លោក Muhammad Fadzuhasny Juraimi គ្រូបង្វឹករបស់ U-19 សិង្ហបុរី មិនបានសម្ដែងក្ដីសោកស្ដាយចំពោះលទ្ធផលក្រុម U-19 សិង្ហបុរី ដែលបានប្រកួតចាញ់ U-19 កម្ពុជា ក្នុងជំនួបបើកពូលនៃពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៩ឆ្នាំអាស៊ាន (AFF U-19 Boys Championship 2022) លទ្ធផល ០១ កាលពីល្ងាចថ្ងៃទី០៣ ខែកក្កដា ម្សិលមិញនេះឡើយ។

និយាយដូច្នេះគឺបន្ទាប់ពី លោកយល់ឃើញថាក្រុមរបស់លោកគឺមកប្រកួតនេះមិនមែនដើម្បីឈ្នះពាន ប៉ុន្តែគឺដើម្បីត្រៀមខ្លួនអនុវត្តទម្រង់លេងរបស់ក្រុម ដើម្បីីឈានទៅអនាគត។

លោក Fadzuhasny បាន​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា​កូនក្រុម​បាន​ធ្វើ​អស់​ពី​សមត្ថភាព​តាម​កាលៈទេសៈ។ ពួកគេភាគច្រើនមិនសូវបានប្រកួតច្រើននោះទេ ហើយអ្នកអាចមើលឃើញថាពួកគេខ្វះភាពប៉ះទង្គិចក្នុងការប្រកួត និងភាពកាយសម្បទា។»

«មុនការប្រកួត គោលបំណងរបស់យើងគឺតែងតែឲ្យកូនក្រុមអនុវត្តទម្រង់លេងរបស់យើង និងរីករាយជាមួយការប្រកួតដោយខ្លួនឯង។ មាន​រឿង​សម្រាប់​ការ​កែលម្អបន្ថែមទៀត។ ការ​ផ្តោត​អារម្មណ៍​នា​ពេល​នេះ​គឺ​ការ​ប្រមូលកម្លាំងឡើង​វិញ​ឱ្យ​បាន​ល្អ ដើម្បី​ឱ្យ​ពួក​គេ​មាន​ភាព​ស្រស់​ស្រាយ​សម្រាប់​ការ​ប្រកួត​ជាមួយ​ទីម័រ​ខាង​កើត​នៅ​ថ្ងៃ​អង្គារ។»

បញ្ជាក់ថាបច្ចុប្បន្ន U-19 សិង្ហបុរី ឈរនៅលេខ៤ ក្នុងពូល B មាន ០ពិន្ទុ ហើយប្រកួតបន្ទាប់គេនឹងត្រូវជួប U-19 ទីម័រខាងកើត នៅថ្ងៃទី០៥ ខែកក្កដា ខាងមុខ ផងដែរ៕

Share.

Comments are closed.

Exit mobile version