ថៃ៖ ក្រុមជម្រើសជាតិថៃដែលទើបតែឈ្នះតំណែងជើងឯកនៃការប្រកួតបាល់ទាត់ដ៏ធំបំផុតប្រចាំតំបន់អាសុីអាគ្នេយ៍ឬ AFF Mitsubishi Electric Cup 2022 ក្រោយពីផ្តួលក្រុមជម្រើសជាតិវៀតណាមក្នុងលទ្ធផលសរុបទាំង ២ជើង ៣-២ នឹងទទួលបានប្រាក់រង្វាន់ប្រមាណជា ៣៥លានបាត ឬ​ខ្ទង់ ១លានដុល្លារអាម៉េរិក។
នៅក្នុងនោះ ២០លានបាតបានពី លោកស្រី Nualphan Lamsam (Madame Pang) ដែលជាអ្នកចាត់ការទូទៅក្រុមនិងជាសេដ្ឋីនីមួយរូបផងដែរនោះ ចំណែក ៥លានបាតទៀតបានពី លោកឧត្តមសេនីយ៍ Somyot Poompanmoung ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ និង ១០លានបាតទៀតជាប្រាក់រង្វាន់នៃព្រឹត្តិការណ៍ប្រកួត។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ក្រុមដំរីសឹកថៃគឺជាក្រុមដែលគ្រងជើងឯក AFF Cup បានច្រើនជាងគេពោលគឺចំនួន ៧សម័យកាលនាឆ្នាំ១៩៩៦,​២០០០,២០០២,២០១៤,២០១៦,២០២០ និង ២០២២។ ចំណែកសិង្ហបុរីធ្លាប់ឈ្នះចំនួន ៤លើក វៀតណាម ២លើក និងម៉ាឡេសុី ១លើក៕

 

Share.

Comments are closed.

Exit mobile version