ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលស្ថិតនៅរួមពូលជាមួយជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ាន AFF Mitsubishi Electric Cup 2022 បានកោះហៅកីឡាករ ២៨នាក់ ដើម្បីត្រៀមខ្លួនសម្រាប់ពានរង្វាន់ដដែលនេះ។

យោងតាមការប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន កីឡាករទាំង ២៨នាក់នេះ នឹងត្រូវចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ពីថ្ងៃទី២៨ ខែវិច្ឆិកា ខាងមុខនេះតទៅ ដើម្បីធ្វើការជម្រុះមកនៅត្រឹម ២៣នាក់។

ក្នុងបញ្ជីឈ្មោះ ឥណ្ឌូនេស៊ី បានកោះហៅកីឡាករសញ្ជាតិដើមដែលកំពុងលេងនៅក្រៅប្រទេស ៨រូបផងដែរ ក្នុងនោះមានលេងនៅលីគអ៊ឺរ៉ុប ៤នាក់ (មានលីគទី៤ អង់គ្លេស, លីគកំពូលស្លូវ៉ាគី, លីគប៊ែលហ្ស៊ីក) លេងលីគជប៉ុន ១នាក់, លីគកូរ៉េខាងត្បូង ១នាក់ និងលេងលីគម៉ាឡេស៊ី ២នាក់។

នៅក្នុងជំរំហ្វឹកហាត់នេះផងដែរ កីឡាករក្រុម U-20 ឥណ្ឌូណេស៊ី ៣នាក់ត្រូវបានរួមបញ្ចូលគឺ Muhammad Ferarri, Marselino Ferdinand និង Dzaky Asraf ។ ក្រៅ​ពី​នោះឈ្មោះ​កីឡាករ​រាមច្បងនៅតែបន្ត​មានឈ្មោះ ​ដូច​ជា Nadeo Arga Winata, Ricky Kambuaya និង Fachruddin Aryanto។

ឥណ្ឌូនេស៊ី គឺជាក្រុមរួមពូល A ដែលមានកម្ពុជា, ថៃ, ហ្វីលីពីន និងព្រុយណេ។ គេនឹងជួប កម្ពុជា នៅប្រកួតទី២ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌនេស៊ី៕

Share.

Comments are closed.

Exit mobile version