© 2023 – 45Sports. Designed by 45Sports.
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Trending
- ដីចំនួន ៥ ហិចតានៅសៀមរាបជាទីតាំងថ្មីរបស់កីឡដ្ឋានក្លិបអង្គរថាយហ្គឺរ
- កាន់តែជក់ចិត្តលីគខាប់ដល់សប្តាហ៍ទី៤
- ក្លិបបាល់ទាត់បាត់ដំបងដាក់គោលដៅខ្ពស់ក្នុងការលេងតំណាងឲ្យខេត្ត
- ក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំកម្ពុជា ចូលរួមប្រកួតពាន Merlion Cup 2023
- លឹម ពិសុទ្ធ និយាយពីបរិយាកាសនៃការបោះជំរុំហ្វឹកហាត់នៅកោះសាមុយ
- ភូមិកីឡា នឹងបញ្ចប់ការសាងសង់ទាំងអស់នាចុងខែមីនា
- សប្តាហ៍ទី ៣ មានកីឡាករ ៣ នាក់រកបាន ៣ គ្រាប់ស្ថិតក្នុងបញ្ជីទាត់ចូលច្រើន
- EFC រកឃើញជើងឯកការប្រកួតវិញ្ញាសា Mobile Legends: Bang Bang ឆ្នាំ២០២៣
Browsing: Breaking News
Breaking News
ជាការបោះជំហានថ្មីបន្ថែមទៀតសម្រាប់ក្លិបអង្គរថាយហ្គឺរ ដែលជាក្លិបបាល់ទាត់មានអ្នកគាំទ្រច្រើនជាងគេនៅខេត្តសៀមរាប ដោយការពីម្សិលមិញនេះលោកប្រធានក្លិប Akihiro Kato បានបង្ហោះលើបណ្តាញសង្គមរបស់លោកថា លោកបានសម្រេចទិញដីមួយកន្លែងចំនួន ៥ ហិចតា ដើម្បីត្រៀមរៀបចំកីឡដ្ឋានរបស់ក្លិបអង្គរថាយហ្គឺរផ្ទាល់តែម្តង។ កីឡដ្ឋានថ្មីរបស់អង្គរថាយហ្គឺរ គឺមានទីតាំងនៅជាយក្រុងសៀមរាប ដែលចំណាយពេលត្រឹមតែ ១៥នាទីប៉ុណ្ណោះពីទីរួមខេត្ត។ គួររំលឹកផងដែរថាសម្រាប់កីឡដ្ឋានរបស់ក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាបនេះគឺលោក Akihiro Kato ក៏ធ្លាប់បង្ហាញពីប្លង់រួមផងដែរ ដោយមានគ្រប់បែបយ៉ាងតែម្តងនៅជុំវិញនោះរួមមាន៖ លំនៅដ្ឋានប្រមាណ…
ពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ បានដំណើរការទៅ ៤ សប្តាហ៍កន្លងមកហើយ ដោយឆ្លងកាត់ការប្រកួតប្រជែងយ៉ាងជក់ចិត្តសម្រាប់រដូវកាលនេះ ។ នៅក្នុងសប្តាហ៍នេះការប្រកួតមានគ្រាប់បាល់ច្រើនៗ ចំនួន ២ ប្រកួតពោលគឺការប្រកួតរវាងភ្នំពេញក្រោន និងអង្គរថាយហ្គឺរ មានគ្រាប់បាល់ចំនួន ៩ គ្រាប់ និងការប្រកួតរវាងក្រុមខេត្តព្រៃវែង និងអគ្គិសនីកម្ពុជា មានគ្រាប់បាល់ដល់ទៅ ៧ គ្រាប់។…
