លោក Wittaya Laohakul អតីតប្រធានបច្ចេកទេសសមាគមកីឡាបាល់ទាត់ថៃ បាននិយាយទៅកាន់សមាគមរបស់ខ្លួន ដើម្បីពន្លឿនការអភិវឌ្ឍន៍បាល់ទាត់យុវជន បន្ទាប់ពីបរាជ័យជាប់ៗគ្នា ក្នុងតំបន់អាស៊ាន។

ពី​ការ​បរាជ័យ​ក្នុង​វិស័យ​បាល់ទាត់​ក្នុង​កម្រិត​យុវជន​របស់​ក្រុម​ជម្រើស​ជាតិ​ថៃ បង្ហាញទម្រង់​លេង​មិន​សូវ​ល្អ ទាំង​កម្រិត U16, U19 រួម​ទាំង U23 រហូត​អ្នក​គាំទ្រ​ថៃ​ចាប់​ផ្ដើម​អស់​ជំនឿ។

កាលពីពេលថ្មីៗនេះ លោក Witthaya Laohakul អតីតប្រធានផ្នែកអភិវឌ្ឍន៍បច្ចេកទេសរបស់ក្រុមជម្រើសជាតិថៃ បានដាក់សំណើរជូនសមាគមបាល់ទាត់ ដើម្បីពន្លឿនការអភិវឌ្ឍន៍បាល់ទាត់នៅកម្រិតយុវជន។

លោកបាននិយាយថា៖ “បាល់ទាត់​ជា​កីឡា​ដែល​ទាមទារ​ការ​ហ្វឹកហាត់​ខ្លាំង។ បើ​យើង​មិន​ធ្វើ​អ្វី​ខុស​ពី​ក្រុម​ផ្សេង​ទៀត​ដែល​ហ្វឹកហាត់​ខ្លាំង វា​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ដែល​យើង​មិន​អាច​ប្រជែងជាមួយ​គេ។ សូម្បី​តែ​លីគ​បាល់ទាត់​របស់​យើង​ក៏​នឹង​ខ្លាំង​ជាង​នេះ​ដែរ ប៉ុន្តែ​ពេល​មើល​ទៅ​កម្រិត​យុវជន គ្មាន​នរណា​ម្នាក់​យក​ចិត្ត​ទុក​ដាក់​ទាល់​តែ​សោះ”។

“កាលពីមុន AFC បានបើកសម្រាប់ក្លិបដើម្បីដាក់ពាក្យស្នើសុំគម្រោងអភិវឌ្ឍន៍យុវជន។ ប៉ុន្តែ​មាន​តែ​ក្រុម​មួយ​ចំនួន​ក្នុង​ប្រទេស​ថៃ​ប៉ុណ្ណោះ​ដែល​បាន​ដាក់​ពាក្យ។ ខុស​ពី​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ី និង​អាស៊ាន ​ដែល​បាន​ដាក់​ពាក្យ​សម្រាប់​គម្រោង​មួយ​ចំនួន​ធំ យើង​នៅ​តែ​អន់​ជាង​ពួកគេ​ក្នុង​បញ្ហា​នេះ”។

“ឧទាហរណ៍ ឥឡូវនេះ វៀតណាមមានរចនាសម្ព័ន្ធយុវជនលំដាប់ពិភពលោក ស្មើជាមួយ Bayern Munich, Borussia Dortmund ឬ Aspire Training Center នៅកាតា។ ពួកគេមានកន្លែងហ្វឹកហាត់លំដាប់ពិភពលោក។ មាន​ប្រព័ន្ធ​រចនាសម្ព័ន្ធ​ច្បាស់លាស់ ខុសពី​ក្រុម​ជម្រើសជាតិ​ថៃ​ដែល​មិនមាន​របស់​ទាំងនេះ​”។

“វាសំខាន់ណាស់ ដែលវាមិនមែនមានតែវៀតណាមទេដែលមានការអភិវឌ្ឍន៍ឆ្ងាយណាស់ ព្រោះឥឡូវនេះសិង្ហបុរី, មីយ៉ាន់ម៉ា, កម្ពុជា, ឡាវ និងម៉ាឡេស៊ី ក៏កំពុងពន្លឿនការអភិវឌ្ឍន៍របស់ពួកគេដែរ។ ដូច្នេះយើងត្រូវប្រុងប្រយ័ត្ន”។

ប្រភព៖ asiasport.com

Share.

Comments are closed.

Exit mobile version