អ្នកចាំទីចាស់វស្សារបស់កម្ពុជា ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងការប្រកួតសំខាន់ៗ ជាក់ស្តែងក្នុងការប្រកួតម្សិលមិញទល់វិសាខា នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្សិលមិញនេះ រូបគេបានសង្គ្រោះបាល់បានចំនួន ៩លើក ហើយរក្សាសំណាញ់ទីមិនឲ្យវិសាខាទាត់ចូលតែម្តង។ ស្ថិតក្នុងការប្រកួតយប់មិញនេះរូបគេក៏ត្រូវបានរើសជាកីឡាករល្អប្រចាំការប្រកួតផងដែរ។

អ្នកចាំទីរបស់ណាហ្គាវើលដ៏រូបនេះ បានបង្ហាញខ្លួនចំនួន ៧លើកនៃពានលីគខាប់ឆ្នាំ ២០២៣ នេះ និងរបូតគ្រាប់បាល់តែ ៣គ្រាប់ប៉ុណ្ណោះ ដែលនេះជាស្ថិតិមួយដ៏ល្អ បើទោះបីវ័យរបស់គេរាងជ្រេរបន្តិចក្តី។

គួររំលឹកផងដែរថាសម្រាប់ការប្រកួតសំខាន់ៗនាពេលកន្លងមក ស៊ូ យ៉ាទី តែងតែធ្វើបានល្អជានិច្ច ជាក់ស្តែងក្នុងការប្រកួតជាមួយភ្នំពេញក្រោន និងក្រុមនគរបាលជាតិនាពេលកន្លងមកគេក៏ទទួលបានការកោតសរសើរជាខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់ជាតិ៕

Share.

Comments are closed.

Exit mobile version