ក្រុមជម្រើសជាតិអាយុក្រោម ១៧ឆ្នាំ និងអាយុក្រោម ១៩ឆ្នាំឡាវ នៅឆ្នាំ២០២២នេះ បានបង្ហាញភាពភ្ញាក់ផ្អើលដល់បាល់ទាត់តំបន់អាស៊ាន គួរឱ្យចាប់អារម្មណ៍ បន្ទាប់ពីធ្វើបានល្អតាមពានរង្វាន់រៀងខ្លួនក្នុងកម្រិតអាស៊ាន និងអាស៊ី។

និយាយដូច្នេះគឹបន្ទាប់ពីក្រុម U-17 ឡាវ ទើបតែជម្រុះជាប់ឡើងទៅលេងជុំផ្ដាច់ព្រ័ត្រ ពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៧ឆ្នាំ (2023 AFC U-17 Asian Cup) នៅឆ្នាំក្រោយ កាលពីយប់មិញ។

U-17 ឡាវ ធ្វើបានល្អមែនទែន ដោយស្ថិតនៅពូល I ជាមួយអ៊ីរ៉ង់, កៀហ្សីស៊ីស្ថាន និងហុងកុង នៃវគ្គជម្រុះ។ ប្រកួតដំបូងឡាវ បានចាញ់អ៊ីរ៉ង់ ៣-០ ដែលពេលនោះគេសឹងតែគិតថា ឡាវ នៅសល់ឱកាសតិចតួច ប៉ុន្តែចាប់ពីប្រកួតទី២មក ឡាវ បានយកឈ្នះជាប់ៗគ្នា ពោលគឺឈ្នះ ហុងកុង ដោយមិននឹកស្មានដល់ ៥-០ និងប្រកួតចុងក្រោយឈានទៅយកឈ្នះម្ចាស់ផ្ទះ កៀហ្សីស៊ីស្ថាន ១-២ ទៀត ដែលនាំឱ្យឈរលេខ២ ក្នុងពូល។ លុះក្រោយមកគេក៏បានក្លាយជាក្រុមលេខ២ល្អ ដែលឈរនីលេខរៀងទី៥ ហើយបានកៅអីឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅឆ្នាំក្រោយ (២០២៣)។

នៅមានក្រុមមួយទៀតដែលបង្ករការភ្ញាក់ផ្អើលផងដែរ នោះគឺក្រុម U-19 ឡាវ ដែលបានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ ពានជើងឯកយុវជនអាស៊ាន អាយុក្រោម១៩ឆ្នាំ (AFF U-19 Championship)។

សឹងតែគ្មាននរណម្នាក់ជឿឡើយ ថាឡាវបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ បើទោះបីជា ៤ប្រកួតក្នុងពូល គេបានឈ្នះទាំង ៤ប្រកួតក៏ដោយ។ នៅពេលដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឡាវ ត្រូវជួប ថៃ ក្នុងខណៈដែលថៃ ធ្វើបានយ៉ាងល្អនៅក្នុងវគ្គជម្រុះក្នុងពូល។ អ្វីៗប្រែប្រួលទាំងស្រុង នៅពេលដែលមតិ ៨០/២០ បានគិតថា ថៃ នឹងឈ្នះ ហើយឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែ ឡាវ ឯណោះទៅវិញទេជាអ្នកដណ្ដើមកៅអីបាន ក្រោយយកឈ្នះថៃ មិនគួរឱ្យជឿ ២-០ ដូច្នេះឡាវ បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ត្រូវជួប ក្រុម U-19 ម៉ាឡេស៊ី ប៉ុន្តែគួរឱ្យសោកស្ដាយ ឡាវ បានត្រឹមរងជើងឯក ក្រោយចាញ់ ម៉ាឡេស៊ី ២-០។

យ៉ាងណាក៏ដោយ វាក៏ជាការបំបែកប្រវត្តិសាស្ត្រសម្រាប់បាល់ទាត់ឡាវ ដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ក្នុងពានរង្វាន់នេះ។

ដូច្នេះសរុបមក U-17 ឡាវ ឆ្នាំនេះបានកៅអីឡើងទៅជុំផ្ដាច់ព្រ័ត្រ ពានជើងឯកយុវជនអាស៊ីអាយុក្រោម ១៧ឆ្នាំ (2023 AFC U-17 Asian Cup) ជាលើកទី៣។ ពាននេះ មានអទិភាពសម្រាប់ការឡើងទៅប្រកួតបាល់ទាត់ពិភពលោក អាយុក្រោម ១៧ឆ្នាំ (2023 FIFA U-17 World Cup) នៅប្រទេសប៉េរូ ផងដែរ។ ខណៈ U-19 ឡាវ បំបែកកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រ ពានផ្លូវការប្រចាំតំបន់អាស៊ាន៕

Share.

Comments are closed.

Exit mobile version