ក្នុងជំនួបកាលពីម្សិលមិញរវាងក្រុមនារីជាតិនារីកម្ពុជា ជាមួយក្រុមជម្រើសជាតិនារីឡាវ ក្នុងពានរង្វាន់ AFF WOMEN’S CHAMPIONSHIP 2022 ដែលធ្វើឡើងនៅប្រទេសហ្វីលីពីននោះ ក្រុមនារីកម្ពុជាយើងបានបង្ហាញសមត្ថភាពបានយ៉ាងល្អ ដែលបានយកស្មើលើក្រុមនារីឡាវជាលើកដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់របស់ខ្លួន។

អ្នកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត និងបានដឹកនាំក្រុមកីឡាការិនីដោយផ្ទាល់នៅប្រទេសហ្វីលីពីននោះបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ «លើកទី១ហើយដែលយើងបានស្មើជាមួយឡាវ នឹងមិនធ្លាប់ស៊ុតចូលសូម្បីតែមួយគ្រាប់នឹងត្រូវគេស៊ុតចូលជាច្រើនគ្រាប់ថែមទៀត ពីព្រោះបាល់ទាត់នារីរបស់ឡាវគឺជាក្រុមខ្លាំងមួយដែរក្នុងតំបន់ ក្រុមនារីយើង នឹងក្រុមការងារទាំងមូលពិតជាប្រឹងប្រែងណាស់សូមកោតសរសើរដោយស្មោះ ស៊ូនឹងប្រឹងបន្តទៀត យើងនឹងត្រូវជួបក្រុមខ្លាំងនារីវៀតណាមនៅថ្ងៃទី៧ នេះហើយ នឹងសូមថ្លែងអំណរគុណដល់ អ្នកគាំទ្រយើងទាំងអស់គ្នាផងដែរ ដែលបានចូលមើលការឡាយច្រើនមែនទែនអាចថាជាប្រវត្តិសាស្រ្តបាល់ទាត់នារីដែលមានអ្នកគាំទ្រដ៍ច្រើនដូចនេះ។​ ទាំងអស់គ្នាដើម្បីកម្ពុជា កម្ពុជាស៊ូៗ កម្ពុជាឈ្នះៗ២!»

សូមរំលឹកផងដែរថាការប្រកួតទី២ របស់ក្រុមនារីកម្ពុជាក្នុងពានរង្វាន់ AFF WOMEN’S CHAMPIONSHIP 2022 នេះគឺនឹងត្រូវប៉ះជាមួយក្រុមនារីប្រទេសវៀតណាម នៅថ្ងៃទី៧ វេលាម៉ោង៦ល្ងាច ខាងមុខនេះ៕

Share.

Comments are closed.

Exit mobile version