កីឡាការិនី ចំនួន ២៥នាក់ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កោះហៅចូលក្រុមជម្រើសជាតិដើម្បីចូលរួមហ្វឹកហាត់ត្រៀមប្រកួតពានរង្វាន់បាល់ទាត់នារី ប្រចាំតំបន់អាស៊ាន (2022 AFF Women’s Championship) ឆ្នាំ២០២២ ដែលគ្រោងធ្វើនៅខែកក្កដា ខាងមុខ។

កីឡាការិនីទាំង ២៥នាក់មានមកពីក្លិបចំនួន ៥នៃលីគបាល់ទាត់ជម្រើសជើងឯកនារីកម្ពុជា រួមមាន ភ្នំពេញក្រោន ១០នាក់, ណាហ្គាវើលដ៍កំពង់ស្ពឺ ៦នាក់, ព្រះខ័នរាជស្វាយរៀង ៤នាក់, សៀមរាប ៤នាក់ និងវិសាខា ១នាក់។

ខាងក្រុមគឺជាបញ្ជីឈ្មោះ៖

កីឡាការិនីទាំង ២៥រូបនឹងចាប់ផ្ដើមហ្វឹកហាត់ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ តទៅ នៅសាលាបាល់ទាត់ជាតិបាទី មុននឹងជម្រុះមកនៅត្រឹម ២៣នាក់ចូងក្រោយ ដើម្បីចេញទៅប្រកួតពានរង្វាន់បាល់ទាត់នារី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅប្រទេសហ្វីលីពីន។

បញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ស្ថិតនៅពូល B ជាមួយវៀតណាម, មីយ៉ាន់ម៉ា, ទីម័រខាងកើត និងឡាវ។ ដោយឡែកពូល A មានម្ចាស់ផ្ទះហ្វីលីពីន, ថៃ, ឥណ្ឌូនេស៊ី, សិង្ហបុរី អូស្ត្រាលី និងម៉ាឡេស៊ី៕

Share.

Comments are closed.

Exit mobile version