ឯកឧត្តមនាយឧត្តមសេនីយ៍ ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានបន្តដាក់ឈ្មោះឈរជាបេក្ខភាពប្រធានសហព័ន្ធបាល់ទាត់ប្រចាំតំបន់ដែលមាន ១២ប្រទេសមួយនេះសារជាថ្មី សម្រាប់អាណត្តិឆ្នាំ២០២២-២០២៦។

សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) អនុលោមតាមលក្ខន្តិកៈ AFF មាត្រា៣១ បានបញ្ជាក់ពីបញ្ជីឈ្មោះចុងក្រោយនៃបេក្ខជនដែលមានសិទ្ធិឈរឈ្មោះសម្រាប់ការបោះឆ្នោត AFF សម្រាប់អាណត្តិឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប ប្រទេសកម្ពុជា ក្នុងមហាសន្និបាតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF Congress)។

ក្នុងនោះផងដែរ បុរសជនជាតិខ្មែរដំបូងគេដែលបានក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន កាលពីឆ្នាំ២០១៩ ឯកឧត្តម ខៀវ សាម៉េត បានបន្តដាក់បេក្ខភាពឈរឈ្មោះជាប្រធានជាថ្មី ហើយដែលត្រូវបានដឹងថាឈរឈ្មោះតែម្នាក់ឯងថែមទៀតផង។

ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​បេក្ខជន​ចុងក្រោយ​សម្រាប់​ការ​បោះឆ្នោត AFF សម្រាប់​អាណត្តិ​ឆ្នាំ ២០២២ ដល់ ២០២៦៖

ប្រធាន
នាយឧត្តមសេនីយ៍ ខៀវ សាម៉េត (កម្ពុជា)

អនុប្រធាន
Pengiran Matusin bin Pengiran Matasan (ប្រ៊ុយណេ)
Maaike Ira Puspita (ឥណ្ឌូនេស៊ី)
Francisco Martins da Costa Pereira Jerónimo (ទីម័រខាងកើត)

ក្រៅពីតំណែងធំខាងលើ ក៏មានការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សា, សមាជិកក្រុមប្រឹក្សាស្រ្តី ហើយគួរឱ្យកត់សម្គាល់ផងដែរនោះ កញ្ញា ម៉ៅ សាវីន ដែលជាគ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក៏មានឈ្មោះឈរជាបេក្ខភាពផងដែរ។

សមាជិកក្រុមប្រឹក្សា

  • Chris Nikou (អូស្ត្រាលី)
  • Viphet Sihachakr (ឡាវ)
  • Datuk Haji Hamidin bin Haji Mohd Amin (ម៉ាឡេស៊ី)
  • Ko Ko Thein (មីយ៉ាន់ម៉ា)
  • Mariano V. Araneta Jr. (ហ្វីលីពីន)
  • Thanasak Suraprasert (ថៃ)
  • បណ្ឌិត Tran Quoc Tuan (វៀតណាម)

សមាជិកក្រុមប្រឹក្សាស្ត្រី

  • Amy Duggan (អូស្ត្រាលី)
  • Iffah Husna Roslan (ប្រ៊ុយណេ DS)
  • ម៉ៅ សាវីន (កម្ពុជា)
  • Maaike Ira Puspita (ឥណ្ឌូនេស៊ី)
  • Kanya Keomany (ឡាវ)
  • Siti Faidul Maisarah Binti Abdullah (ម៉ាឡេស៊ី)
  • Khin Saw Oo (មីយ៉ាន់ម៉ា)
  • Maria Lalaine Sarmiento (ហ្វីលីពីន)
  • Teo Chwee Lian Julie (សិង្ហបុរី)
  • Lakananan Luksamitananan (ថៃ)
  • Engracia Pimentel Fernandes (ទីម័រខាងកើត)
  • Nguyen Thanh Ha (វៀតណាម)

កាលពី​ថ្ងៃទី​១៧ ខែមីនា​ ឆ្នាំ២០១៩ ឯកឧត្តម ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​ជាប់ឆ្នោត​ជា​ប្រធានសហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) នា​មហាសន្និបាត​លើកទី២៦ សហព័ន្ធ​បាល់ទាត់​ថ្នាក់​តំបន់​មួយ​នេះ ដែល​រៀបចំ​នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប សម្រាប់អាណត្តិ២០១៩-២០២៣។ ​

បញ្ជាក់ថា AFF មាន​សហព័ន្ធ​ជាតិ​ចំនួន​ ១២​ជា​សមាជិក ដែល​ក្នុងនោះ​មាន ព្រុយណេ, កម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មី​យ៉ាន់​ម៉ា, ហ្វីលីពីន, សិង្ហ​បុរី, ថៃ, វៀតណាម, ទី​ម័​រ​ខាងកើត និង​អូស្ត្រាលី​៕

 

Share.

Comments are closed.

Exit mobile version