© 2023 – 45Sports. Designed by 45Sports.
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Trending
- ទម្រង់លេងរបស់ ពឿន គន្ធា បង្ហាញការចាប់ខ្លាំងដល់អ្នកគាំទ្រ
- រឿងរ៉ាវពិសេសៗក្នុងជំនួបទីម័រខាងកើត
- កីឡាករ ៣ រូបនេះកាត់ឈ្មោះចេញហើយ សម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំកម្ពុជា
- ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងជំនួបពិសេសៗ
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គីរីវង់សុខសែនជ័យ កង្វះកីឡាករសំខាន់ៗ
- យុវជនអាយុក្រោម ១៣ឆ្នាំ ក្រុមខេត្តកោះកុង ចូលរួមពានរង្វាន់មួយនៅប្រទេសថៃ
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាចដាក់កីឡាករបរទេសលេងបាន
- ដីចំនួន ៥ ហិចតានៅសៀមរាបជាទីតាំងថ្មីរបស់កីឡដ្ឋានក្លិបអង្គរថាយហ្គឺរ
Browsing: កីឡាជាតិ
កីឡាជាតិ
ភ្នំពេញ៖ ខណៈពេលដែលព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កំពុងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ បណ្ដាក្រុមហ៊ុនឯកជនជាច្រើនបានបន្តចូលរួមចុះកុងត្រាឧបត្ថម្ភដល់គណៈកម្មការរៀបចំស៊ីហ្គេម (CAMSOC) ដែលក្នុងនោះក៏មានក្រុមហ៊ុន Vattanac Brewery និង ទឹកបរិសុទ្ធ Kulen ផងដែរ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC…
ឡាវ៖ លោក សាយសាម៉ន ឆៃសន ប្រធានសហព័ន្ធកីឡាប្រដាល់ឡាវ ឬមួយឡាវកំពុងតែធ្វើឲ្យសាធារណជនថៃមានការមិនពេញចិត្តបន្ទាប់ពីមានការចុះផ្សាយព្រោងព្រាតនៅក្នុងប្រទេសថៃបន្ទាប់ពីរូបលោកបានធ្វើការរិះគន់ធ្ងន់ៗថា សមាគមកីឡាមួយថៃអន្តរជាតិ ឬ (IFMA) គ្មានសិទ្ធិដាក់បម្រាមលើកីឡាករណាដែលចូលរួមការប្រកួតគុនខ្មែរក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ខាងមុខនេះឡើយ មិនតែប៉ុណ្ណោះលោកថែមទាំងគាំទ្រពេញទំហឹងចំពោះកម្ពុជានិងបានលើកឡើងថា កីឡាមួយថៃ ទៅវិញទេដែលជាសិល្បៈតស៊ូក្លែងក្លាយ ឬជារបស់កូពីតែប្រជាជនថៃបែរជានាំគ្នាបង្កើតរឿងឲ្យមនុស្សទូទាំងពិភពលោកយល់ខុសទាំងដែលការពិតកីឡានេះមានកំណើតមកពីគុនល្បុក្កតោដែលជាសិល្បៈតស៊ូបូរាណរបស់ខ្មែរ។ ក្នុងវីដេអូឃ្លីបដែលបានចុះផ្សាយនាថ្ងៃទី១៦ ខែកុម្ភៈ ម្សិលមិញនេះ លោក សាយសាម៉ន ឆៃសន…
ភ្នំពេញ៖ ក្រុមការងារអុកចត្រង្គនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ទើបតែបានប្រកាសជូនដំណឹងពីការជ្រើសរើសកីឡាករ កីឡាការិនី និងសាធារណៈជនដែលមាននិស្ស័យស្រលាញ់គាំទ្រនិងចេះលេងអុកចត្រង្គដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំនាខែមេសាខាងមុខនេះ។ ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា កាលបរិច្ឆេទទទួលពាក្យនឹងធ្វើឡើងចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយឈប់ទទួលពាក្យនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៥:០០ល្ងាច។ ដោយបេក្ខជនអាចដាក់ពាក្យនៅតាមទីស្នាក់ការ សសយក រាជធានី-ខេត្ត គណៈកម្មាធិការអូឡាំពិកកម្ពុជា សហពន្ធ័កីឡាអុកចត្រង្គកម្ពុជា និងតាមទីតាំងមួយចំនួនទៀតដូចជានៅខេត្តព្រះសីហនុ កំពត…
