© 2023 – 45Sports. Designed by 45Sports.
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Trending
- ដីចំនួន ៥ ហិចតានៅសៀមរាបជាទីតាំងថ្មីរបស់កីឡដ្ឋានក្លិបអង្គរថាយហ្គឺរ
- កាន់តែជក់ចិត្តលីគខាប់ដល់សប្តាហ៍ទី៤
- ក្លិបបាល់ទាត់បាត់ដំបងដាក់គោលដៅខ្ពស់ក្នុងការលេងតំណាងឲ្យខេត្ត
- ក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំកម្ពុជា ចូលរួមប្រកួតពាន Merlion Cup 2023
- លឹម ពិសុទ្ធ និយាយពីបរិយាកាសនៃការបោះជំរុំហ្វឹកហាត់នៅកោះសាមុយ
- ភូមិកីឡា នឹងបញ្ចប់ការសាងសង់ទាំងអស់នាចុងខែមីនា
- សប្តាហ៍ទី ៣ មានកីឡាករ ៣ នាក់រកបាន ៣ គ្រាប់ស្ថិតក្នុងបញ្ជីទាត់ចូលច្រើន
- EFC រកឃើញជើងឯកការប្រកួតវិញ្ញាសា Mobile Legends: Bang Bang ឆ្នាំ២០២៣
Author: Ni Monic
ដំណើរការសាងសង់ភូមិកីឡា ក្នុងដំណាក់កាលទី២ ដែលមានវឌ្ឍនភាពល្អ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងខែមីនា ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC)។ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចពិជ័យសេនា ទៀ បាញ់ អមដំណើរដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC រួមជាមួយអ្នកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន WorldBridge Sport Village ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់ភូមិកីឡា បានដឹកនាំប្រតិភូ ចុះពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ភូមិកីឡា ក្នុងដំណាក់កាលទី២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយផ្ទាល់។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC-CAMAPGOC មានប្រសាសន៍ថា បន្ទាប់ពីដំណើរការត្រួតពិនិត្យជាក់ស្ដែងខាងលើ សម្ដេចពិជ័យសេនា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងវឌ្ឍនភាពសាងសង់ក្នុងដំណាក់កាលទី២។ ប៉ុន្ដែស្របពេលកម្ពុជា សល់ពេល ៦៦ថ្ងៃ ឆ្ពោះទៅរកពិធីបើកការប្រកួតស៊ីហ្គេមនោះ សម្ដេចបានជំរុញ និងណែនាំឱ្យកម្រិតពេលវេលាច្បាស់លាស់ ក្នុងការបញ្ចប់គម្រោង ដោយកំណត់ត្រឹមថ្ងៃទី៣១ ខែមីនា ត្រូវបញ្ចប់ការសាងសង់ជាស្ថាពរ និងប្រគល់ជូនគណៈកម្មាធិការជាតិ CAMSOC ។ ឯកឧត្តមបន្ដថា៖ «ការដាក់កម្រិតនេះ បានធ្វើឱ្យយើងមានភាពកក់ក្ដៅ និងកាន់តែមានទំនុកចិត្តខ្ពស់។ មានន័យថា នៅថ្ងៃទី៣១ ខែមីនា ភូមិកីឡា នឹងត្រូវរួចរាល់ទាំងអស់ និង ២សប្ដាហ៍បន្ទាប់ ក្នុងខែមេសា យើងត្រូវចូលបំពាក់គ្រឿងដំណេកទាំងអស់ ហើយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ គឺយើងត្រូវត្រៀមលក្ខណៈសម្ពោធដាក់ឱ្យប្រើប្រាស់ និងបើកដំណើរការភូមិកីឡា ក្នុងការត្រៀមទទួលស្វាគមន៍ប្រតិភូ និងកីឡាករ កីឡាការិនី ដែលនឹងមកជាបណ្ដើរៗ ចាប់ពីថ្ងៃទី២៧ ខែមេសាតទៅ ដើម្បីចូលរួមការប្រកួតស៊ីហ្គេម នៅកម្ពុជាយើង» ។ សម្រាប់ភូមិកីឡានេះដែរ នឹងត្រូវរៀបចំគ្រែសរុបជាង ៥ពាន់គ្រែ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡា ដែលត្រូវស្នាក់នៅ និងហូបចុកនៅទីនោះ រៀងរាល់ថ្ងៃ ចន្លោះពី ២ពាន់នាក់ ទៅជាង ៥ពាន់នាក់…
ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម២២ឆ្នាំ មានបំណង យ៉ាងហោចណាស់ដណ្តើមឱ្យបានមេដាយប្រាក់ ពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ លោក E. Elavarasan គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ (U22) បាននិយាយបន្ទាប់ពីបានបញ្ចប់ ក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ទីក្រុងហាណូយ កាលពីឆ្នាំមុន ខណៈក្រុមរបស់លោកមានបំណងធ្វើឱ្យប្រសើរឡើងជាងនេះ។ លោកត្រូវបានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី តែងតាំងឱ្យធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ បន្ថែមលើតួនាទីបច្ចុប្បន្ន ដែលជាគ្រូជំនួយក្រុមធំជម្រើសជាតិ ដើម្បីដឹកនាំក្រុមប្រកួតក្នុងស៊ីហ្គេម នៅកម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ជុំវិញការត្រៀមរបស់ក្រុមសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣នេះ លោក E. Elavarasan បាននិយាយថា៖ «ឥឡូវនេះជាមួយនឹងក្រុមគ្រូបង្វឹកថ្មី យើងចង់បានសមិទ្ធិផលល្អជាងនេះ យ៉ាងហោចណាស់វគ្គផ្តាច់ព្រ័ត្រ វាមានសារៈសំខាន់ណាស់ ពីទីនោះ យើងអាចគិតពីជំហានបន្ទាប់។ យើងគួរតែមានគោលដៅជាក់លាក់មួយ ដើម្បីឱ្យកីឡាករ និងគ្រូបង្វឹកមានការតាំងចិត្ត»។ ចាប់តាំងពីឈ្នះមេដាយមាស ក្នុងឆ្នាំ២០១១ នៅប្រទេសឥណ្ឌូនេស៊ីមក ក្រុមម៉ាឡេស៊ី បានឡើងដល់វគ្គផ្តាច់ព្រ័ត្រតែម្តងគត់ ពោលគឺពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី២៩ ក្នុងឆ្នាំ២០១៧ តែពួកគេបានចាញ់ក្រុមជម្រើសជាតិថៃ ១-០ ខណៈការប្រកួតស៊ីហ្គេម កាលឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា និងស៊ីហ្គេម ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្រុមម៉ាឡេស៊ី បានចំណាត់ថ្នាក់លេខ៤ដូចគ្នា ហើយស៊ីហ្គេម ឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី និងស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន ក្រុមម៉ាឡេស៊ី បានធ្លាក់ត្រឹមវគ្គជម្រុះតាមពូលដូចគ្នា។ ទន្ទឹមនឹងនេះ លោក Elavarasan សង្ឃឹមមានកិច្ចសហប្រតិបត្តិការពីក្លិបនៅលីគកំពូលម៉ាឡេស៊ី (Malaysia Super League) ដើម្បីជួយលោកក្នុងការប្រមូលផ្តុំកីឡាករល្អៗបំផុត ឆ្ពោះទៅរកការសម្រេចគោលដៅ។ ដោយបានធ្វើតេស្តកីឡាករសរុបចំនួន ៤៧នាក់ លោកសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប ក្នុងការអនុញ្ញាតឱ្យកីឡាកររៀងៗខ្លួនមកចូលរួមជាមួយក្រុមU22 ខណៈដែលក្លិបមួយចំនួន ត្រូវបានគេរាយការណ៍ថា មិនចង់បញ្ជូនកីឡាករមកចូលរួមក្នុងការប្រកួត ដែលមិនចំថ្ងៃ FIFA Day នោះឡើយ។ បុរសវ័យ៦២ឆ្នាំរូបនេះ បាននិយាយបន្តថា៖ « ប្រសិនបើអាច គឺយើងចង់បានកីឡាករ ល្អបំផុត ព្រោះវាអាចបង្កើនទំនុកចិត្តក្នុងក្រុម ដើម្បីទទួលបានស្មារតីឈ្នះ។ ប៉ុន្តែកីឡាករមានកាតព្វកិច្ច កុងត្រាជាមួយក្លិប ដូច្នេះបើគេមិនបញ្ចេញទេ យើងត្រូវរៀបចំកីឡាករផ្សេងទៀត»។ ក្រុមគ្រូបង្វឹកក្រុមU22ម៉ាឡេស៊ី ដដែលនេះ ទើបតែបានបញ្ចប់ការសាកល្បងកីឡាករចំនួន…
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្លឹបបាល់ទាត់បឹងកេត និងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ត្រូវបានប្រារព្ធរៀបចំឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នាអគារខេមរានី។ ដោយក្រុមហ៊ុនធានារ៉ាប់រង AIA បានក្លាយជាដៃគូឧបត្ថម្ភដល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យ រយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០២៣ដល់២០២៥ ហើយព្រឹត្តិការណ៍នេះ នឹងជួយដល់ប្អូនៗវិទ្យាល័យបានបញ្ចេញនូវទេពកោសល្យ កសាងសមត្ថភាព ដើម្បីរួមចំណែកក្នុងវិស័យកីឡា ក្រោមពាក្យស្លោក ពលរដ្ឋម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត។ លោក Andrew Loh ដែលជានាយកប្រតិបត្តិក្រុមហ៊ុន AIA នៅកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ ថាការសហការគ្នានេះ នឹងមានកម្មវិធីរហូតដល់ទៅ៣។ AIA High School League ដែលពីមុនឈ្មោះជើងឯកវិទ្យាល័យ នឹងចាប់ផ្ដើមពីខែមិថុនាដល់សីហាឆ្នាំ២០២៣ក្នុងកម្រិត យុវជនអាយុក្រោម ១៨ឆ្នាំ ។ ពានរង្វាន់ទី២គឺ AIA Children’s Day Tournament ដែលជាព្រឹត្តិការណ៍ធ្វើឡើង១ថ្ងៃប៉ុណ្ណោះក្នុងកម្រិត U15 និងពានរង្វាន់ទី៣នោះគឺ AIA Corperate Cup ដែលបើកឱ្យភាគីចូលរួម។ គោលដៅដែលក្រុមហ៊ុន AIA សហការក្នុងវិស័យបាល់ទាត់នេះ គឺចង់លើកស្ទួយទៅលើយុវជន ជាពិសេសទៅលើការធានារ៉ាប់រងសុខភាពរបស់ពួកគេផ្ទាល់តែម្ដង៕
ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា បានអនុម័តប្រភេទកីឡារួចរាល់ហើយ ដោយសម្រេចយកកីឡា ១៣ប្រភេទ បូកកីឡាសម្ដែង ១ប្រភេទ។ បើតាមការបញ្ជាក់របស់ឯកឧត្តម យី វាសនា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMAPGOC) ក្រោយបញ្ចប់កិច្ចប្រជុំ ២ថ្ងៃ ជាមួយសហព័ន្ធកីឡាជនពិការអាស៊ាន (APSF) ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំ កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឯកឧត្តមមានប្រសាសន៍ថា