ក្រុមម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០២១ (Tiger 2021) ដោនថោនស្បត (Down Town Sport) ដែលតំណាងកម្ពុជា នឹងស្ថិតនៅពូល A នៃពានក្លិបបាល់ទាត់ហ្វូតសាលអាស៊ាន ឆ្នាំ២០២២ (AFF Futsal Cup 2022) នៅថៃ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តនគររាជសីមា។

ពានរង្វាន់នេះមាន ៧ក្រុមចូលរួម រួមមានម្ចាស់ផ្ទះថៃ Hongyen Thakam, Sahako FC វៀតណាម, Mac Selangor ម៉ាឡេស៊ី, MS ABDB ព្រុយណេ, Bintang Timur Surabaya ឥណ្ឌូនេស៊ី, Ramelau FC ទីម័រខាងកើត និង ដោនថោនស្បត របស់កម្ពុជាផ្ទាល់។

ហើយនៅរសៀលថ្ងៃទី២៦ ខែសីហា នេះ ជាលទ្ធផលនៃការចាប់ឆ្នោតដែលសម្រេចបាន ដោនថោនស្បត ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះថៃ Hongyen Thakam, Bintang Timur Surabaya របស់ឥណ្ឌូនេស៊ី និង MS ABDB របស់ព្រុយណេ។

គួររំលឹកថា ដោនថោនស្បត ធ្លាប់តំណាងកម្ពុជា ទៅចូលរួមពានរង្វាន់ដដែលខាងលើកាលពីឆ្នាំ២០១៩ ពេលនោះបញ្ចប់ទៅដោយឈរនៅលេខ៤ ដែលជាកំណត់ត្រាល្អបំផុតមិនធ្លាប់មានសម្រាប់បាល់ទាត់ក្លិបហ្វូតសាលកម្ពុជា បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចាប់តាំងពីចូលរួមលើកដំបូង នៅឆ្នាំ២០១៨ (កាលនោះ ក្លិបកំចាយមារ តំណាងកម្ពុជា)៕

Share.

Comments are closed.

Exit mobile version