ក្លិបបាល់ទាត់បាត់ដំបង ជាក្លិបមួយដែលបង្កើតឡើងពីការលេងបាល់ពាក់កណ្តាលអាជីពធម្មតា រហូតដល់មានបំណងក្នុងការលេងតំណាងឲ្យខេត្តបាត់ដំបង។ ក្លិបបាល់ទាត់បាត់ដំបង កើតចេញមកពីក្លិបគង់វង្សគ្លីនិច នៅឆ្នាំ ២០១៥ ក្រោមគំនិតផ្តួចផ្តើមរបស់លោក គង់ សាវង្ស ដែលជាម្ចាស់គ្លីនិចផ្ទាល់តែម្តង។ ឆ្លងកាត់ការប្រកួតប្រជែងជាច្រើនក្នុងខេត្ត ក៏ដូចជាមើលឃើញថាខេត្តបាត់ដំបងជាខេត្តមួយដ៏ធំ ប៉ុន្តែវិស័យបាល់ទាត់មិនទាន់មានក្រុមណាមួយដែលតំណាងឲ្យខេត្តនោះលោកវេជ្ជបណ្ឌិត គង់ សាវង្ស ក៏ចាប់ផ្តើមមានគំនិតក្នុងការបង្កើតក្រុមដោយផ្ទាល់។ សម្រាប់ក្រុមកីឡាករភាគច្រើនគឺផ្តោតសំខាន់លើអ្នកខេត្តបាត់ដំបងផ្ទាល់តែម្តង ហើយនៅពេលនេះក្លិបក៏មានធនធានកីឡាករក្មេងៗមួយចំនួនផងដែរ ដោយពួកគេលេងក្នុងឈុត…
ការប្រកួតពានរង្វាន់ Merlion Cup 2023 គឺជាការប្រកួតមួយដែលរៀបចំឡើងដោយសហព័ន្ធបាល់ទាត់សឹង្ហបុរី ដោយនេះជាលើកទី ៩ ហើយបន្ទាប់ពីការផ្អាក ៣ ឆ្នាំជាប់ៗគ្នា ។ សម្រាប់ការប្រកួតប្រជែងគឺកម្រិតអាយុក្រោម ២២ ឆ្នាំ ហើយនៅឆ្នាំនេះមានក្រុមចំនួន ៣ ចូលរួមគឺ៖ សឹង្ហបុរី ម៉ាឡេសុី ហុងកុង…
ក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ កម្ពុជា កំពុងតែធ្វើការប្រមូលផ្តុំហ្វឹកហាត់នៅកោះសាមុយ ប្រទេសថៃ ដើម្បីត្រៀមខ្លួនលេងព្រឹត្តិការណ៍សុីហ្គេម ដែលកម្ពុជានឹងរៀបចំនៅខែឧសភា ខាងមុខនេះ ។ ជុំវិញនឹងការប្រមូលផ្តុំហ្វឹកហាត់នេះកីឡាករឆ្នើមរបស់ភ្នំពេញក្រោន លឹម ពិសុទ្ធ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះ៖ «មកដល់ទីនេះខ្ញុំមានអារម្មណ៍រីករាយ ស្រស់ស្រាយ ស្ងប់ស្ងាត់ល្អ ព្រោះជិតសមុទ្រ និងភ្នំ ដែលធ្វើឲ្យយើងបានផ្តោតខ្លាំង…
ពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ បានដំណើរការទៅ ៣ សប្តាហ៍កន្លងមកហើយ ដោយឆ្លងកាត់ការប្រកួតប្រជែងយ៉ាងជក់ចិត្តសម្រាប់រដូវកាលនេះ ។ កីឡាករ ៣ រូបដែលទាត់បញ្ចូលទីបានច្រើនជាងគេ ក្នុងចំណោមសប្តាហ៍ទាំង ៣ នេះគឺមាន ៣ រូប៖ កីឡាករ ញាណ សុសុីដាន របស់សមាគមកីឡាបាល់ទាត់ ខ.ភ.ម…
ការប្រកួតពានរង្វាន់លីគខាប់ឆ្នាំ ២០២៣ បានឈានដល់សប្តាហ៍ទី ៣ ហើយ សម្រាប់ការប្រកួតប្រជែងកាន់តែខ្លាំងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ។ ខាងក្រោយនេះគឺជារឿងរ៉ាវមួយចំនួនដែលកើតមានឡើងនៅសប្តាហ៍ទី ៣ នេះ! បន្ទាប់ពីមានការបង្ហោះឌឺដងគ្នារវាងក្រុមបឹងកេត និងគីរីវង់ ការប្រកួតរបស់ពួកគេមានភាពជក់ចិត្តខ្លាំង ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រគឺ គីរីវង់បានយកជ័យជម្នះទៅលើក្រុមបឹងកេតក្នុងដីខ្លួនឯង ២ ទល់ ០ ដែលជាស្ថិតិល្អមួយសម្រាប់គីរីវង់នៃការចាប់ផ្តើមរដូវកាលថ្មីនេះ ។…
