សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា បានកោះហៅកីឡាករយុវជនអាយុក្រោម១៩ឆ្នាំ ដើម្បីហ្វឹកហាត់ដំណាក់កាលចុងក្រោយ មុនជ្រើសរើសចូលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ត្រៀមប្រកួតពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ នៅខែកក្កដា ខាងមុខ។

យោងតាមបញ្ជីឈ្មោះកីឡាករដែលទទួលបានពីក្លិប យុវជនចំនួន ២៩នាក់នោះមានមកពីក្លិបចំនួន ១២ត្រូវបានកោះហៅចូល ទាំងក្លិបនៅលីគទី១ និងលីគទី២ កម្ពុជា។ រួមមាន៖

បាទី ១៣នាក់: រ៉េត លីហេង, ម៉េង សុភា, ហួត វ៉ាន់ណេត, ចាន់ វិបុលដាវីឌ, យ៉ង ភូមិន្ទ, អ៊ាវ សុវណ្ណារ៉ា, ហេង សុវណ្ណបញ្ញា, សោម បូរឹទ្ធ, ចៀម សំណាង, អ៊ុក ដេវីន, ទាំ មការា, សុន ថាវិស៊ីវ, គៀរ ពិសិដ្ឋ។

ព្រៃវែង ៤នាក់: ស៊ិន សុវណ្ណាមករា, វឿន វ៉ា, គង់ លីហួរ, សឿន រិទ្ធវីរៈវឌ្ឍនា

អាស៊ីអ៊ឺរ៉ុបយូណាយធីត  ៣នាក់: ឆាន់ ប៊ុនមី, ហាវ សុខនេត្រ, វ៉ាន់ វីត 

ដោយឡែក បឹងកេត (១នាក់) ស៊ូ សុវណ្ណនាថ, ណាហ្គាវើលដ៍ (១នាក់) ឡៅ ជុងហួរ, កងយោធពលខេមរភូមិន្ទ (១នាក់) វ៉ន ផល្លា, អង្គរថាយហ្គឺរ (១នាក់) សុវណ្ណ ដូណា, វិសាខា (១នាក់) សាំង ហាន់ឃុនភ្នំពេញក្រោន (១នាក់) យ៉ែម ដេវិត និង គីរីវង់សុខសែនជ័យ (១នាក់) លឹម អារុណរ៉េយមិន។

យុវជនទាំង ២៩នាក់ នឹងត្រូវហ្វឹកហាត់ចំនួន ៣លើក មុនការជម្រុះចេញមកនៅត្រឹម ២៣នាក់ចុងក្រោយ ដើម្បីចេញទៅប្រកួតនៅឥណ្ឌូនេស៊ី ពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ (AFF U-19 Championship) ដែលគ្រោងធ្វើពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ នៅខែកក្កដា ឆ្នាំ២០២២ ដោយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ស្ថិតនៅពូល B ជាមួយ ម៉ាឡេស៊ី, ឡាវ, ទីម័រខាងកើត និងសិង្ហបុរី៕

Share.

Comments are closed.

Exit mobile version