ជាការបោះជំហានថ្មីបន្ថែមទៀតសម្រាប់ក្លិបអង្គរថាយហ្គឺរ ដែលជាក្លិបបាល់ទាត់មានអ្នកគាំទ្រច្រើនជាងគេនៅខេត្តសៀមរាប ដោយការពីម្សិលមិញនេះលោកប្រធានក្លិប Akihiro Kato បានបង្ហោះលើបណ្តាញសង្គមរបស់លោកថា លោកបានសម្រេចទិញដីមួយកន្លែងចំនួន ៥ ហិចតា ដើម្បីត្រៀមរៀបចំកីឡដ្ឋានរបស់ក្លិបអង្គរថាយហ្គឺរផ្ទាល់តែម្តង។

កីឡដ្ឋានថ្មីរបស់អង្គរថាយហ្គឺរ គឺមានទីតាំងនៅជាយក្រុងសៀមរាប ដែលចំណាយពេលត្រឹមតែ ១៥នាទីប៉ុណ្ណោះពីទីរួមខេត្ត។ គួររំលឹកផងដែរថាសម្រាប់កីឡដ្ឋានរបស់ក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាបនេះគឺលោក Akihiro Kato ក៏ធ្លាប់បង្ហាញពីប្លង់រួមផងដែរ ដោយមានគ្រប់បែបយ៉ាងតែម្តងនៅជុំវិញនោះរួមមាន៖ លំនៅដ្ឋានប្រមាណ ១២០០ផ្ទះ និងមានជាប្រភេទផ្ទះវីឡា ផ្សារទំនើប សួនកម្សាន្ត មន្ទីពេទ្យ និងតារាងបាល់ទាត់ហ្វូតសាលផងដែរ។

 

គួររំលឹកផងដែរថានេះគឺជាភាពរីករាយមួយសម្រាប់អ្នកគាំទ្រក្លិបអង្គរថាយហ្គឺរ ក៏ដូចជាទំនុកចិត្តបន្ថែមទៀតផងដែរ អំពីវឌ្ឍនភាពរបស់ក្លិបដើម្បីឈានទៅរកភាពអាជីពមួយកម្រិតទៀតបន្ទាប់ពីការប្រឡូកក្នុងវិស័យបាល់ទាត់កម្ពុជាតាំងពីឆ្នាំ ២០១៥ មក៕

Share.

Comments are closed.

Exit mobile version