សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានប្រកាសថាកីឡាករកូនកាត់ ២នាក់ គឺកូនកាត់អេស៉្បាញ និងកូនកាត់បែលហ៊្សិក ត្រូវបានទទួលសញ្ជាតិឥណ្ឌូនេស៊ី ជាផ្លូវការហើយ ដើម្បីអាចចូលរួមការប្រកួតជើងឯកអាស៊ាន (AFF Mitsubishi Electric Cup 2022) នៅខែធ្នូខាងមុខ។

កីឡាករទាំងពីរនឹងធ្វើពិធីសច្ចាប្រណិធាននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ រួមមានកីឡាករ Jordi Amat Maas ជាកូនកាត់អ៉េស្បាញ-ឥណ្ឌូនេស៊ី និងកីឡាករ Shayne Elian Jay Pattynama ជាកូនកាត់បែលហ៊្សិក-ឥណ្ឌូនេស៊ី ហើយបានឆ្លងកាត់ដំណើរការជាបន្តបន្ទាប់ជាច្រើន។ ចាប់ផ្តើមជាមួយនឹងការសម្ភាសន៍នៅទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រដ្ឋ (BIN) បន្ទាប់មកពិនិត្យសុខភាពនៅមន្ទីរពេទ្យក្នុងទីក្រុងហ្សាកាតា ពួកគេក៏បានទទួលអនុសាសន៍ពីគណៈកម្មការ III និងគណៈកម្មការ X នៃ DPR RI ផងដែរ។

ទីបំផុត នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រឹត្យរបស់ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ត្រូវបានចុះហត្ថលេខាដោយ លោក Joko Widodo

កីឡាករ Jordi Amat Maas (ខ្សែការពារកណ្ដាល) គឺជាកូនកាត់អ៉េស្បាញ បច្ចុប្បន្នមានវ័យ ៣០ឆ្នាំ ដោយមានជីដូនជាជនជាតិឥណ្ឌូនេស៊ី។ គេធ្លាប់លេងឱ្យក្លិបល្បីៗដូចជា Espanyol, Rayo Vallecano, Swansea City, Betis និងបច្ចុប្បន្នលេងឱ្យ Johor Darul Ta’zim របស់ម៉ាឡេស៊ី។ គេធ្លាប់ជាប់ជម្រើសជាតិយុវជនអ៉េស្បាញ តាំងពីឈុត U-16 រហូតដល់ U-21

កីឡាករ Sandy Harry Walsh (ខ្សែការពារស្លាបស្ដាំ និងកណ្ដាល) គឺកូនកាត់បែលហ្សិក បច្ចុប្បន្នមានវ័យ ២៧ឆ្នាំ ដោយមានម្ដាយ ជាជនជាតិឥណ្ឌូនេស៊ី កាត់ហូឡង់។ គេធ្លាប់ជាយុវជនរបស់ Anderlecht និងបច្ចុប្បន្នលេងឱ្យ ក្លិប K.V. Mechelen នៃលីគកំពូលបែលហ្សិក។ គេធ្លាប់ជាប់ជម្រើសជាតិយុវជនហូឡង់ តាំងពីឈុត U-15 រហូតដល់ U-20

ឥណ្ឌូនេស៊ី ក៏ជាក្រុមរួមពូល A ជាមួយកម្ពុជា, ថៃ, ហ្វីលីពីន និងព្រុយណេ ផងដែរ ក្នុងពានរង្វាន់បាល់ទាត់ធំជាងគេប្រចាំតំបន់មួយនេះ។ ក្រុមរហស្សនាមមហាគ្រុឌមួយនេះនឹងជួប កម្ពុជា នៅប្រកួតទី២ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅទឹកដីប្រទេសឥណ្ឌូនេស៊ី៕

📰 សហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី – PSSI.org

Share.

Comments are closed.

Exit mobile version