នៅមិនដល់ ១សប្តាហ៍ទៀតទេ កម្ពុជានឹងដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក “FIFA World Cup Trophy Tour” ពោលគឺនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខ។ កម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន៥១ ដែលមានឱកាសនាំយកពាន World Cup ពិតប្រាកដ មកបង្ហាញប្រជាជនកម្ពុជា ជាពិសេសអ្នកស្នេហាវិស័យបាល់ទាត់។

