អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda បានឈានដល់វ័យ ៣៦ឆ្នាំកាលពីម្សិលមិញនេះ។ ស្ថិតក្នុងថ្ងៃខួបកំណើតរបស់លោក Keisuke Honda ដែលកំពុងបំពេញបេសកកម្មជាមួយក្រុមជម្រើសជាតិកម្ពុជានៅប្រទេសឥណ្ឌានោះ លោកក៏បានផ្ញើរសារមួយចំនួនទៅកាន់កីឡាករក្រុមជម្រើសជាតិយើងយ៉ាងដូច្នេះថា៖ «ខ្ញុំចង់ឲ្យអ្នកជឿជាក់លើខ្លួនឯង និងអាជីពខ្លួនឯង មានន័យថាអ្នកត្រូវតែស្រេកឃ្លាន ដើម្បីជោគជ័យក្នុងជីវិត។»

«កាលពីក្មេងខ្ញុំនិយាយថា ខ្ញុំលេងវើលដ៏ខាប់ គ្មានអ្នកណាគេជឿទេ ហើយថែមទាំងសើចចំអកទៀត នេះជាចំនុចដែលយើងត្រូវគិត គួរធ្វើអ្វីឲ្យខ្លួនរីកចម្រេើន គឺត្រូវតែស្រេកឃ្លាន កុំពេញចិត្តនឹងអ្វីដែលខ្លួនមាន ត្រូវតែខំថែមទៀត។»

ជាចុងក្រោយលោកក៏បានជម្រុញឲ្យកីឡាករទាំងអស់ឆាប់ចាកចេញពីកម្ពុជាដើម្បីស្វែងរកក្លិបក្រៅប្រទេស និងទទួលបានបទពិសោធន៍ថ្មីៗ៖ «ចាកចេញពីកម្ពុជា កាន់តែលឿនបំផុត ក្នុងវ័យក្មេងបំផុត តាមដែលអាចធ្វើបាន នោះអ្នកនឹងដឹងថានៅខាងក្រៅមានអ្វីខ្លះ ហើយនាំអ្នកនូវបទពិសោធន៍ជួយមាតុភូមិ»៕

 

 

Share.

Comments are closed.

Exit mobile version