បន្ទាប់ពីដឹកនាំក្រុមអគ្គិសនីបានយ៉ាងល្អនៅលីគទី២របស់ប្រទេសកម្ពុជាយើង ពេលនេះថ្នាក់ដឹកនាំសហព័ន្ធកម្ពុជាមានការទុកចិត្តលើអតីតកីឡាករជម្រើសជាតិកម្ពុជា លោក ទុំ សារ៉ាយ ដោយកាន់តំណែងជាគ្រូធំនៅក្រុមជម្រើសជាតិ (នារី)អាយុក្រោម ១៨ឆ្នាំ លើកដំបូង។

នេះជាលើកដំបូងហើយក្នុងអាជីពរបស់លោក ដែលទទួលបានតំណែងជាមួយក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីចូលនិវត្តន៍។ គួរបញ្ជាក់ផងដែរថា U-18 នារីកម្ពុជា ស្ថិតនៅពូល A ជាមួយ វៀតណាម, ថៃ, សិង្ហបុរី និងឥណ្ឌូនេស៊ី ខណៈការប្រកួតនឹងធ្វើពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។