ភ្នំពេញ៖ គ្រូបង្វឹករបស់ក្រសួងមហាផ្ទៃចំនួន១០នាក់ត្រូវបានសហព័ន្ធខ្មែរកីឡាហាប់គីដូបានប្រគល់វិញ្ញាបនបត្របន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលកម្រិតមធ្យមដោយប្រើពេលចំនួន៣ខែ រួចមក ខណៈដែលក្នុងពិធីប្រគល់វិញ្ញាបនបត្រនោះក៏មានការសម្ដែងស្នៀតផ្សេងៗពីសិស្សគុនផងដែរ។ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ និងជាគ្រូឧទ្ទេស លោក គង់ ចាន់ទីណា បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលកម្រិតមធ្យមនេះបានសិក្សារយៈពេល៣ខែចាប់តាំងពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ និងមានសិក្ខាកាមចូលរួមចំនួន១០នាក់ (ស្រី១នាក់) មកពីសាលាបណ្ឌិតសភានគរបាលកម្ពុជាហើយទើបតែធ្វើពិធីប្រគល់វិញ្ញាបនបត្រនាពេលនេះ។ សម្រាប់ពិធីប្រគល់វិញ្ញាបនបត្រដល់គ្រូបង្គោលទាំងនេះ…
(ភ្នំពេញ)៖ បន្ទាប់ពីគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម CAMSOC និងសភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តប្រមាណ៧ពាន់នាក់ចូលរួមបម្រើការងារកំឡុងពេលស៊ីហ្គេមដែលកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនោះ ក្រុមហ៊ុនលក់សំភារៈកីឡា Decathlon បានប្រកាសថាខ្លួននឹងចំណាយជាកាតាបដែលមានតំលៃសរុប៨ម៉ឺនដុល្លារជូនដល់អ្នកស្ម័គ្រចិត្ត ខណៈដែលព្រឹត្តិការណ៍នេះសល់តែ ៩១ថ្ងៃទៀតប៉ុណ្ណោះនឹងមកដល់។ លោក ចេប៊ី នាយកគ្រប់គ្រង Decathlon Cambodia ថ្លែងក្នុងបើកសាខាថ្មីរបស់ខ្លួននៅផ្សារទំនើបអ៊ីអន-មានជ័យដូចនេះថា៖ “យើងមានមហិច្ឆតាក្នុងការជួយប្រជាជនកម្ពុជាគ្រប់ៗគ្នាឲ្យរស់នៅប្រកបដោយសុខភាពល្អតាមរយៈការចូលរួមលេងកីឡាដែលពួកគេចូលចិត្ត។ យើងជឿជាក់ថា ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ2023 នឹងក្លាយជាការបំផុសគំនិតប្រជាជនកម្ពុជាក្នុងការសាកល្បងលេងកីឡាថ្មីដែលយើងមិនធ្លាប់បានស្គាល់ពីមុន។…
ភ្នំពេញ៖ សហព័ន្ធប្រដាល់គុនខ្មែរបានសម្រេចជ្រើសរើសម្ចាស់មេដាយប្រាក់ស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២០ គឺកីឡាករ លន បញ្ញា ធ្វើជាបេក្ខភាពតំណាងជាតិចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់ Wu Ling Feng 533 នៅប្រទេសចិនដែលនឹងចាប់ផ្ដើមនាថ្ងៃទី៣ ខែកុម្ភៈ ទៅតាមការសំណូមពរពីភាគីចិនផ្ទាល់។ នេះបើតាមប្រសាសន៍របស់លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ លោកបានថ្លែង…