ការប្រកួតប្រជែងលីគកាន់តែខ្ពស់ កីឡាករកាន់តែមានហាងឆេងសម្រាប់ការចូលរួមទាំងនៅក្នុងលីគកម្ពុជា និងក្រៅប្រទេសផងដែរ ។ បន្ទាប់ពីចប់រដូវកាលឆ្នាំ ២០២២ កន្លងទៅនេះ យើងឃើញថាកីឡាករបរទេសមួយចំនួន ដែលធ្លាប់ប្រកបអាជីពនៅលីគកំពូល ក៏ដូចជាលីគទី ២ កម្ពុជា បានចូលរួមជាមួយក្រុមខ្លាំងៗមួយចំនួននៅប្រទេសជិតខាងហើយ ដែលខុសប្លែកជាងការពីប៉ុន្មានឆ្នាំមុន ដោយពួកគេមិនសូវមានការចាប់អារម្មណ៍បែបនេះទេ ។ កីឡាករ OJ Porteria ដែលជាអតីតកីឡាកររបស់គីរីវង់សុខសែនជ័យ…
កីឡាករមួយចំនួនអាចនឹងត្រូវបានចូលរួមការប្រកួតពានរង្វាន់លីគខាប់បាន បន្ទាប់ពីមានការសម្របសម្រួលពីក្រុមហ៊ុនលីគ ។ ក្រោយពីសហព័ន្ធបាល់ទាត់កម្ពុជាបានប្រកាសអំពីការប្រមូលផ្តុំហ្វឹកហាត់កីឡាករអាយុក្រោម ២២ឆ្នាំ នៅប្រទេសថៃ កោះសាមុយ ដែលជាមូលហេតុធ្វើឲ្យក្រុមមួយចំនួនមិនមានកីឡាករគ្រប់ការកំនត់នៃការចុះបញ្ជី ទើបក្រុមហ៊ុនលីគបានសម្រេចឲ្យមានការចុះឈ្មោះកីឡាករកម្ពុជា ៦នាក់បន្ថែមទៀត ។ សម្រាប់កាលបរិច្ឆេទនៃការបើកទីផ្សារដោះដូរគឺចាប់ពីថ្ងៃនេះទៅរហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ក្រោយពីការប្រកាសបែបនេះយើងឃើញថាមានវត្តមានកីឡាករជាច្រើនអាចចូលលេងបានចាប់ពីសប្តាហ៍នេះតទៅ ជាក់ស្តែងដូចជា៖ Nick Taylor,…
ខ្សែការពារ ឈង់ ប៊ុណ្ណាត បានត្រលប់មករកភាពខ្លាំងរបស់ខ្លួនវិញបន្ទាប់ពីបានបង្ហាញខ្លួនជាមួយក្រុមណាហ្គាវើលដ៏ក្នុង ២ ប្រកួតដំបូងនៃពានលីគខាប់។ គួររំលឹកផងដែរថា កាលពីរដូវកាលឆ្នាំ ២០២២ កីឡាករឈង់ ប៊ុណ្ណាត បានផ្លាស់ប្តូរទៅកាន់ក្លិបវិសាខា ដោយពេលនោះរូបគេបង្ហាញខ្លួនបានត្រឹមតែ ៣ ប្រកួតប៉ុណ្ណោះ ហើយសម្រាប់រដូវកាលថ្មីនេះរូបគេត្រូវបានណាហ្គាវើលដ៏ខ្ចីជើងពីវិសាខា។ ឆ្លងកាត់ការប្រកួត ២លើកជាមួយក្រុមដែលមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺ អតីតខ្សែការពារអង្គរថាយហ្គឺររូបនេះបានបង្ហាញខ្លួនក្នុងជម្រើសដំបូងទាំង ២ប្រកួត…
News
Company
Services
Subscribe to Updates
Get the latest creative news from FooBar about art, design and business.