កាលពីកិច្ចប្រជុំក្រុមប្រឹក្សាអភិបាលកីឡាជនពិការអាស៊ាន នៅឥណ្ឌូនេស៊ី បានអនុម័តកីឡាចំនួន ១២ប្រភេទ តែមានកីឡា ១ប្រភេទត្រូវដាក់បន្ថែម ហើយពេលនេះ បានឯកភាពលើកីឡា១ប្រភេទទៀត ដែលនាំឲ្យមានការសម្រេចចុងក្រោយ គឺកំណត់យកកីឡា ១៣ប្រភេទ សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បូកទាំងកីឡាសម្ដែង ១ (Demonstration) ដែលកំណត់យកកីឡាអេឡិចត្រូនិក (E-Sports) តែមិនរាប់បញ្ចូលមេដាយនោះទេ។ កីឡា ១៣ប្រភេទ ដែលត្រូវបានអនុម័តរួចរាល់ រួមមានកីឡាអត្តពលកម្មជនពិការ, កីឡាហែលទឹកជនពិការ, កីឡាវាយសីជនពិការ, កីឡាបាល់ទាត់ ៥ម្ខាង, កីឡាបាល់ទាត់ ៧ម្ខាង, កីឡាលើកទម្ងន់ជនពិការ, កីឡាបូស្យាជនពិការ, កីឡាវាយកូនឃ្លីលើតុជនពិការ, កីឡាយូដូជនពិការ, កីឡាបាល់បោះជិះរទេះជនពិការ, កីឡាបាល់បោះជនពិការភ្នែក, កីឡាបាល់ទះអង្គុយ និងកីឡាអុក។ គួរបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងធ្វើពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕ ប្រភព 📰 cambodia2023.com
ពានរង្វាន់ក្លិបបាល់ទាត់ប្រចាំតំបន់អាស៊ាន (AFF Club Championship) ដែលស្ទើរតែនឹងបានរៀបចំការប្រកួត កាលពីឆ្នាំ២០២០ បានត្រលប់មកត្រៀមខ្លួនរៀបចំសារជាថ្មី បន្ទាប់ពីខកខានរៀបចំកាលពី ២ឆ្នាំមុន ដោយសារជំងឺកូវីដ-១៩។ ពានរង្វាន់នេះដើមឡើយគ្រោងធ្វើនៅឆ្នាំ២០២០ ដោយមានក្លិបបាល់ទាត់នៅអាស៊ានទាំងអស់ចូលរួមនោះ ក៏ត្រូវបានសម្រេចលុបចោលវិញ បន្ទាប់ពីមានបញ្ហាជំងឺកូវីដ-១៩ រីករាលដាលជំវិញពិភពលោក។ ពាននេះយកតែក្រុមជើងឯកលីគប្រចាំប្រទេសនីមួយៗ ហើយគ្រាដែលគ្រោងធ្វើនៅឆ្នាំ២០២០ ក្លិបព្រះខ័នរាជស្វាយរៀង ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ត្រូវទទួលបានកៅអីនេះ តែក្រោយមកក៏ខកខានវិញដូចបានរៀបរាប់ខាងលើ។ នេះដោយយោងតាមគណៈកម្មាធិការប្រកួតប្រជែង AFF បានប្រកាសនៅក្នុងកិច្ចប្រជុំតាមអ៊ីនធឺណិត កាលពីខែតុលា កន្លងទៅ។ ដោយឡែកជាមួយនឹងការវិលត្រលប់មកវិញ នៅឆ្នាំក្រោយនេះ ក្រុមរបស់កម្ពុជា ក៏នឹងទួួលបានកន្លះកៅអីផងដែរ (ប្រកួតក្នុងវគ្គជម្រុះ) ដែលមាន ៤ក្រុម គឺកម្ពុជា, មីយ៉ាន់មា, ឡាវ និងព្រុយណេ។ ជម្រុះយកតែ ២ក្រុមប៉ុណ្ណោះដើម្បីឡើងទៅវគ្គចែកពូល ដែលមាន ១០ក្រុមផ្សេងទៀតរង់ចាំ ទៅបែងចែកជា ២ពូល។ ក្រុមទាំង ១០ដែលរង់ចាំនោះរួមមាន ថៃ ២ក្រុម, វៀតណាម ២ក្រុម, ម៉ាឡេស៊ី ២ក្រុម និងឥណ្ឌូនេស៊ី ២ក្រុម ខណៈសិង្ហបុរី ១ក្រុម និងហ្វីលីពីន ១ក្រុម។ ការប្រកួតគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ តទៅសម្រាប់វគ្គជម្រុះ រហូតដល់បញ្ចប់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយលេង ២ជើង ក្នុងដី និងក្រៅដីទាំងអស់។ ភ្នំពេញក្រោន គឺជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ ដោយបានតស៊ូយ៉ាងស្វិតស្វាញ ពីការត្រូវបាន ព្រះខ័នរាជស្វាយរៀង នាំមុខដល់ទៅ ១៨ពិន្ទុត្រឹមសប្ដាហ៍ទី១៥ រហូតដល់វាយបកឈ្នះជ់ងឯកនៅសប្ដាហ៍ចុងក្រោយ (សប្ដាហ៍ទី២៧) ដោយឈ្នះរូបមន្ត Hea to Head លើវិសាខា ដែលមាន ៥២ ពិន្ទុស្មើគ្នា។ ដូច្នេះបានសេចក្ដីថា ភ្នំពេញក្រោន ត្រូវលេងពានរង្វាន់ AFC Cup ផង ក៏ដូចជាពានរង្វាន់ AFF Club Championship ផង ហើយស្ថិតនៅក្នុងវគ្គជម្រុះដូចគ្នា។…
អត្តពលិកប្រណាំងម៉ូតូ Kara ប្រមាណ៤៨នាក់ នឹងចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ប្រណាំងម៉ូតូ ម៉ូតូលើវាលរាប (ELF Cup Race Endurance) ពីថ្ងៃទី០៩ ដល់ថ្ងៃ ទី១១ ខែធ្នូ ឆ្នាំ២០២២ នៅទីលានទឹកដីខេត្តកំពង់ស្ពឺ។ ដោយម្ចាស់ជ័យលាភី Endurance នឹងទទួលបានទឹកប្រាក់៤លានរៀល។ ថ្លែងក្នុងពិធីសន្និសិទការសែត កាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ពៅ តិចឡេង អគ្គនាយកក្រុមហ៊ុន ភ្នាក់ងាររៀបចំការ៉ាកម្ពុជា ថាការប្រកួតនេះនឹងមានការចូលរួមប្រកួតពីកីឡាករខ្មែរ និងកីឡករជប៉ុនម្នាក់ សរុប ៤៨នាក់ ដោយចែកចេញជា ៥កម្រិតលើចម្ងាយផ្លូវ ១៦០០ម៉ែត្រ ក្នុងនោះ មានផ្លូវបត់កាច់កោងសរុប១៣។ កម្រិត A មានកីឡាករចូលរួមប្រកួតប្រជែងចំនួន៩នាក់, កម្រិត B ២៩នាក់ (កីឡាការិនីម្នាក់), កម្រិត C ១០នាក់ (កីឡាករកម្ពុជា៩នាក់ និងជប៉ុនម្នាក់) និងកម្រិត D ខណៈផ្នែក Endurance មានកីឡាករចូលរួមសរុប ២០នាក់ ស្មើនឹង១០ក្រុម។ ចំពោះក្រុមមេកានិក មានចំនួន ៤៣នាក់។ លោកក៏បានអំពាវនាវដល់កីឡាករ និងអ្នកគាំទ្រវិស័យកីឡាយានយន្ត សូមបន្តចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត បន្ទាប់ពីព្រឹត្តិការណ៍កីឡាប្រណាំងម៉ូតូលើវាលរាបបានខកខានចំនួន ២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩។ នៅឆ្នាំក្រោយ KARA ប្តេជ្ញារៀបចំព្រឹត្តិការណ៍ដូចគ្នានេះឱ្យបាន ២ដង ក្នុង១ឆ្នាំ ដើម្បីជំរុញឱ្យជំនាញកីឡាមួយនេះកាន់តែមាន ការអភិវឌ្ឍឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ អគ្គលេខាធិការរងសហព័ន្ធកីឡាយានយន្តកម្ពុជា លោក ខៃ វណ្ណៈ បាននាំយកនូវការផ្តាំផ្ញើរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា ថាពាក់ព័ន្ធនឹងការរៀបចំការប្រណាំងម៉ូតូលើវាល រាបនេះដោយផ្តោតសំខាន់លើ គោលការណ៍ចម្បងចំនួនពីរ គឺគោលការណ៍ថែរក្សាសុវត្ថិភាព និងគោលការណ៍គោរពវិន័យឱ្យបានខ្ពស់ បំផុត ក្នុងការប្រណាំង។ លោកអគ្គលេខាធិការរងស្នើឱ្យអ្នករៀបចំយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការថែរក្សាសុវត្ថិភាព និងការគោរពវិន័យឱ្យបានល្អប្រសើរ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដោយការគោរពវិន័យសំដៅទៅ លើកីឡាករ ដោយតម្រូវឱ្យគោរពបទបញ្ជាការប្រកួត និងលក្ខខណ្ខប្រកួតឱ្យបានល្អប្រសើរ។ គួបញ្ជាក់ផងដែរថា សម្រាប់ប្រាក់រង្វាន់ជ័យលាភីផ្នែក Endurance ម្ចាស់ជ័យលាភីជើងឯក…
កាលពីព្រឹកម្សិលមិញ នៅអាគារ NOCC នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា មានប្រសាសន៍ «ជោគជ័យដ៏ធំធេងនេះ គឺជាការរួមគ្នាជាធ្លុងមួយក្នុងការតស៊ូមតិយ៉ាងយូរ មិនតិចជាង ១ទស្សវត្សរ៍»។ មានប្រសាសន៍បែបនេះ នៅក្នុងពិធីអបអរសាទរ នូវមោទកភាពជាតិចំពោះការដាក់បញ្ជូលគុនល្បុក្កតោក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំលើកទី១៧ នៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម ច័ន្ទ សារុន បានថ្លែងបែបនេះថា៖ «ក្នុងឱកាសដ៏សប្បាយរីករាយនេះ ខ្ញុំនៅតែស្តាយថា លោកគ្រូតាជាច្រើនរូបបានបាត់បងជីវិតជាបន្តបន្ទាប់។ ហើយនៅពេលនេះ ប្រសិនបើពួកគាត់នៅមានជីវិត មិនដឹងពួកគាត់សប្បាយចិត្តខ្លាំងប៉ុណ្ណានោះទេ។ យើងសប្បាយ១ ពួកគាត់សប្បាយ១០។ បើយើងសប្បាយ១០ ពួកគាត់សប្បាយ១០០ដង។ នេះជាហេតុផលមួយ ដែលយើងទាំងអស់គ្នាត្រូវចងចាំនូវការខិតខំតស៊ូយ៉ាងច្រើនរបស់ព្រឹទ្ធាចារ្យគុនល្បុក្កតោទាំងអស់ ហើយខ្ញុំសូមឧទ្ទិសនូវស្នាដៃដ៏ធំធេងនេះជូនដល់ពួកគាត់»។ «នេះជាមោទកភាពជាតិកម្ពុជា ដែលប្រជាជននៅលើពិភពលោកបានទទួលដឹងឮរួចហើយនូវគុនល្បុក្កតោត្រូវបានដាក់បញ្ជូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ បើយើងមិនបានបំពេញលក្ខខណ្ឌបានពេញលេញនោះទេ អង្គការយូណេស្កូនឹងដកទៅវិញ ដូច្នេះយើងទាំងអស់គ្នាត្រូវថែរក្សាការពារឲ្យបានល្អប្រសើរនូវភាពជោគជ័យនេះ»។ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានគូសបញ្ជាក់បន្ថែម។ ប្រធានសហព័ន្ធរូបនេះបន្ថែមថា៖ នេះគឺជាជោគជ័យប្រកបដោយមោនកភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារលើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយប្រឈមនឹងការបាត់បង់។ «ជោគជ័យនេះគឺជាសក្ខីភាពបង្ហាញពីការស្រឡាញ់ ការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រឹងប្រែងសហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ព្រមទាំងសាលាគុនលោកគ្រូព្រឹទ្ធាចារ្យ និងសិស្សគុនល្បុក្កតោទាំងអស់តាមបណ្តារាជធានីខេត្តទូទាំងព្រះរាណាចក្រកម្ពុជា»៕ អត្ថបទ៖ យឺន ពន្លឺ
