ក្រុមបាល់ទាត់ជម្រើសជាតិយុវជនកម្ពុជា អាយុក្រោម ១៦ឆ្នាំ ត្រូវបានចាប់ឆ្នោតចូលពូល B នៃពានយុវជនអាស៊ានអាយុក្រោម ១៦ឆ្នាំ (AFA U-16 Championship 2022) ស្របពេលដែល ជម្រើសជាតិយុវជនកម្ពុជា អាយុក្រោម ១៩ឆ្នាំ ត្រូវបានចាប់ឆ្នោតចូលពូល C ពានយុវជនអាស៊ានអាយុក្រោម ១៩ឆ្នាំ (AFA U-19 Championship 2022) ឆ្នាំ២០២២

ការចាប់ឆ្នោតបែងចែកពូល ដែលបានធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះនោះ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នេះក្រុម U-16 កម្ពុជា នឹងស្ថិតនៅពូល B ជាមួយម៉ាឡេស៊ី, អូស្ត្រាលី និងមីយ៉ាន់ម៉ា។ ការប្រកួតគ្រោងនឹងធ្វើឡើងពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។

រីឯពូលផ្សេងទៀត ពូល A មានម្ចាស់ផ្ទះឥណ្ឌូនេស៊ី, វៀតណាម, សិង្ហបុរី និងហ្វីលីពីន។ ខណៈពូល B មានថៃ, ទីម័រខាងកើត, ឡាវ និងព្រុយណេ។

ចំពោះក្រុម U-19 កម្ពុជា វិញ ស្ថិតនៅពូល C ជាមួយម៉ាឡេស៊ី, ឡាវ, ទីម័រខាងកើត និងសិង្ហបុរី។ ការប្រកួតគ្រោងនឹងធ្វើឡើងនៅឥណ្ឌូនេស៊ីដូចគ្នា ហើយចាប់ផ្ដើមប្រកួតពីថ្ងៃទី០២១៥ ខែកក្កដា ឆ្នាំ២០២២។

ដោយឡែកពូលផ្សេងវិញ មានពូល A ម្ចាស់ផ្ទះឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, វៀតណាម, ថៃ, ព្រុយណេ និងហ្វីលីពីន៕

Share.

Comments are closed.

Exit mobile version