ក្រុមជម្រើសជាតិថៃអាយុក្រោម ២៣ឆ្នាំមិនអាចឡើងទៅលេងវគ្គបន្តនៃពានរង្វាន់ AFC ASIAN CUP U23 បានទេ ក្រោយចាញ់ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ កូរ៉េខាងត្បូង ១ទល់០។ ឆ្លងកាត់ការប្រកួត ៣លើកក្នុងពូល C ពួកគេមានត្រឹម ៤ពិន្ទុ ដោយការប្រកួតដំបូងនោះបានស្មើជាមួយក្រុមជម្រើសជាតិវៀតណាម ១ទល់១ ហើយឈ្នះក្រុមជម្រើសជាតិម៉ាឡេសុី ៣ទល់០ និងចុងក្រោយចាញ់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ១ទល់០។ សូមរំលឹកផងដែរថាសម្រាប់ពូល C នៃពានរង្វាន់ AFC ASIAN CUP U23 ក្រុមដែលត្រូវលេងលេងវគ្គខ្វែងបន្តទៀតនោះគឺក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកូរ៉េខាងត្បូង និងក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំវៀតណាម៕

Share.

Comments are closed.

Exit mobile version