ថៃ៖ សហព័ន្ធកីឡាបាល់ទាត់​វៀតណាម​ បាន​បដិសេធ​ការ​អញ្ជើញ​របស់​សមាគម​បាល់ទាត់​ថៃ​ ​មិន​មក​លេងពានមិត្តភាព King’s Cup នៅចំថ្ងៃ ‘FIFA Day’ នាខេត្ត​ឈៀងម៉ៃ ​ខែ​កញ្ញា​ខាងមុខនេះឡើយ ដោយសារតែពួកគេក៏នឹងរៀបចំការប្រកួតពានផ្ទាល់ខ្លួនរបស់គេផងដែរ។

សមាគម​កីឡាបាល់ទាត់​ថៃ​ ត្រៀម​រៀបចំ​ការ​ប្រកួត​ចំនួន​៤ ​ក្នុង​អំឡុង​ថ្ងៃ FIFA Day នាខែ​កញ្ញា​នេះ​ នៅខេត្ត​ឈៀងម៉ៃ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​គឺពាន “King’s Cup”។

ដំបូង​ឡើយ​មាន​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ដែលបានទទួលយកការអញ្ជើញចូលរួមប្រកួត ហើយប្រទេសចំនួន ២ទៀត ត្រូវបានគេបង្ហើបថាមាន ១ជាក្រុមមកពីទ្វីបអាស៊ី និង ១ក្រុមទៀតមកពីក្រៅទ្វីបអាស៊ី។ ប៉ុន្តែថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានបដិសេធការអញ្ជើញរបស់សមាគមកីឡាបាល់ទាត់ថៃ ដែលបានផ្ញើលិខិតអញ្ជើញចូលរួមកម្មវិធីនេះ។

សហព័ន្ធកីឡាបាល់ទាត់​វៀតណាម ​អះអាង​ថា ក្នុង​អំឡុង​ថ្ងៃ FIFA Day ក្នុង​ខែ​កញ្ញា ពួកគេ​ក៏​នឹង​រៀបចំ​ការ​ប្រកួត​របស់​ខ្លួនផង​ដែរ ដូច្នេះហើយ មិនអាចធ្វើដំណើរទៅប្រកួតនៅប្រទេសថៃបានឡើយ៕

Share.

Comments are closed.

Exit mobile version