ក្រុមបាល់ទាត់ជម្រើសជាតិថៃបានចេញបញ្ជីឈ្មោះកីឡាករ ២៤នាក់ជាផ្លូវការ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នេះ ដោយសង្កេតឃើញមានកីឡាករថ្មីៗ និងចាស់ៗរួមបញ្ចូលគ្នាក្នុងក្រុមនាមជាក្រុមការពារតំណែងជើងឯក។ លោក Mano Polking គ្រូបង្វឹក ហៅកីឡាករ ២៤នាក់ដែលត្រូវបានជ្រើសរើសដើម្បីរៀបចំក្រុមសម្រាប់ជំរុំហ្វឹកហាត់។ និងបន្តចូលរួមក្នុងការប្រកួតនេះ បញ្ជីរាយនាមមានដូចខាងក្រោម៖ # អ្នកចាំទី Kittipong Phuthewchueak ក្លិប BG Pathum United Kampol Pathomakakul ក្លិប Ratchaburi FC Saranon Anu-in ក្លិប Chiang Rai United #ខ្សែការពារ Theerathon Bunmathan ក្លិប Buriram United Sasalak Haiprakhon ក្លិប Buriram United Pansa Hemviboon ក្លិប Buriram United Kritsada Kaman ក្លិប Chonburi FC Chalermsak Aukkee ក្លិប Police Tero FC Supanan Burirat ក្លិប FC Port Jakkpan Praisuwan ក្លិប BG Pathum United Chatmongkol Ruengthanarot ក្លិប Chonburi FC #ខ្សែបម្រើ Sumanya Purisai ក្លិប Chonburi FC Bordin Phala ក្លិប Port FC Charoensak Wongkorn ក្លិប Muang Thong United Sarach Yooyen ក្លិប BG Pathum…
ក្រសួងមហាផ្ទៃ បានក្រសោមមេដាយមាសរហូតទៅដល់ ១០គឿងម្នាក់ឯងក្នុងការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ផ្នែកកីឡាតេក្វាន់ដូ WT ដោយក្រសួងការពារជាតិ តាមពីក្រោយមានមេដាយមាស ៣គ្រឿងប៉ុណ្ណោះ ក្រោយប្រកួតអស់រយៈពេល ៤ថ្ងៃ នៅអាគារប៊ូយ៉ុង នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ អគ្គលេខាធិការនៃខេមរសហព័ន្ធតេក្វាន់ដូ លោក ជ្រិន សុធា បានឱ្យដឹងថា៖ ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស ១០គ្រឿង, ប្រាក់ ១គ្រឿង និងសំរិទ្ធ ១គ្រឿង ខណៈក្រសួងការពារជាតិ ដណ្តើមមេដាយមាស ៣គ្រឿង, ប្រាក់ ៥គ្រឿង និងសំរិទ្ធ ២ គ្រឿង, ខេត្តបាត់ដំបូង ដណ្តើមមេដាយមាស ២គ្រឿង, ប្រាក់ ៣គ្រឿង និងសំរិទ្ធ ៣គ្រឿង, ខេត្តកំពង់ចាម ដណ្តើមមេដាយមាស ២គ្រឿង, ប្រាក់ ១គ្រឿង និងសំរិទ្ធ ៤គ្រឿង, ខេត្តព្រៃវែង ដណ្តើមមេដាយមាស ២គ្រឿង, ប្រាក់ ១គ្រឿង និងសំរិទ្ធ ២ គ្រឿង, ខេត្តប៉ៃលិន ដណ្តើមមេដាយមាស ១គ្រឿង និងសំរិទ្ធ ១គ្រឿង។ លោកបន្តថាការប្រកួតនេះមាន ក្រសួង រាជធានី-ខេត្ត ១៤ចូលរួម រួមមាន ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត ខេត្តព្រៃវែ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យខេត្តរតនគិរី ខេត្តមណ្ឌលគិរី ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ លើ ២១វិញ្ញាសា។ ក្នុងឱកាសពិធីប្រកាសបិទ និងប្រគល់ជយលាភីដល់ក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ WT កាលពីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ម្សិលមិញនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ បានថ្លែងអំណរគុណ និងដឹងគុណបំផុត ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសដល់វិស័យកីឡា ក្នុងនោះខេមរសហព័ន្ធតេក្វាន់ដូ…
