មន្ត្រីអាជ្ញាកណ្ដាលក្នុងលីគកំពូលសិង្ហបុរី (SPL) អាចទន្ទឹងរង់ចាំការប្រើប្រាស់បច្ចេកវិទ្យា Video Assistant Referee (VAR) នៅរដូវកាលក្រោយ។ 

អ្នកដឹកនាំគម្រោង និងសមាគមកីឡាបាល់ទាត់សិង្ហបុរី (FAS) នាយកអាជ្ញាកណ្តាល លោក Nazeer Hussain បានប្រាប់ FAS.org.sg ថា «ដំណើរការអនុវត្ត VAR ទាំងមូលអាចចំណាយពេលចន្លោះពី១២ ទៅ ១៨ខែ យោងតាមកម្មវិធីជំនួយ និងការអនុវត្តការអនុម័ត (IAAP) ដែលបានបង្កើតឡើងដោយ FIFA»

«បច្ចុប្បន្នយើងស្ថិតនៅដំណាក់កាលទី៣ នៃដំណាក់កាលទាំង៥ របស់ IAAP ដែលផ្តោតលើការរៀបចំ និងការបណ្តុះបណ្តាលមន្ត្រីអាជ្ញាកណ្ដាល និងបច្ចេកវិទ្យា VAR ។ វគ្គហ្វឹកហ្វឺនដំណើរការបានល្អ ហើយយើងកំពុងស្ថិតក្នុងដំណើរការរៀបចំកាលវិភាគនៃដំណើរទស្សនកិច្ចសម្រាប់មន្ត្រី FIFA ដើម្បីចុះមកវាយតម្លៃវឌ្ឍនភាពរបស់យើង និងអនុម័តការប្រើប្រាស់ VAR នៅទីនេះក្នុងប្រទេសសិង្ហបុរី។ នៅមានកិច្ចការដែលត្រូវធ្វើ ប៉ុន្តែប្រសិនបើអ្វីៗដំណើរការល្អ យើងមានទំនុកចិត្តក្នុងការអនុវត្ត VAR នៅក្នុង SPL នៅឆ្នាំក្រោយ»។ លោកនាយកអាជ្ញាកណ្តាលដដែលបានសង្កត់ធ្ងន់។

ការប្ដេជ្ញាចិត្តរបស់ លោក Nazeer និងក្រុមរបស់គាត់ក្នុងការអនុវត្ត VAR នៅក្នុងប្រទេសសិង្ហបុរី គឺផ្តើមចេញពីបំណងប្រាថ្នារបស់ពួកគេក្នុងការលើកកម្ពស់ស្តង់ដារនៃភាតរភាពកីឡាបាល់ទាត់ក្នុងតំបន់ និងបង្កើនកម្រិតនៃការគ្រប់គ្រងដោយមន្ត្រីការប្រកួតនៅទីនេះ។

បញ្ជាក់ថា នៅពេលអនុវត្តដោយជោគជ័យ សិង្ហបុរី នឹងក្លាយជាប្រទេសទី៣ ក្នុងសហព័ន្ធបាល់ទាត់អាស៊ាន និងទី១១ នៅអាស៊ី ដែលប្រើប្រាស់ VAR ក្នុងលីគអាជីពក្នុងស្រុករបស់ខ្លួន៕

📰 : សមាគមកីឡាបាល់ទាត់សិង្ហបុរី (fas.org.sg)

Share.

Comments are closed.

Exit mobile version