ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ បាននឹងកំពុងប្រកួតក្នុងពានរង្វាន់ AFF U-19 Boy’s Championship 2022 នៅប្រទេសឥណ្ឌូនេស៊ី ដោយប្រកួតបាន ២លើករួចមកហើយ។

២ប្រកួតនេះ U-19 កម្ពុជា ឈ្នះ១ និងចាញ់១ ប៉ុន្តែអ្នកគាំទ្របានបង្ហាញទស្សនៈថាតំបន់ប្រយុទ្ធហាក់ពុំសូវមុតស្រួច និងសម្ដែងការងឿងឆ្ងល់ថា ហេតុអ្វីបានជាពុំកោះហៅកីឡាករ សៀង ចន្ធា ឬក៏ មិន រតនៈ, លឹម ពិសុទ្ធ, តាំង ប៊ុនឆៃ ជាដើម ទើបអាចធ្វើឱ្យលទ្ធផលើ្អប្រសើរជាងនេះ។

យ៉ាងណាមិញ នេះមិនមែនគ្រូបង្វឹកមិនចង់កោះហៅនោះទេ ប៉ុន្តែអ្វីដែលគត់សម្គាល់បានច្បាស់ ១០០ភាគរយនោះគឺ កីឡាករខាងលើ មានអាយុលើស ១៩ឆ្នាំហើយ ឬមានអាយុលើសលក្ខខណ្ឌកំណត់ក្នុងពានរង្វាន់នេះ។

យោងតាមច្បាប់នៅក្នុងពានរង្វាន់ AFF U-19 Boy’s Championship 2022 កីឡាករដែលអាចចូលរួមប្រកួតបាន គឺត្រូវកើតចំថ្ងៃទី០១ ខែមករា ឆ្នាំ២០០៣ ឬក្រោយថ្ងៃខែឆ្នាំដូចបានរៀបរាប់នេះឡើងទៅ ខណៈ សៀង ចន្ធា កើតថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០០២, មិន រតនៈ កើតថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០២ , លឹម ពិសុទ្ធ កើតថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០១ និងតាំង ប៊ុនឆៃ កើតថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០២។

Share.

Comments are closed.

Exit mobile version