ថៃ៖ ក្រុមជម្រើសជាតិថៃដែលទើបតែឈ្នះតំណែងជើងឯកនៃការប្រកួតបាល់ទាត់ដ៏ធំបំផុតប្រចាំតំបន់អាសុីអាគ្នេយ៍ឬ AFF Mitsubishi Electric Cup 2022 ក្រោយពីផ្តួលក្រុមជម្រើសជាតិវៀតណាមក្នុងលទ្ធផលសរុបទាំង ២ជើង ៣-២ នឹងទទួលបានប្រាក់រង្វាន់ប្រមាណជា ៣៥លានបាត ឬខ្ទង់ ១លានដុល្លារអាម៉េរិក។ នៅក្នុងនោះ ២០លានបាតបានពី លោកស្រី Nualphan Lamsam (Madame…
(ភ្នំពេញ)៖ ក្នុងគោលដៅពង្រឹងច្បាប់បទបញ្ជាបច្ចេកទេសការប្រកួតដែលជារឿងសំខាន់ខ្លាំងក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡានីមួយៗជាពិសេសគឺការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខនេះ។ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ ០៩-១៣ ខែមករាកន្លងទៅ ខណៈដែលប្រធានសហព័ន្ធគឺ លោក សរ សិទ្ធិ បានថ្លែងក្នុងពិធីបិទថា៖ “ការយល់ច្បាស់ពីច្បាប់ប្រកួត គឺជាឥទ្ធិពលវិជ្ជមានដល់កីឡាករ-កីឡាការិនី ផ្ទុយទៅវិញ បើមន្ដ្រីបច្ចេកទេស ឬគ្រូមិនច្បាស់វិញ កីឡាករ-កីឡាការិនី ក៏ខ្វះទំនុកចិត្តក្នុងការប្រកួតដែរ។”…
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានត្រយង នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ បាន្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រមុខក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានសម្រេចផ្លាស់ប្តូរក្បាលម៉ាសុីនដឹកនាំនៃក្លិបបាល់ទាត់នគរបាលជាតិសម្រាប់រដូវកាល២០២៣នេះខណៈដែលថ្នាក់ដឹកនាំចាស់គឺឯកឧត្តម ជួន ណារិន្ទ មានភាពមមាញឹកក្នុងការដឹកនាំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដែលជាហេតុពុំមានពេលវេលាគ្រប់គ្រាន់លើការដឹកនាំក្លិបបាល់ទាត់មួយនេះឡើយ។ សម្តេចបានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃកាលពីថ្ងៃព្រហស្បតិ៍…
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាប៊ូលនិងប៉េតង់ពានរង្វាន់គរុគុណលើកទី២ឆ្នាំ២០២២ និងខួបអនុស្សាវរីយ៍៣០ឆ្នាំនៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ១៩៩២ – ២០២២” ដែលបានដំណើរការអស់រយៈពេល៣ថ្ងៃនោះ បានបញ្ចប់ដោយជោគជ័យកាលពីល្ងាចអាទិត្យកន្លងទៅថ្មីៗនេះដោយអ្នកឈ្នះជើងឯកលើវិញ្ញសា ៣នាក់ទល់នឹង៣នាក់ បុរសនិងនារី អាយុ១៨ឆ្នាំឡើងឆ្នាំនេះសហព័ន្ធបានផ្ដល់រង្វាន់ជាម៉ូតូម៉ាក Honda Dream 2022 ដោយសរុបមាន៦គ្រឿង។ បើតាមគណៈកម្មការប្រកួតបានឱ្យដឹងថា ក្រុមកីឡាករដែលលេងលើវិញ្ញាសាបុរស៣ទល់និង៣ អាយុ១៨ឆ្នាំឡើងដែលទទួលបានរង្វាន់ម៉ូតូម្នាក់១គ្រឿងនោះ គឺមកពីក្លិបយោធភូមិភាគពិសេស…
News
Company
Services
Subscribe to Updates
Get the latest creative news from FooBar about art, design and business.