ក្លិបបាល់ទាត់កោះកុងអេហ្វស៊ី បានក្លាយជាក្លិបមកពីតំបន់នាយសមុទ្រកម្ពុជាដំបូងគេ ដែលបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ ពានសម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ  បន្ទាប់ពីប៉ុនប៉ងអស់រយៈពេល ១២ឆ្នាំ។

បានឡើងវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីក្លិបាល់ទាត់កោះកុងអេហ្វស៊ី បានយកឈ្នះលើ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្នុងលទ្ធផលសរុបទាំងពីរជើង ៤៣ ក្នុងវគ្គ១៦ក្រុម ក្រោយប្រកួតជើងទី១ បានរងបរាជ័យ ១២ លើទឹកដីខ្លួនឯង ប៉ុន្តែជើងទី២ បានវាយបកយកឈ្នះវិញ ១៣ នៅទឹកដីអង្គរ នាំឱ្យបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រសម្រាប់ក្លិបដែលបានឡើងដល់វគ្គនេះ ដ្បិតធ្លាប់បានឡើងត្រឹមវគ្គ ១៦ក្រុមចុងក្រោយកាលពី ១២ឆ្នាំមុន។

កាលពីឆ្នាំ២០១០ ដែលមិនទាន់មានការបែងចែកវគ្គថ្នាក់ខេត្ត និងថ្នាក់ជាតិ កោះកុង ជាក្រុមមកពីតំបន់នាយសមុទ្រចុងក្រោយគេបានឡើងដល់វគ្គ ១៦ក្រុមចុងក្រោយហើយក៏ធ្លាក់ត្រឹមវគ្គនោះ ក្រោយចាញ់ ក្រសួងការពារជាតិ ដោយបាល់១១ម៉ែត្រកាត់សេចក្ដី បន្ទាប់ពីស្មើគ្នា ០-០។

ពេលនោះកោះកុង ស្ថិតនៅពូល F ជាមួយ វត្តភ្នំ, កងរាជសីហ៍, កែប និងប៉ុស្តតែលក្លិប ហើយបញ្ចប់ទៅដោយឈរកំពូលតារាងក្រោយប្រកួត ៤ដងឈ្នះទាំង ៤ដង។

សូមរំឮកថា កាលពីឆ្នាំ២០០៩ កោះកុង ជាមួយ កំពង់ផែស្វយ័តខេត្តព្រះសីហនុ និងខេត្តកំពត ជាក្រុមមកពីតំបន់នាយសមុទ្រទាំង៣ ដែលបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ។

កោះកុង នាមជាក្រុមលេខ២ ប្រចាំពូល D ត្រូវឡើងទៅជួបក្រុមលេខ១ ពូល H ណាហ្គាខប (បច្ចុប្បន្ន ណាហ្គាវើលដ៍) តែបានរងបរាជ័យ ២-០។ ដោយឡែក កំពង់ផែស្វយ័តខេត្តព្រះសីហនុ ឡើងក្នុងនាមជាក្រុមលេខ២ ពូល A ហើយត្រូវជួបលេខ១ ពូល E ភុជង្គនាគ ហើយបានចាញ់ ៦-១ ខណៈកំពត ឈរលេខ២ ពូល B បានឡើងទៅវគ្គបន្តត្រូវជួបក្រុមលេខ១ ពូល F ក្រសួងការពារជាតិ និងបានរងបរាជ័យដូចគ្នា ដោយលទ្ធផល ៤-០។

បញ្ជាក់ថា តំបន់នាយសមុទ្រ ឬភាគនិរតីនៃប្រទេសកម្ពុជា មានខេត្តចំនួន៤ គឺព្រះសីហនុ, កោះកុង, កំពត និងកែប។

រូបភាព៖ កោះកុងអេហ្វស៊ី – Koh Kong FC 

Share.

Comments are closed.

Exit mobile version