លោក Wittaya Laohakul អតីតប្រធានបច្ចេកទេសសមាគមកីឡាបាល់ទាត់ថៃ បាននិយាយទៅកាន់សមាគមរបស់ខ្លួន ដើម្បីពន្លឿនការអភិវឌ្ឍន៍បាល់ទាត់យុវជន បន្ទាប់ពីបរាជ័យជាប់ៗគ្នា ក្នុងតំបន់អាស៊ាន។
ពីការបរាជ័យក្នុងវិស័យបាល់ទាត់ក្នុងកម្រិតយុវជនរបស់ក្រុមជម្រើសជាតិថៃ បង្ហាញទម្រង់លេងមិនសូវល្អ ទាំងកម្រិត U16, U19 រួមទាំង U23 រហូតអ្នកគាំទ្រថៃចាប់ផ្ដើមអស់ជំនឿ។
កាលពីពេលថ្មីៗនេះ លោក Witthaya Laohakul អតីតប្រធានផ្នែកអភិវឌ្ឍន៍បច្ចេកទេសរបស់ក្រុមជម្រើសជាតិថៃ បានដាក់សំណើរជូនសមាគមបាល់ទាត់ ដើម្បីពន្លឿនការអភិវឌ្ឍន៍បាល់ទាត់នៅកម្រិតយុវជន។
លោកបាននិយាយថា៖ “បាល់ទាត់ជាកីឡាដែលទាមទារការហ្វឹកហាត់ខ្លាំង។ បើយើងមិនធ្វើអ្វីខុសពីក្រុមផ្សេងទៀតដែលហ្វឹកហាត់ខ្លាំង វាមិនគួរឲ្យភ្ញាក់ផ្អើលទេដែលយើងមិនអាចប្រជែងជាមួយគេ។ សូម្បីតែលីគបាល់ទាត់របស់យើងក៏នឹងខ្លាំងជាងនេះដែរ ប៉ុន្តែពេលមើលទៅកម្រិតយុវជន គ្មាននរណាម្នាក់យកចិត្តទុកដាក់ទាល់តែសោះ”។
“កាលពីមុន AFC បានបើកសម្រាប់ក្លិបដើម្បីដាក់ពាក្យស្នើសុំគម្រោងអភិវឌ្ឍន៍យុវជន។ ប៉ុន្តែមានតែក្រុមមួយចំនួនក្នុងប្រទេសថៃប៉ុណ្ណោះដែលបានដាក់ពាក្យ។ ខុសពីប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី និងអាស៊ាន ដែលបានដាក់ពាក្យសម្រាប់គម្រោងមួយចំនួនធំ យើងនៅតែអន់ជាងពួកគេក្នុងបញ្ហានេះ”។
“ឧទាហរណ៍ ឥឡូវនេះ វៀតណាមមានរចនាសម្ព័ន្ធយុវជនលំដាប់ពិភពលោក ស្មើជាមួយ Bayern Munich, Borussia Dortmund ឬ Aspire Training Center នៅកាតា។ ពួកគេមានកន្លែងហ្វឹកហាត់លំដាប់ពិភពលោក។ មានប្រព័ន្ធរចនាសម្ព័ន្ធច្បាស់លាស់ ខុសពីក្រុមជម្រើសជាតិថៃដែលមិនមានរបស់ទាំងនេះ”។
“វាសំខាន់ណាស់ ដែលវាមិនមែនមានតែវៀតណាមទេដែលមានការអភិវឌ្ឍន៍ឆ្ងាយណាស់ ព្រោះឥឡូវនេះសិង្ហបុរី, មីយ៉ាន់ម៉ា, កម្ពុជា, ឡាវ និងម៉ាឡេស៊ី ក៏កំពុងពន្លឿនការអភិវឌ្ឍន៍របស់ពួកគេដែរ។ ដូច្នេះយើងត្រូវប្រុងប្រយ័ត្ន”។
ប្រភព៖ asiasport.com