© 2023 – 45Sports. Designed by 45Sports.
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Trending
- ទម្រង់លេងរបស់ ពឿន គន្ធា បង្ហាញការចាប់ខ្លាំងដល់អ្នកគាំទ្រ
- រឿងរ៉ាវពិសេសៗក្នុងជំនួបទីម័រខាងកើត
- កីឡាករ ៣ រូបនេះកាត់ឈ្មោះចេញហើយ សម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំកម្ពុជា
- ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងជំនួបពិសេសៗ
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គីរីវង់សុខសែនជ័យ កង្វះកីឡាករសំខាន់ៗ
- យុវជនអាយុក្រោម ១៣ឆ្នាំ ក្រុមខេត្តកោះកុង ចូលរួមពានរង្វាន់មួយនៅប្រទេសថៃ
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាចដាក់កីឡាករបរទេសលេងបាន
- ដីចំនួន ៥ ហិចតានៅសៀមរាបជាទីតាំងថ្មីរបស់កីឡដ្ឋានក្លិបអង្គរថាយហ្គឺរ
Browsing: កីឡាជាតិ
កីឡាជាតិ
កីឡាការិនី ពឿន គន្ធា ធ្វើបានល្អខ្លាំងសម្រាប់ ២ ប្រកួតដំបូងនៃវគ្គចែកពូល ទាំងការសហការជាក្រុម និងការលេងរបស់ខ្លួនផ្ទាល់តែម្តង តែសោកស្តាយការប្រកួតក្រោយរូបគេមិនអាចលេងបានដោយសារតែកាតលឿង ២ ត្រូវជាប់បម្រាមហើយ។ កីឡាការិនីមានប្រភពមកពីខេត្តបាត់ដំបងរូបនេះ ដំបូងឡើយលេងក្នុងតួនាទីជាខ្សែប្រយុទ្ធទេ តែពេលទៅបោះជំរុំហ្វឹកហាត់នៅប្រទេសចិនរយៈពេល ៦ ខែ បែរជាត្រលប់មកវិញ លោកគ្រូចិន បានផ្លាស់ប្តូរគេមកលេងនៅតំបន់ការពារខាងឆ្វេង។ ឆ្លងកាត់ការប្រកួត…
ក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំ កម្ពុជា បានទទួលជ័យជម្នះលើកដំបូងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសុីហ្គេម លើកទី៣២ ដែលយើងរៀបចំធ្វើជាម្ចាស់ផ្ទះ។ ស្ថិតក្នុងការប្រកួតដំបូងនេះលោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានដាក់កីឡាករសំខាន់ៗចូលលេងច្រើន ហើយអ្វីដែលចាប់អារម្មណ៍នោះគឺ អ្នកចាំទី រ៉េត លីហេង បានក្លាយជាអ្នកចាំទីដៃទី ១ ក្នុងជំនួបដំបូងទល់នឹងក្រុមជម្រើសជាតិទីម័រខាងកើតនេះ ចំណែកឯតំបន់ប្រយុទ្ធ ៣…
ស្ថិតមកដល់ពេលនេះគឺសល់តែមួយថ្ងៃទៀតប៉ុណ្ណោះដែលក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំ កម្ពុជា នឹងធ្វើការប្រកួតជាលើកដំបូងនៅព្រឹត្តិការណ៍សុីហ្គេមដែលលេងនៅដីខ្លួនឯងហើយ។ សម្រាប់បញ្ជីឈ្មោះចុងក្រោយគឺត្រូវកាត់ចេញឲ្យនៅសល់តែ ២០នាក់ ប៉ុណ្ណោះ ហើយសហព័ន្ធបាល់ទាត់កម្ពុជាក៏ហាក់ដូចជាមានភាពស្ងប់ស្ងាត់ក្នុងការបង្ហាញជាផ្លូវការផងដែរ។ តាមការលេចលឺដំណឹងមកបានឲ្យដឹងថាកីឡាករទាំង ៣រូបដែលមិនមានឈ្មោះលេងនៅសុីហ្គេមជានោះរួមមាន៖ អ្នកចាំទីរបស់បឹងកេត កយ សាលីម (តែគេនៅហ្វឹកហាត់ជាមួយក្រុម) ខ្សែការពាររបស់ភ្នំពេញក្រោន ឈុំ សុខហៃ និងខ្សែប្រយុទ្ធរបស់អគ្គិសនីកម្ពុជា ហាវ សុខនេត្រ…
