ស្ថិតមកដល់ពេលនេះគឺសល់តែមួយថ្ងៃទៀតប៉ុណ្ណោះដែលក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំ កម្ពុជា នឹងធ្វើការប្រកួតជាលើកដំបូងនៅព្រឹត្តិការណ៍សុីហ្គេមដែលលេងនៅដីខ្លួនឯងហើយ។ សម្រាប់បញ្ជីឈ្មោះចុងក្រោយគឺត្រូវកាត់ចេញឲ្យនៅសល់តែ ២០នាក់ ប៉ុណ្ណោះ ហើយសហព័ន្ធបាល់ទាត់កម្ពុជាក៏ហាក់ដូចជាមានភាពស្ងប់ស្ងាត់ក្នុងការបង្ហាញជាផ្លូវការផងដែរ។

តាមការលេចលឺដំណឹងមកបានឲ្យដឹងថាកីឡាករទាំង ៣រូបដែលមិនមានឈ្មោះលេងនៅសុីហ្គេមជានោះរួមមាន៖

អ្នកចាំទីរបស់បឹងកេត កយ សាលីម (តែគេនៅហ្វឹកហាត់ជាមួយក្រុម) ខ្សែការពាររបស់ភ្នំពេញក្រោន ឈុំ សុខហៃ និងខ្សែប្រយុទ្ធរបស់អគ្គិសនីកម្ពុជា ហាវ សុខនេត្រ ។

គួររំលឹកផងដែរថាសម្រាប់ការប្រកួតដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំយើងដំបូងនោះគឺត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិទីម័រ នាវេលាម៉ោង ៤ រសៀល នៅពហុកីឡដ្ឋានជាតិ៕

Share.

Comments are closed.

Exit mobile version