រកួត គឺជាឥទ្ធិពលវិជ្ជមានដល់កីឡាករ-កីឡាការិនី ផ្ទុយទៅវិញ បើមន្ដ្រីបច្ចេកទេស ឬគ្រូមិនច្បាស់វិញ កីឡាករ-កីឡាការិនី ក៏ខ្វះទំនុកចិត្តក្នុងការប្រកួតដែរ។”…
ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា បានអនុម័តប្រភេទកីឡារួចរាល់ហើយ ដោយសម្រេចយកកីឡា ១៣ប្រភេទ បូកកីឡាសម្ដែង ១ប្រភេទ។ បើតាមការបញ្ជាក់របស់ឯកឧត្តម យី វាសនា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMAPGOC) ក្រោយបញ្ចប់កិច្ចប្រជុំ ២ថ្ងៃ ជាមួយសហព័ន្ធកីឡាជនពិការអាស៊ាន (APSF) ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំ…
ស្ថិតក្នុងដំណាក់កាលនៃពេលសម្រាកពានរង្វាន់ក្នុងស្រុក ក្លិបបាល់ទាត់នីមួយៗនៅប្រទេសកម្ពុជាយើងកំពុងតែធ្វើការចរចារជាមួយកីឡាករមួយចំនួនដើម្បីពង្រឹងក្រុមរបស់ខ្លួនសម្រាប់ត្រៀមប្រកួតពានរង្វាន់នានានៅឆ្នាំក្រោយ។ ខាងក្រោមនេះគឺជាដំណឹងមួយចំនួនអំពីការផ្លាស់ប្តូរទ្រនំថ្មីរបស់កីឡាករមួយចំនួន៖ អ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា ហ៊ុល គីមហ៊ុយ ត្រូវបានចែកផ្លូវគ្នាជាមួយក្រុមបឹងកេតហើយ ហើយរូបគេអាចនឹងចូលរួមជាមួយវិសាខានៅរដូវកាលក្រោយនេះ បើទោះបីជាអ្នកចាំទី ២ រូបទៀតរបស់វិសាខាសុទ្ធតែជាកីឡាករជម្រើសជាតិក៏ដោយ។ មិនខុសអីពី គីម ហ៊ុយ បឹងកេតក៏បានបញ្ចេញកីឡាករមួយរូបទៀតរបស់ខ្លួន គឺ ខ្សែការពារឆ្វេង សេត រ៉សុីប ដោយកីឡាកររូបនេះអាចនឹងចូលរួមជាមួយព្រះខ័នរាជស្វាយរៀងនៅរដូវកាលក្រោយផងដែរ។…
ពានរង្វាន់ក្លិបបាល់ទាត់ប្រចាំតំបន់អាស៊ាន (AFF Club Championship) ដែលស្ទើរតែនឹងបានរៀបចំការប្រកួត កាលពីឆ្នាំ២០២០ បានត្រលប់មកត្រៀមខ្លួនរៀបចំសារជាថ្មី បន្ទាប់ពីខកខានរៀបចំកាលពី ២ឆ្នាំមុន ដោយសារជំងឺកូវីដ-១៩។ ពានរង្វាន់នេះដើមឡើយគ្រោងធ្វើនៅឆ្នាំ២០២០ ដោយមានក្លិបបាល់ទាត់នៅអាស៊ានទាំងអស់ចូលរួមនោះ ក៏ត្រូវបានសម្រេចលុបចោលវិញ បន្ទាប់ពីមានបញ្ហាជំងឺកូវីដ-១៩ រីករាលដាលជំវិញពិភពលោក។ ពាននេះយកតែក្រុមជើងឯកលីគប្រចាំប្រទេសនីមួយៗ ហើយគ្រាដែលគ្រោងធ្វើនៅឆ្នាំ២០២០ ក្លិបព្រះខ័នរាជស្វាយរៀង ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៩…
អត្តពលិកប្រណាំងម៉ូតូ Kara ប្រមាណ៤៨នាក់ នឹងចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ប្រណាំងម៉ូតូ ម៉ូតូលើវាលរាប (ELF Cup Race Endurance) ពីថ្ងៃទី០៩ ដល់ថ្ងៃ ទី១១ ខែធ្នូ ឆ្នាំ២០២២ នៅទីលានទឹកដីខេត្តកំពង់ស្ពឺ។ ដោយម្ចាស់ជ័យលាភី Endurance នឹងទទួលបានទឹកប្រាក់៤លានរៀល។ ថ្លែងក្នុងពិធីសន្និសិទការសែត កាលពីព្រឹកថ្ងៃទី០២…
កាលពីព្រឹកម្សិលមិញ នៅអាគារ NOCC នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា មានប្រសាសន៍ «ជោគជ័យដ៏ធំធេងនេះ គឺជាការរួមគ្នាជាធ្លុងមួយក្នុងការតស៊ូមតិយ៉ាងយូរ មិនតិចជាង ១ទស្សវត្សរ៍»។ មានប្រសាសន៍បែបនេះ នៅក្នុងពិធីអបអរសាទរ នូវមោទកភាពជាតិចំពោះការដាក់បញ្ជូលគុនល្បុក្កតោក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំលើកទី១៧ នៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក កាលពីថ្ងៃទី២៩…
ក្រុមបាល់ទាត់ជម្រើសជាតិថៃបានចេញបញ្ជីឈ្មោះកីឡាករ ២៤នាក់ជាផ្លូវការ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នេះ ដោយសង្កេតឃើញមានកីឡាករថ្មីៗ និងចាស់ៗរួមបញ្ចូលគ្នាក្នុងក្រុមនាមជាក្រុមការពារតំណែងជើងឯក។ លោក Mano Polking គ្រូបង្វឹក ហៅកីឡាករ ២៤នាក់ដែលត្រូវបានជ្រើសរើសដើម្បីរៀបចំក្រុមសម្រាប់ជំរុំហ្វឹកហាត់។ និងបន្តចូលរួមក្នុងការប្រកួតនេះ បញ្ជីរាយនាមមានដូចខាងក្រោម៖ # អ្នកចាំទី Kittipong Phuthewchueak…
News
Company
Services
Subscribe to Updates
Get the latest creative news from FooBar about art, design and business.