ក្រុមបាល់ទាត់ជម្រើសជាតិឈ្នះ បានប្រកួតឈ្នះ ក្រុមជម្រើសជាតិកម្ពុជា ដោយលទ្ធផល ២០ ក្នុងការប្រកួតវគ្គជម្រុះជុំចុងក្រោយ ជើងឯកទ្វីបអាស៊ី (AFC Asian Cup 2023 Qualifiers Final Round) ជំនួបដំបូងពូល D កាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នៅកីឡដ្ឋាន Vivekananda Yuba Bharati Krirangan ប្រទេសឥណ្ឌា។

យ៉ាងណាមិញក្រោយចប់ការប្រកួត គ្រូបង្វឹកកម្ពុជា លោក Ryu Hirose ថាក្រុមខ្លួនមិនគួរចាញ់ប្រកួតបើកឆាក ខណៈគ្រូបង្វឹករបស់ឥណ្ឌា លោក Igor Stimac ថាបើឈ្នះ ៤-០ កាន់តែល្អ។

លោក Ryu Hirose បានលើកឡើងថា៖ «ជាក់ស្តែង វាមិនមែនជាលទ្ធផលដែលយើងចង់បាន និងមិនចង់ចាញ់ការប្រកួតដំបូងក្នុងវគ្គជម្រុះនោះទេ។ យើងមានជំហរសម្រាប់បង្កើតឱកាស ប៉ុន្តែយើងមិនអាចធ្វើអ្វីបាន​»

លោក Ryu Hirose

លោក Igor Stimac បាននិយាយផងដែរថា៖ «កីឡាករបានធ្វើអស់ពីសមត្ថភាពដែលពួកគេអាចធ្វើបាននៅថ្ងៃនេះ ហើយទទួលបានលទ្ធផលដែលយើងចង់បាន។ ពួកគេបានធ្វើការងារដែលមានសារៈសំខាន់ណាស់។ ខ្ញុំបានសុំរឿងពីរក្នុងថ្ងៃនេះ គឺការរកគ្រាប់បាល់ និងការមិនរបូតគ្រាប់បាល់។ ខ្ញុំនឹងសប្បាយចិត្តជាងនេះ ជាមួយគ្រាប់បាល់ ៣ទៅ៤គ្រាប់ ប៉ុន្តែក៏សប្បាយចិត្តជាមួយគ្រាប់បាល់ ២គ្រាប់នេះផងដែរ»

«លទ្ធផលដ៏រឹតតែគួរឲ្យពេញចិត្តនឹងកើតឡើងប្រសិនបើយើងឈ្នះ ៤-០។ យើងមានឱកាសច្បាស់ៗ ៤ទៅ៥ដង ដូច្នេះបើមានគ្រាប់បាល់ ២គ្រាប់ទៀតនឹងកាន់តែល្អ។ ប៉ុន្តែ យើងត្រូវតែបន្ទាបខ្លួន។ កីឡាករ​បាន​ព្យាយាម ប៉ុន្តែ​នៅតែមិនអាចរកវិធី​ដើម្បី​រក​គ្រាប់​បាល់។» គ្រូបង្វឹកសញ្ជាតិក្រូអាតបានបន្ថែម។

ក្រោយចប់ការប្រកួតនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងបន្តការប្រកួតបន្ទាប់ដោយត្រូវជួបជាមួយ កោះហុងកុង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២៕

Share.

Comments are closed.

Exit mobile version