ជាការវិវឌ្ឍន៍ខ្លួនថ្មីបន្ថែមទៀតសម្រាប់ការប្រកួតប្រជែងបាល់ទាត់នៃពានរង្វាន់ក្នុងស្រុក ដោយនៅព្រឹកនេះទទួលបានដំណឹងថាការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអនុញ្ញាត្តិឲ្យមានកីឡាករបរទេសចូលរួម ចាប់ពីរដូវកាលនេះតទៅ។

ការពីព្រឹកមិញនេះគណៈកម្មការរៀបចំការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជួបប្រជុំពិក្សាគ្នាជុំវិញនឹងការប្រកួតប្រជែងនៅឆ្នាំនេះ ហើយក៏មានការលើកឡើងអំពីការចូលរួមរបស់កីឡាករបរទេសផងដែរ។ ដើម្បីឲ្យមានការប្រកួតប្រជែងកាន់តែខ្ពស់សម្រាប់ពានរង្វាន់នេះ កីឡាករបរទេសអាចចូលរួមលេងបានចាប់ពីេដូវកាលថ្មីនេះតទៅហើយ ដោយក្លិបនីមួយៗអាចចុះឈ្មោះពួកគេបានដល់ទៅ ៦នាក់ ហើយនៅថ្ងៃប្រកួតកំណត់យកត្រឹម ៤នាក់ចូលលេង ដោយ ៣នាក់ ជាកីឡាករបរទេសមកពីក្រៅទ្វីបអាសុី នឹង ម្នាក់ទៀតគឺកីឡាករក្នុងតំបន់អាសុីផ្ទាល់តែម្តង។

គួរបញ្ជាក់ផងដែរថានេះគឺជាជំហានថ្មីមួយទៀតក្នុងការប្រកួតប្រជែងពានរង្វាន់សម្តេច យើងសង្ឃឹមថាការប្រកួតប្រជែងកាន់តែខ្ពស់ ក៏ដូចជាអាចឲ្យកីឡាករក្នុងស្រុកយើងវិវឌ្ឍន៍ខ្លួនកាន់តែប្រសើរផងដែរ។ ទន្ទឹមនិងនេះក៏មានភាពអវិជ្ជមានផងដែរ ជុំវិញនឹងការមិនសូវបានបង្ហាញខ្លួនរបស់យុវជន ក៏ដូចជាកីឡាករក្នុងស្រុកនៅតួនាទីដែលសំខាន់ៗ ស្របតាមការចង់បានរបស់ក្រុមជម្រើសជាតិកម្ពុជា។

Share.

Comments are closed.

Exit mobile version