ឥណ្ឌូនេសុី៖ ក្រុមកីឡាករបាល់ទះអង្គុយកម្ពុជា ទើបតែទទួលបានមេដាយមាសក្រោយយកឈ្នះថៃ ៣សិតទល់១ ដែលនេះជាមេដាយមាសទី៦ហើយសម្រាប់កម្ពុជាពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម – ASEAN Para Games 2022 លើកទី១១ ឆ្នាំ២០២២ ដែលកំពុងតែប្រព្រឹត្តិទៅនៅប្រទេសឥណ្ឌូនេសុី។
សូមបញ្ជាក់ថា នៅសិតទី១ ជាសិតដ៏អស្ចារ្យបន្ទាប់ពីត្រូវបានថៃនាំមុខដល់ទៅ ១៥-៧ ក្រោយមកទៀតពេលដែលថៃនាំមុខ ២៣-១៩ ត្រូវការតែ ២ពិន្ទុដើម្បីឈ្នះសិតទី១ ប៉ុន្តែកម្ពុជា បានវាយបកផ្ទួនរហូតដល់យកឈ្នះ ២៣-២៥។ ចំពោះសិតទី២ ក៏បន្តតានតឹង ប៉ុន្តែលើកនេះ កម្ពុជា នាំមុខតាំងពីដើមដល់ចប់ រហូតដល់យកឈ្នះ ២២-២៥។  ចំណែកក្នុងសិតទី៣ ថៃ ធ្វើបានល្អដូចសិតទី១ ដោយនាំមុខជារឿយៗរហូតដល់ផ្ដាច់ជ័យជម្នះត្រលប់មកវិញ ២៥-១៩។ សម្រាប់សិតទី៤វិញ ជាសិតដែលស្វិតស្វាញបំផុត ដោយដើមឡើយកម្ពុជានាំមុខ ក្រោយមកថៃក៏តាមបានស្មើរួចនាំមុខកម្ពុជាវិញម្ដង។ ថៃ បន្តនាំជារឿយៗ នៅពេលកម្ពុជា តាមបានស្មើ ២០-២០ ក្រោយមកទៀតជាពេលដែលកម្ពុជា នាំមុខវិញម្ដង រហូតដល់យកឈ្នះ ២២-២៥៕

 

Share.

Comments are closed.

Exit mobile version