ការប្រកួតព្រឹត្តិការណ៍​កីឡា​ជាតិ (National Games) ដែល​ខកខាន​រៀបចំម្ដង​រួចមកហើយ​កាលពី​ឆ្នាំ​២០២០ ដោយសារវិបត្តិកូវីដ-២៩ នឹងត្រូវ​រៀបចំ​ឱ្យមាន​ការប្រកួត​ឡើងវិញ នៅ​ឆ្នាំ​២០២២នេះ​ ដើម្បី​ត្រៀម​មុន​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ២០២៣ មកដល់។

​ការប្រកួត​កីឡា​ជាតិ លើក​ទី៣ ឆ្នាំ​២០២២ នឹងធ្វើនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ចាប់ពី​ថ្ងៃទី​១៧-២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ ដោយមាន​កីឡាចំនួន ៣៩​ប្រភេទ​ដាក់ឱ្យ​ប្រកួត​ ក្នុងនោះក៏មានប្រភេទកីឡាបាល់ទាត់ (បុរស-នារី) ផងដែរ។

ប្រភេទ​កីឡា​បាល់ទាត់​ វិញ្ញាសាបុរស-នារី ត្រូវបាន​ដឹងថា​មាន​ក្រុម​សរុប​ចំនួន ២២​ក្រុមចូលរួម ក្នុងនោះ​មាននារី ១១​ក្រុម និង​បុរស ១១​ក្រុម​។

ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ នឹង​រៀបចំ​ការប្រកួត​នៅ​ទីលាន​ចំនួន ៦ រាជធានី​-​ខេត្ត ពិសេស​ទីតាំង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​កន្លែង​ប្រារព្ធ​ពិធី​បើក​-​បិទ ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ហើយ​មាន​ប្រតិភូ គ្រូបង្វឹក កីឡាករ​-​កីឡាការិនី និង​គណៈកម្មការ​ចូល​រួម​ប្រមាណ ៧,០០០​ នាក់​។ ចំពោះ​ប្រភេទ​កីឡា ដែល​គ្រោង​រៀបចំ​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​នេះ គឺមាន ៣៩​ប្រភេទ​កីឡា និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក ៧ ប្រភេទ​កីឡា​ផងដែរ៕

Share.

Comments are closed.

Exit mobile version