ក្រុមជម្រើសជាតិយុវជនកម្ពុជាអាយុក្រោម២០ឆ្នាំ បានជម្រុះកីឡាករ ៣នាក់ចេញហើយ ក្នុងការហ្វឹកហាត់ដំណាក់កាលទី១ ហើយបាននឹងកំពុងត្រៀមដំណាក់កាលទី២ សម្រាបការប្រកួតវគ្គជម្រុះពានយុវជនអាស៊ីអាយុក្រោម ២០ឆ្នាំ (AFC U-20 Asian Cup Qualification) នៅខែកញ្ញា ខាងមុខ។

យោងតាមបញ្ជីឈ្មោះកីឡាករយុវជនចំនួន ២៦នាក់នោះមានមកពីក្លិបចំនួន ១១ត្រូវបានកោះហៅចូល ទាំងក្លិបនៅលីគទី១ និងលីគទី២ កម្ពុជា។ រួមមាន៖

  • ៨នាក់ – សាលាបាល់ទាត់ជាតិបាទី : រ៉េត លីហេង, ម៉េង សុភា, ហួត វ៉ាន់ណេត, ចាន់ វិបុលដាវីឌ, អ៊ាវ សុវណ្ណារ៉ា, សោម បូរឹទ្ធ, អ៊ុក ដេវីន, ទុំ មករា
  • ៤នាក់ – ព្រៃវែង : ស៊ិន សុវណ្ណាមករា, វឿន វ៉ា, គង់ លីហួរ, សឿន រិទ្ធវីរៈវឌ្ឍនា
  • ៣នាក់ – សូលទីឡូអង្គរ : អៀម រតនា, ណង វីលិក, អ៊ី វ៉ាឃីម
  • ២នាក់ – ភ្នំពេញក្រោន : កើត ពេជ្រ, សំអុល ទីណា
  • នាក់ – អាស៊ីអឺរ៉ុបយូណាយធីត : ឆាន់ ប៊ុនមី, ហាវ សុខនេត្រ
  • ២នាក់ – វិសាខា : វីរៈ ដារ៉ា, ឡេង ណូរ៉ា
  • កីឡាករម្នាក់ៗមកពី ព្រះខ័នរាជស្វាយរៀង (ជូ ស៊ិនទី), ណាហ្គាវើលដ៍ (ផាត សុខា), វ៉ន ផល្លា (ទ័ព) និងគីរីវង់សុខសែនជ័យ (ទូច ម៉ាណាន់)។

កីឡាករទាំង ២៦នាក់នេះនឹងត្រូវហ្វឹកហាត់ ២ដងទៀត មុនជ្រើសរើសបន្ត ពោលគឺនៅថ្ងៃទី២៣ និងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ខណៈពានយុវជនអាស៊ីអាយុក្រោម ២០ឆ្នាំ (AFC U-20 Asian Cup Qualification Round) គ្រោងធ្វើពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅទឹកដីកណ្ដាលប្រទេសតាជីគីស្ថាន។ ដោយក្រុម U-20 កម្ពុជា ស្ថិតនៅពូល I ជាមួយ តាជីគីស្ថាន, សិង្ហបុរី និងលីបង់៕

Share.

Comments are closed.

Exit mobile version