លោក YONG JOO LIAW (Tom Liaw) សមាជិកប្រតិបត្តិសហព័ន្ធ កីឡាលើកទម្ងន់អន្តរជាតិ និងជាអនុប្រធានទី១ សហព័ន្ធកីឡាលើកទម្ងន់អាស៊ីអាគ្នេយ៍ បានកោតសសើរដល់សិក្ខាកាមទាំង ២៥នាក់ ដែលចូលរួមវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសអន្តរជាតិកីឡាលើកទម្ងន់ លើកទី១ រយៈពេល៤ថ្ងៃ យកចិត្តទុកដាក់រៀនបានយ៉ាងល្អ។ វគ្គនេះសំខាន់សម្រាប់ការរៀបចំការប្រកួតកីឡាលើកទម្ងន់ ក្នុងព្រឹត្តិការណ៍ការប្រកួតជាតិលើកទី៣ នាពេលខាងមុខនេះ។ លទ្ធផលនិទ្ទេសល្អណាស់ ១៥ ភាគរយ ល្អ ៣៥ ភាគរយ ល្អបង្គួរ ២៥ ភាគរយ មធ្យម ២៥ ភាគរយ។ លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបាននិយាយថា៖ «វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកីឡាលើកទម្ងន់អន្តរជាតិនេះ ត្រូវបានធ្វើឡើងរយៈពេល ៤ថ្ងៃ ពីថ្ងៃទី២២-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ វគ្គនេះ ទទួលបានការគាំទ្រជាថវិកាសរុប ៨,៩៤០ដុល្លារ ក្នុងនោះ ទទួលបានពីសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ (IWF) ចំនួន ៥,៥០០ដុល្លារ និងពីគណៈកម្មាធិការជាតិ CAMSOC ចំនួន ៣,៤៤០ដុល្លារ។ លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានតំណាងឲ្យ ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានថ្លែងក្នុងពិធីបិទថា៖ «សិក្សានេះនឹងធ្វើឲ្យបានច្បាស់លាស់ឈានឆ្ពោះទៅជាមន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងអន្តរជាតិមានលក្ខណសម្បត្តិគ្រប់គ្រាន់ សម្រាប់ដឹកនាំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែល ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។» តាមការអនុញ្ញាតរបស់ រាជរដ្ឋាភិបាលកម្ពុជា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ចូលរួមរៀបចំការ ប្រកួតកីឡាលើកទម្ងន់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះជាការអនុវត្តជាក់ស្ដែង សម្រាប់មន្ត្រី បច្ចេកទេសទាំងអស់គ្នា។ ជាមួយគ្នានេះផងដែរ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ដែលបានរៀបចំមហាសន្និបាតអាណត្តិលើកទី១ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ដែលមានការទទួលស្គាល់ពី ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់អាណត្តិទី១ (២០១៨-២០២២) នោះ ត្រូវបានរំសាយជាផ្លូវកាលហើយកាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ដោយអង្គមហាសន្និបាតទាំងមូលបានសំរេចជ្រើសរើសឯកឧត្តម…
News
Company
Services
Subscribe to Updates
Get the latest creative news from FooBar about art, design and business.