អ្នកចាំទីចាស់វស្សារបស់កម្ពុជា ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងការប្រកួតសំខាន់ៗ ជាក់ស្តែងក្នុងការប្រកួតម្សិលមិញទល់វិសាខា នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្សិលមិញនេះ រូបគេបានសង្គ្រោះបាល់បានចំនួន ៩លើក ហើយរក្សាសំណាញ់ទីមិនឲ្យវិសាខាទាត់ចូលតែម្តង។ ស្ថិតក្នុងការប្រកួតយប់មិញនេះរូបគេក៏ត្រូវបានរើសជាកីឡាករល្អប្រចាំការប្រកួតផងដែរ។ អ្នកចាំទីរបស់ណាហ្គាវើលដ៏រូបនេះ បានបង្ហាញខ្លួនចំនួន ៧លើកនៃពានលីគខាប់ឆ្នាំ ២០២៣ នេះ និងរបូតគ្រាប់បាល់តែ ៣គ្រាប់ប៉ុណ្ណោះ ដែលនេះជាស្ថិតិមួយដ៏ល្អ បើទោះបីវ័យរបស់គេរាងជ្រេរបន្តិចក្តី។ គួររំលឹកផងដែរថាសម្រាប់ការប្រកួតសំខាន់ៗនាពេលកន្លងមក…
ការប្រកួតពានរង្វាន់លីគខាប់ឆ្នាំ ២០២៣ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយគីរីវង់សុខសែនជ័យ ត្រូវជួបជាមួយភ្នំពេញក្រោន និងវិសាខា ត្រូវជួបជាមួយនឹងណាហ្គាវើលដ៏នៅសប្តាហ៍នេះ។ នេះជាលើកទី ១ ហើយសម្រាប់ប្រវត្តិសាស្រ្តក្រុមគីរីវង់សុខសែនជ័យក្នុងការឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់មួយនេះ។ ទន្ទឹមនឹងភាពរីករាយនេះ ក្រុមមាន់គកដែលមានមូលដ្ឋាននៅខេត្តតាកែវមួយនេះក៏មានបញ្ហាវិបត្តិកីឡាករផងដែរ ខណៈពួកគេត្រូវជួបជាមួយក្រុមការពារតំណែងជើងឯកនៅថ្ងៃអាទិត្យនេះ។ យើងដឹងហើយថាមុននឹងឈានដល់វគ្គនេះគីរីវង់សុខសែនជ័យបានជួបប្រកួតជាមួយនឹងសមាគមកីឡាបាល់ទាត់ ខ.ភ.ម ហើយក៏មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង នាំឲ្យកីឡាករចំនួន ២ រូប មិនអាចចូលលេងបានក្នុងការប្រកួតបន្តបន្ទាប់…
ក្លិបបាល់ទាត់ខេត្តកោះកុង ត្រូវបានគណៈកម្មការរៀបចំការប្រកួត ASSUMPTION COLLEGE THONBURI អញ្ជើញឲ្យចូលរួមការប្រកួតពានរង្វាន់ CHANG INTERNATIONAL FOOTBALL 2023 (U13) នៅប្រទេសថៃ ទីក្រុងបាងកក ដែលការប្រកួតចាប់ផ្តើមពីថ្ងៃទី៤-៧ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ។ បើតាមការលើកឡើងរបស់លោក ស៊ុំ…
ជាការវិវឌ្ឍន៍ខ្លួនថ្មីបន្ថែមទៀតសម្រាប់ការប្រកួតប្រជែងបាល់ទាត់នៃពានរង្វាន់ក្នុងស្រុក ដោយនៅព្រឹកនេះទទួលបានដំណឹងថាការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអនុញ្ញាត្តិឲ្យមានកីឡាករបរទេសចូលរួម ចាប់ពីរដូវកាលនេះតទៅ។ ការពីព្រឹកមិញនេះគណៈកម្មការរៀបចំការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជួបប្រជុំពិក្សាគ្នាជុំវិញនឹងការប្រកួតប្រជែងនៅឆ្នាំនេះ ហើយក៏មានការលើកឡើងអំពីការចូលរួមរបស់កីឡាករបរទេសផងដែរ។ ដើម្បីឲ្យមានការប្រកួតប្រជែងកាន់តែខ្ពស់សម្រាប់ពានរង្វាន់នេះ កីឡាករបរទេសអាចចូលរួមលេងបានចាប់ពីេដូវកាលថ្មីនេះតទៅហើយ ដោយក្លិបនីមួយៗអាចចុះឈ្មោះពួកគេបានដល់ទៅ ៦នាក់ ហើយនៅថ្ងៃប្រកួតកំណត់យកត្រឹម ៤នាក់ចូលលេង ដោយ…
ជាការបោះជំហានថ្មីបន្ថែមទៀតសម្រាប់ក្លិបអង្គរថាយហ្គឺរ ដែលជាក្លិបបាល់ទាត់មានអ្នកគាំទ្រច្រើនជាងគេនៅខេត្តសៀមរាប ដោយការពីម្សិលមិញនេះលោកប្រធានក្លិប Akihiro Kato បានបង្ហោះលើបណ្តាញសង្គមរបស់លោកថា លោកបានសម្រេចទិញដីមួយកន្លែងចំនួន ៥ ហិចតា ដើម្បីត្រៀមរៀបចំកីឡដ្ឋានរបស់ក្លិបអង្គរថាយហ្គឺរផ្ទាល់តែម្តង។ កីឡដ្ឋានថ្មីរបស់អង្គរថាយហ្គឺរ គឺមានទីតាំងនៅជាយក្រុងសៀមរាប ដែលចំណាយពេលត្រឹមតែ ១៥នាទីប៉ុណ្ណោះពីទីរួមខេត្ត។ គួររំលឹកផងដែរថាសម្រាប់កីឡដ្ឋានរបស់ក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាបនេះគឺលោក Akihiro Kato ក៏ធ្លាប់បង្ហាញពីប្លង់រួមផងដែរ ដោយមានគ្រប់បែបយ៉ាងតែម្តងនៅជុំវិញនោះរួមមាន៖ លំនៅដ្ឋានប្រមាណ…
ពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ បានដំណើរការទៅ ៤ សប្តាហ៍កន្លងមកហើយ ដោយឆ្លងកាត់ការប្រកួតប្រជែងយ៉ាងជក់ចិត្តសម្រាប់រដូវកាលនេះ ។ នៅក្នុងសប្តាហ៍នេះការប្រកួតមានគ្រាប់បាល់ច្រើនៗ ចំនួន ២ ប្រកួតពោលគឺការប្រកួតរវាងភ្នំពេញក្រោន និងអង្គរថាយហ្គឺរ មានគ្រាប់បាល់ចំនួន ៩ គ្រាប់ និងការប្រកួតរវាងក្រុមខេត្តព្រៃវែង និងអគ្គិសនីកម្ពុជា មានគ្រាប់បាល់ដល់ទៅ ៧ គ្រាប់។…
ក្លិបបាល់ទាត់បាត់ដំបង ជាក្លិបមួយដែលបង្កើតឡើងពីការលេងបាល់ពាក់កណ្តាលអាជីពធម្មតា រហូតដល់មានបំណងក្នុងការលេងតំណាងឲ្យខេត្តបាត់ដំបង។ ក្លិបបាល់ទាត់បាត់ដំបង កើតចេញមកពីក្លិបគង់វង្សគ្លីនិច នៅឆ្នាំ ២០១៥ ក្រោមគំនិតផ្តួចផ្តើមរបស់លោក គង់ សាវង្ស ដែលជាម្ចាស់គ្លីនិចផ្ទាល់តែម្តង។ ឆ្លងកាត់ការប្រកួតប្រជែងជាច្រើនក្នុងខេត្ត ក៏ដូចជាមើលឃើញថាខេត្តបាត់ដំបងជាខេត្តមួយដ៏ធំ ប៉ុន្តែវិស័យបាល់ទាត់មិនទាន់មានក្រុមណាមួយដែលតំណាងឲ្យខេត្តនោះលោកវេជ្ជបណ្ឌិត គង់ សាវង្ស ក៏ចាប់ផ្តើមមានគំនិតក្នុងការបង្កើតក្រុមដោយផ្ទាល់។ សម្រាប់ក្រុមកីឡាករភាគច្រើនគឺផ្តោតសំខាន់លើអ្នកខេត្តបាត់ដំបងផ្ទាល់តែម្តង ហើយនៅពេលនេះក្លិបក៏មានធនធានកីឡាករក្មេងៗមួយចំនួនផងដែរ ដោយពួកគេលេងក្នុងឈុត…
News
Company
Services
Subscribe to Updates
Get the latest creative news from FooBar about art, design and business.