ក្រុមបាល់ទាត់ជម្រើសជាតិថៃ​បានចេញបញ្ជីឈ្មោះកីឡាករ ២៤នាក់ជាផ្លូវការ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នេះ ដោយសង្កេតឃើញមានកីឡាករថ្មីៗ និងចាស់ៗរួមបញ្ចូលគ្នាក្នុងក្រុមនាមជាក្រុមការពារតំណែងជើងឯក។

លោក Mano Polking គ្រូបង្វឹក ហៅកីឡាករ ២៤នាក់ដែលត្រូវបានជ្រើសរើសដើម្បីរៀបចំក្រុមសម្រាប់ជំរុំហ្វឹកហាត់។ និងបន្តចូលរួមក្នុងការប្រកួតនេះ បញ្ជីរាយនាមមានដូចខាងក្រោម៖

# អ្នកចាំទី
Kittipong Phuthewchueak ក្លិប BG Pathum United
Kampol Pathomakakul ក្លិប Ratchaburi FC
Saranon Anu-in ក្លិប Chiang Rai United

#ខ្សែការពារ
Theerathon Bunmathan ក្លិប Buriram United
Sasalak Haiprakhon ក្លិប Buriram United
Pansa Hemviboon ក្លិប Buriram United
Kritsada Kaman ក្លិប Chonburi FC
Chalermsak Aukkee ក្លិប Police Tero FC
Supanan Burirat ក្លិប FC Port
Jakkpan Praisuwan ក្លិប BG Pathum United
Chatmongkol Ruengthanarot ក្លិប Chonburi FC

#ខ្សែបម្រើ
Sumanya Purisai ក្លិប Chonburi FC
Bordin Phala ក្លិប Port FC
Charoensak Wongkorn ក្លិប Muang Thong United
Sarach Yooyen ក្លិប BG Pathum United
Siwakorn Teatrakul ក្លិប Chiang Rai United
Peeradon Chamrasamee ក្លិប Buriram United
Channarong Promsrikaew ក្លិប Chonburi FC
Weerathep Pompan ក្លិប Muangthong United
Ekanit Panya ក្លិប Muang Thong United
Sanwat Dejmitr ក្លិប Kedah Darul Aman FC (លីគម៉ាឡេស៊ី)

#ខ្សែប្រយុទ្ធ
Teerasil Dangda ក្លិប BG Pathum United
Adisak Kraisorn ក្លិប Muangthong United
Poramet Arjvirai ក្លិប Muangthong United

អ្វីដែលគួរឲ្យចាប់អារម្មណ៍កីឡាករសំខាន់ៗដូចជា (អ្នកចាំទី) Kawin Thamsatchanan, Siwarak Tedsungnoen (ខ្សែការពារ) Narubadin Weerawatnodom, Tristan Do, Peerapat Notchaiya, Manuel Bihr, Philip Roller, (ខ្សែបម្រើ) Tanaboon Kesarat, Worachit Kanitsribampen, Pokklaw Anan, Chanathip Songkrasin (ខ្សែប្រយុទ្ធ) Supachai Chaided, Suphanat Mueanta និង Supachok Sarachat ជាដើមមិនមានវត្តមានក្នុងក្រុមលើកនេះទេ។

កីឡាករដែលមានឈ្មោះទាំង ២៤នាក់ ត្រូវចូលរួមហ្វឹកហាត់នៅទីលានហ្វឹកហាត់របស់ក្លិប BG Pathum United ចាប់ពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ តទៅ។ បន្ទាប់មកគេនឹងមានការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយ មីយ៉ាន់ម៉ា នៅថ្ងៃទី១១ រួចប្រកួតជាមួយ ឆាយនីសតៃប៊ិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

បញ្ជាក់ថា ថៃ ស្ថិតនៅក្នុងនាមជាក្រុមខ្លាំងនៃពូល A ដែលមានកម្ពុជា, ឥណ្ឌូនេស៊ី, ហ្វីលីពីន និងព្រុយណេ រួមជាមួយ។ ក្រុមដំរីសឹកមួយនេះ នឹងជួប គោព្រៃកម្ពុជា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ដែលជាប្រកួតទី៣ របស់កម្ពុជា នឹងធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ៕

Share.

Comments are closed.

Exit mobile version