ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ ដែលមានសមាជិក ២៩នាក់បាននឹងកំពុងហ្វឹកហាត់ដំណាក់កាលទី១ ត្រៀមការប្រកួតក្នុងពានរង្វាន់ជើងឯក ប្រកួតវគ្គជម្រុះពានយុវជនអាស៊ីអាយុក្រោម ២០ឆ្នាំ (AFC U-20 Asian Cup Qualification) នៅខែកញ្ញា ខាងមុខ។

យ៉ាងណាមិញគេពុំឃើញមានវត្តមានកីឡាករ សៀង ចន្ធា ឬក៏ មិន រតនៈ, លឹម ពិសុទ្ធ, តាំង ប៊ុនឆៃ ជាដើមឡើយ ដែលនាំឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់។

យ៉ាងណាមិញ នេះមិនមែនគ្រូបង្វឹកមិនចង់កោះហៅនោះទេ ប៉ុន្តែអ្វីដែលគត់សម្គាល់បានច្បាស់ ១០០ភាគរយនោះគឺ កីឡាករខាងលើ មានអាយុលើសហើយ ឬមានអាយុលើសលក្ខខណ្ឌកំណត់ក្នុងពានរង្វាន់នេះ។

យោងតាមច្បាប់នៅក្នុងពានរង្វាន់ AFC U-20 Asian Cup Qualification កីឡាករដែលអាចចូលរួមប្រកួតបាន គឺត្រូវកើតចំ ឬក្រោយថ្ងៃទី០១ ខែមករា ឆ្នាំ២០០៣ ដែលនេះគឺជាលក្ខខណ្ឌធំបំផុត មិនអាចប្រកែកបាន។

ខាងក្រោមគឺឯកសារយោង៖

ខណៈក្រលេកមើលថ្ងៃខែឆ្នាំកំណើតកីឡាករ សៀង ចន្ធា កើតថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០០២, មិន រតនៈ កើតថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០២ , លឹម ពិសុទ្ធ កើតថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០១, សារ ទី កើតថ្ងៃទី០៤ ខែមេសា ឆ្នាំ២០០២ និងតាំង ប៊ុនឆៃ កើតថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០២។

ថ្វីដ្បិតតែសង្គេតមើលទៅពួកគេមានអាយុស្មើត្រឹមនឹង ២០ឆ្នាំក៏ដោយ ប៉ុន្តែការប្រកួតផ្លូវការ ឬជុំផ្ដាច់ព្រ័ត្រ (AFC U-20 Asian Cup ) គឺនៅឆ្នាំក្រោយទៅវិញទេ ដែលបានសេចក្ដីថា កីឡាករដែលបានលេងជុំផ្ដាច់ព្រ័ត្រ គួរណាស់តែជាកីឡាករដែលបានប្រកួតក្នុងវគ្គជម្រុះផងដែរ ហើយចុងក្រោយ នេះគឺជាលក្ខខណ្ឌ៕

ចុចទីនេះដើម្បីទៅកាន់ឯកសារយោង AFC-U20-Asian-Cup-2023-Competition-Regulations

Share.

Comments are closed.

Exit mobile version