ការចាប់ផ្តើមក្នុងលីគមិនល្អសម្រាប់ភ្នំពេញក្រោន ដោយយប់មិញនេះជាការប្រកួតលើកទី ១០របស់ខ្លួន ហើយបានត្រឹមស្មើ ២ ទល់ ២ក្នុងជំនួបជាមួយក្រុមសមាគមកីឡាបាល់ទាត់ ខភម។ ក្រោយចប់ការប្រកួតលោក Oleg Starynskyi បានលើកឡើងថា៖ «កាលវិភាគនៃការប្រកួតរបស់យើងគឺជិតៗគ្នាណាស់ យើងមានការប្រកួតជាច្រើនត្រឹមរយៈពេល ២០ថ្ងៃ។ ដូច្នេះវាតម្រូវឲ្យកាយសម្បទារ និងខួរក្បាលផ្តោតខ្លាំងណាស់សម្រាប់កីឡាករយើង។»
May be an image of 2 people and people playing football
ចំពោះការប្រកួតយប់មិញលោកគ្រូបានបង្ហាញចំណាប់អារម្មណ៍ថា៖ «កីឡាកររបស់យើងប្រឹងប្រែងខ្លាំងដើម្បីឈ្នះការប្រកួតនេះ។ យើងបានឈ្នះការប្រកួតប្រជែងច្រើន ៦៣% ការគ្រប់គ្រងបាល់គឺចំនួន ៦០% យើងបានបង្កើតឪកាសច្រើនជាងដៃគូប្រកួតយើង។ ប៉ុន្តែវាជារឿងដែលពិបាកក្នុងការលេងបាល់ទាត់ នៅពេលដែលអាជ្ញាកណ្តាលមិនការពារកីឡាករ។ កីឡាកររបស់យើងត្រូវបានគេទាត់ពីក្រោយជាច្រើនលើក ប៉ុន្តែអាជ្ញាកណ្តាលមិនផ្តល់កាតលឿង ហើយបន្តការលេង។ វាធ្វើឲ្យកីឡាករមិនបានផ្តោតអារម្មណ៍ យើងតែងតែជួបបែបនេះគ្រប់រដូវកាល។ អាជ្ញាកណ្តាលត្រូវតែការពារកីឡាករ និងឆន្ទៈក្នុងការប្រកួត។ កីឡាកររបស់យើងមួយចំនួនត្រូវបានខកខានជាច្រើនប្រកួតដោយសារតែការលេងដ៏អាក្រក់ពីដៃគូប្រកួត»៕
Share.

Comments are closed.

Exit mobile version