ក្នុងការប្រកួតរវាង Hanoi FC យកឈ្នះ Hoang Anh Gia Lai (HAGL) ក្នុងសប្ដាហ៍ទី១២ នៃលីគកំពូលវៀតណាម V.League កាលពីថ្ងៃទី១៤ ខែសីហា មានកំហុសមួយបានកើឡើងក្នុងតំបន់គ្រោះថ្នាក់ ប៉ុន្តែអាជ្ញាកណ្ដាលបែរជាមិនពិន័យ ពោលគឺកំហុសក្នុងស្ថានភាពដែល កីឡាករ Do Duy Manh របស់ Hanoi ជាន់ជើងរបស់ខ្សែប្រយុទ្ធ Bruno Henrique របស់ HAGL។

ប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) លោក Duong Van Hien បានប្រាប់សារព័ត៌មានវៀតណាម Zingnews ថា “ក្នុងស្ថានភាពនោះ អាជ្ញាកណ្តាលមានមុំមើលល្អ ដោយឈរនៅជិតទីតាំងដែលមានកំហុស ប៉ុន្តែសម្រាប់ហេតុផលខ្លះគាត់មិនផ្លុំ។ នេះជាកំហុសរបស់អាជ្ញាកណ្តាល”។

លោក Hien បានមានប្រសាសន៍ទៀតថា “យើងបានចាត់ឱ្យក្រុមអាជ្ញាកណ្តាលល្អបំផុតដើម្បីបំពេញភារកិច្ចក្នុងការប្រកួតនេះ។ ទោះជាយ៉ាងណាក៏ដោយ កំហុសគឺជាអ្វីមួយដែលគ្មាននរណាម្នាក់ចង់បាន”។ យ៉ាងណាមិញ លោក​បដិសេធ​មិន​បង្ហាញ​ពី​ការ​ពិន័យ​អាជ្ញាកណ្តាល​ល្អ​បំផុត​ក្នុង​បាល់ទាត់​វៀតណាមរបៀបណានោះទេ។

អាជ្ញាកណ្តាល Ngo Duy Lan ស្ថិតចំងាយប្រហែល ៤ម៉ែត្រប៉ុណ្ណោះ ពីកន្លែងបង្ករកំហុស មានមុំមើលល្អ មិនមានអ្វីបាំង។ ស្ថានភាពនេះបានកើតឡើងបន្ទាប់ពីប្រកួតបាន៣៣នាទី។ លទ្ធផល​ស្មើ ០-០ ហើយ កីឡាករដែលជាន់ជើងគេនោះ បាន​កាត​លឿងម្ដងរួចទៅហើយ តាំងពីនៅនាទី១៧។ ជាមួយនឹងកំហុសនេះ ខ្សែការពារកណ្តាលលេខ២៨ ទំនងជាទទួលបានកាតលឿងមួយទៀត ដែលត្រូវបានបណ្តេញចេញពីទីលាន។ ដោយ​សារ​តែ​ប៉ះ​ពាល់​ដល់​លទ្ធផល​នៃ​ការ​ប្រកួត​ បែបនេះ ទើបអាជ្ញាកណ្តាល​របស់ FIFA លោក Ngo Duy Lan សម្រេចចិត្តមិនរួច។

ក្នុង​ការ​ប្រកួត​ជាមួយ HAGL ក្រុម​ Hanoi​ បាន​យក​ឈ្នះ​ក្នុង​លទ្ធផល 2-1 ដោយ​សារ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​របស់​កីឡាករ Nguyen Van Quyet និង Pham Tuan Hai។ ខ្សែប្រយុទ្ធ Bruno រកបានមួយគ្រាប់វិញសម្រាប់ក្រុមភ្ញៀវ៕

ប្រភព៖ Zingnews

Share.

Comments are closed.

Exit mobile version